ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្ទះ​ជួល​ទាំង​យប់​រហូត​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ព្រោះតែ​ប្តី​ប្រពន្ធ​មួយគូ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ឈ្លោះ​ជាមួយ​ប្រពន្ធ រួច​ក៏​ប្រវាយប្រតប់​គ្នា រហូត​​ប្រពន្ធ​កាន់​កន្ត្រៃ តែ​ត្រូវ​ប្តី​ចាប់​បាន​ក៏​វាយ​ប្រពន្ធ​មួយ​កែង បណ្តាល​ឱ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ឈ្លោះ​ជាមួយ​ប្រពន្ធ រួច​ក៏​ប្រវាយប្រតប់​គ្នា រហូត​​ប្រពន្ធ​កាន់​កន្ត្រៃ តែ​ត្រូវ​ប្តី​ចាប់​បាន​ក៏​វាយ​ប្រពន្ធ​មួយ​កែង បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ហូរ​ឈា​.​ម​ស្រោច​ពេញ​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ឃាត់ រួច​យក​មក​សួរនាំ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ខែ​ត សាក់​ណា អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ឆ​ន សុ​ផា អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ប្រពន្ធ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​មក​ពី​ផឹកស្រា​នៅ​ខាងក្រៅ លុះ​មក​ដល់​បន្ទប់​ជួល​វិញ​ក៏​បាន​រករឿង​ជាមួយ​គាត់ ដោយ​ឈ្លោះប្រកែក​ពាក្យ​សំដី​គ្នា បន្ទាប់​មក​ក៏​បាន​ប្រវាយប្រតប់​គ្នា បណ្តាល​ឲ្យ​ប្តី​របស់​គាត់​វាយ​មួយ​កែង និង​ដាល់​មួយ​ដៃ​ចំ​ពីរ​កន្លែង ធ្វើ​ឱ្យដៃ​ម្ខាង​ហើម និង​វាយ​មួយ​កែង​បែក​ចិញ្ចើម​ឈា​.​ម​ហូរ​ស្រោច​ពេញ​ខ្លួន​តែ​ម្តង ។

ជន​រង​គ្រោះជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា ប្តី​របស់​គាត់ អោយ​តែ​ពេល​ស្រវឹង​តែងតែ​រករឿង​ឈ្លោះប្រកែក​ជាមួយ​គាត់​រហូត ហើយ​តែង​​ប្រើ​អំពើ​ហិ​.​ង្សា​ដាក់​គាត់​ជា​ច្រើន​ដង​មក​ហើយ និង​ធ្លាប់​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ម្តង​រួច​មក​ហើយ​ដែរ ដោយសារ​តែ​ប្រើ​អំពើ​ហិ​.​ង្សា​​ដាក់​គាត់ ហើយ​សមត្ថកិច្ច​ក៏​បានឱ្យ​ធ្វើ​កិច្ចសន្យា​អោយ​ត្រឡប់​ទៅ​វិញ​ផង​ដែរ ។

ចំណែក​បុរស​ជា​ប្តី​វិញ​ក៏​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា គាត់​បាន​ប្រើ​អំពើ​ហិ​.​ង្សា​ពិតប្រាកដ​មែន តែ​អ​ចេតនា​ទេ ដោយសារ​ប្រពន្ធ​របស់​គាត់​កាន់​កន្ត្រៃ​រក​ចាក់​គាត់ ទើប​គាត់​រង នឹង​ចាប់​កន្ត្រៃ បណ្តាល​ឲ្យ​ត្រូវ​ចំ​ចិញ្ចើម និង​បែកក្បាល​ឈា​.​ម​ហូរ​ស្រោច​ពេញ​ខ្លួន​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ប្តឹងផ្តល់​នោះ​ទេ គ្រាន់តែ​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ណែនាំ​ម្តងទៀត បើកាលណា​ប្រើ​អំពើ​ហ​.​ង្សា​ម្តងទៀត សមត្ថកិច្ច​នឹង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ