ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកប្បកិរិយាមិនល្អទាំង ៥ របស់កុមារត្រូវដោះស្រាយឱ្យបានឆាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កុមារអាចបង្កើតទម្លាប់អាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយការកែតម្រូវ និងណែនាំអាចជាការធុញទ្រាន់សម្រាប់ឪពុកម្តាយមួយចំនួន ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមិនត្រូវបានត្រួតពិនិត្យ និងដោះស្រាយបានឆាប់រហ័សទេ វាអាចក្លាយជាបញ្ហាធំបាន…

រាជធានីភ្នំពេញ ៖ កុមារអាចបង្កើតទម្លាប់អាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយការកែតម្រូវ និងណែនាំអាចជាការធុញទ្រាន់សម្រាប់ឪពុកម្តាយមួយចំនួន ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមិនត្រូវបានត្រួតពិនិត្យ និងដោះស្រាយបានឆាប់រហ័សទេ វាអាចក្លាយជាបញ្ហាធំបាន ។ វាមានសារៈសំខាន់ណាស់ក្នុងការចូលរួមដោះស្រាយបញ្ហាឥឡូវនេះ ដើម្បីសង្រ្គោះពួកគេ និងខ្លួនអ្នកពីការឈឺចាប់កាន់តែខ្លាំងនាពេលអនាគត ។

ខាងក្រោមនេះ គឺជាបញ្ហាអាកប្បកិរិយាអាក្រក់របស់កូនៗ ដែលឪពុកម្តាយត្រូវដោះស្រាយឱ្យបានឆាប់ ៖

. កុហក ៖ ការកុហកនាំឱ្យជីវិតរបស់កូនអ្នកមានការសម្ងាត់ ។ ការលូតលាស់ និងភាពចាស់ទុំកើតឡើងនៅពេលដែលពួកគេដោះស្រាយដោយស្មោះត្រង់ចំពោះកំហុសរបស់ពយកគេ ។ ពួកគេរៀនពីការទទួលខុសត្រូវដោយធ្វើជាម្ចាស់វា ។ អ្នកផ្សេងទៀតមើលមកគេថា អាចទុកចិត្តបាន ស្មោះត្រង់ និងពិតប្រាកដ ។ ទំនុកចិត្តនាំឱ្យមានទំនាក់ទំនងល្អ ។

២. មិនគោរព ៖ មនុស្សទាំងអស់គ្នា គឺជាមនុស្សដែលស្ថិតនៅក្រោមអំណាចតាមមធ្យោបាយមួយ ឬផ្សេងទៀត ។ ឪពុកម្តាយ គ្រូបង្រៀន មន្រ្តីរដ្ឋាភិបាល មនុស្សចាស់ ថៅកែ និងមន្រ្តីប៉ូលីស គឺជាអាជ្ញាធរមួយចំនួននៅក្នុងជីវិតរបស់យើង ។ អាកប្បកិរិយាមិនគោរពសិទ្ធិអំណាចបង្កើតឱ្យមានទម្លាប់គ្រោះថ្នាក់ចំពោះកុមារ ។ កុមារត្រូវរៀនពីអាកប្បកិរិយាប្រកបដោយការគោរព ចំពោះអ្នកដែលមានអំណាចលើពួកគេ ។ ប៉ុន្តែនេះមិនមានន័យថា ពួកគេមិនអាចខ្វែងគំនិតជាមួយអាជ្ញាធរ ឬជំទាស់វាបានទេ ជាពិសេសនៅពេលអាជ្ញាធររំលោភអំណាចរបស់ខ្លួន ។ ទោះយ៉ាងណាក៏ដោយ វាមានសារៈសំខាន់ណាស់ក្នុងការបង្រៀនកូនៗឱ្យចុះចូល ឬជំទាស់នឹងសិទ្ធិអំណាចដោយការគោរព ។

៣. ពាក្យមិនពីរោះ ៖ ពាក្យសម្តីសំខាន់ណាស់ ។ ច្បាស់ណាស់ ពាក្យមិនពីរោះ មិនសប្បុរស មិនច្បាស់លាស់ និងមិនចេះគោរពគ្នានឹងបង្កឱ្យមានរបួសជ្រៅនៅក្នុងចិត្តមនុស្សដទៃ ។

. អាកប្បកិរិយាឈ្លានពាន ឬធ្វើបាបអ្នកដទៃ ៖ ចូរធ្វើអន្តរាគមន៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារកុំឱ្យកុមារ ឬសត្វដទៃទៀតរងរបួស ហើយវាជាការសំខាន់ដើម្បីរកឱ្យឃើញនូវហេតុផលដោយការសង្កេត និងស្តាប់ ។

៥. ខ្ជិល ៖ កុមារត្រូវទទួលការបង្រៀនឱ្យចេះទទួលខុសត្រូវចំពោះខ្លួនឯងឱ្យបានឆាប់ ។ បើមិនដូច្នោះទេ ពួកគេអាចមករំពឹងថា ឪពុកម្តាយរបស់ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងសម្រាប់ពួកគេ ។ ការបង្កើតក្រមសីលធម៌ការងារល្អចាប់ផ្តើមដោយផ្តល់ឱ្យពួកគេនូវកិច្ចការដែលត្រូវធ្វើនៅជុំវិញផ្ទះតាំងពីក្មេង ។ ចាប់ផ្តើមដោយបង្រៀនពួកគេឱ្យរៀបចំគ្រែគេង និងសម្អាតប្រដាប់ប្រដាក្មេងលេងប្រចាំថ្ងៃ ។ លើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ការងាររបស់ពួកគេ លុះត្រាតែវាសមនឹងទទួលបាន ។ នេះនឹងបង្រៀនពួកគេឱ្យចេះឱ្យតម្លៃ និងខិតខំ ដើម្បីការងារល្អ ៕

Father talking to Daughter While Working

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បើកវគ្គសិក្សាថ្មីសម្រាប់កម្មវិធីមត្តេយ្យ កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែវិច្ឆិកា​ ឆ្នាំ ២០២១ ខាងមុខនេះ និងបន្តទទួលចុះឈ្មោះសិស្សសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ទី ១ ដល់ ទី១២ ។

សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សា យ៉ាងសម្បូរបែប ជាមួយនឹងប្រព័ន្ធគ្រប់គ្រប់សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀន ជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។

ទទួលចុះឈ្មោះបុត្រធីតាចាប់ពីថ្ងៃនេះតទៅ លោក លោកស្រី នឹងទទួលបាន ៖

អាហារូបករណ៍ ១៥% លើតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូង

ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា (ជម្រើសចុះឈ្មោះជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសចុះឈ្មោះជាឆ្នាំសិក្សា)

សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០៧/១១/២០២១ ។

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។