ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ល្អ​ដែល​អ្នក​ធ្វើ​ហើយ​មិន​បាត់បង់​ទៅ​ណា​ទេ

2 ឆ្នាំ មុន

នា​វេលា​ព្រឹក​មួយ​មាន​ភិក្ខុ​មួយ​រូប​បាន​និមន្ត​ត្រាច់ចរ​ដើម្បី​បិណ្ឌបាត​នៅ​តាម​ភូមិឋាន​របស់​អ្នកស្រុក កាលនោះ​មាន​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​យក​ចង្ហាន់​មក​ដាក់​បាត្រ ពេល​ដាក់​រួចរាល់​ហើយ នារី​នោះ​បាន​សម្លឹង​មើល​ព្រះ​ភ័ក្ត្រ​ភិក្ខុ​អង្គ​នោះ​មិន​ដាក់​ភ្នែក​ទំនងជា​ចង់​សួរ​នូវ​បញ្ហា​អ្វីមួយ ។ ភិក្ខុ​រូប​នោះ​បាន​សួរ​នារី​នោះ​ថា ម្នាល​ប្អូនស្រី បើ​គ្រាន់តែ​ដាក់​បាត្រ​ហេតុ​អ្វី​បានជា​សម្លឹង​មើល​អាត្មា​យ៉ាង​ដូច្នេះ ? នារី​ស្រស់ស្អាតនោះ​ឆ្លើយ​ថា…

នា​វេលា​ព្រឹក​មួយ​មាន​ភិក្ខុ​មួយ​រូប​បាន​និមន្ត​ត្រាច់ចរ​ដើម្បី​បិណ្ឌបាត​នៅ​តាម​ភូមិឋាន​របស់​អ្នកស្រុក កាលនោះ​មាន​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​យក​ចង្ហាន់​មក​ដាក់​បាត្រ ពេល​ដាក់​រួចរាល់​ហើយ នារី​នោះ​បាន​សម្លឹង​មើល​ព្រះ​ភ័ក្ត្រ​ភិក្ខុ​អង្គ​នោះ​មិន​ដាក់​ភ្នែក​ទំនងជា​ចង់​សួរ​នូវ​បញ្ហា​អ្វីមួយ ។

ភិក្ខុ​រូប​នោះ​បាន​សួរ​នារី​នោះ​ថា ម្នាល​ប្អូនស្រី បើ​គ្រាន់តែ​ដាក់​បាត្រ​ហេតុ​អ្វី​បានជា​សម្លឹង​មើល​អាត្មា​យ៉ាង​ដូច្នេះ ? នារី​ស្រស់ស្អាតនោះ​ឆ្លើយ​ថា បានជា​ខ្ញុំព្រះករុណា​មើល​ព្រះ​ភ័ក្ត្រ​ព្រះ​គុណ​ម្ចាស់​ដូច្នេះ ពីព្រោះ​ខ្ញុំ​ករុណា​ចង់​សួរ​សំណួរ​មួយ​ដល់​លោក​ម្ចាស់ ។

ភិក្ខុ​នោះ​តប​ថា តើ​ប្អូនស្រី​មាន​សំណួរ​អ្វី​ចង់​សួរ សួរ​មក​ចុះ ? នារី​នោះ​បាន​ឱកាស​ហើយ​ក៏​ពោល​ថា ខ្ញុំព្រះករុណា​ធ្លាប់​ស្ដាប់​ធម្មទេសនា​ថា ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ក៏​ប៉ុន្តែ​ខ្ញុំ​ករុណា​បាន​ធ្វើ​ការងារ​ច្រើន​ជាងគេ​ក្នុង​គ្រួសារ ហើយ​ក៏​បាន​ធ្វើ​សេចក្ដី​ល្អ​ដល់​មនុស្ស​ជា​ច្រើន​ផង​ដែរ តើ​ហេតុ​អ្វី​បានជា​សេចក្ដី​ល្អ​របស់ខ្ញុំ​ករុណា​មិន​ត្រូវ​បាន​គេ​មើលឃើញ​ដូច្នេះ ?

ភិក្ខុ​នោះ​ឆ្លើយ​ថា សាធុ​ៗ​ប្អូនស្រី គឺ​ប្អូនស្រី​ធ្វើ​ល្អ​ហើយ ប្អូន​ត្រូវ​តែ​យល់​ល្អ​ថែម​ទៀត ។ តើ​ប្អូន​ស្គាល់​មាស​ទេ ? មាស​គឺជា​វត្ថុ​ដ៏​មាន​តម្លៃ បើ​យើង​បាច​គ្រាប់ស្រូវ ហើយ​និង​មាស​ទៅ​លើ​ដី​ឱ្យ​មាន់​រើស មាន់​ប្រាកដជា​មិន​ជ្រើសរើស​យក​មាស​នោះ​ឡើយ វា​ប្រាកដជា​ត្រេកអរ​ចំពោះ​គ្រាប់ស្រូវ​ហើយ ។

ប៉ុន្តែ​ការ​មិន​ត្រូវការ មិន​ឱ្យ​តម្លៃ​របស់​មាន់​ទៅ​លើ​មាស​នោះ តើ​ធ្វើ​ឱ្យ​មាស​នោះ​វា​ថោក​ដែរ​ឬទេ ? គឺ​មិនមែន​ទេ មាស​គឺ​នៅ​តែ​ជា​មាស តើ​ហេតុ​អ្វី​បានជា​មាន់​មិន​ត្រូវការ ? ព្រោះ​កម្រិត​របស់​មាន់​ហ្នឹង​វា​នៅ​ទាប វា​យល់​ពី​តម្លៃ​របស់​មាស​អត់​បាន ។ យ៉ាងណាមិញ សេចក្ដី​ល្អ​របស់​ប្អូន អ្នក​ដទៃ​មិន​ត្រេកអរ​ជាមួយ អ្នក​ដទៃ​មិន​ឯកភាព មិន​សរសើរ ប្អូន​ក៏​ត្រូវធ្វើ​ចិត្ត​ឱ្យ​ជ្រះថ្លា យល់​ថា​អ្នក​ទាំងនោះ​មាន​ថ្នាក់​នៃ​ការ​យល់​នៅ​មាន​កម្រិត​ទាប ទើប​មើល​មិនឃើញ​ពី​សេចក្ដី​ល្អ​របស់​ប្អូនស្រី ឧបមា​ប្រៀប​ដូច​ជា​មាន់​ដែល​មានការ​យល់​ដឹង​កម្រិត​ទាប​យ៉ាង​ដូច្នោះ​ដែ ។

នារី​ដ៏​ស្រស់​ស្អាត​នោះ​បាន​ទទួល​ថា សាធុ សាធុ សាធុ ! សូម​អរ​ព្រះ​គុណ​យ៉ាង​ក្រៃ​លែង​ចំពោះ​លោក​ម្ចាស់ ខ្ញុំព្រះករុណា​បាន​យល់​ច្បាស់​ហើយ​ព្រះ​អង្គ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ