ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភ្នំភ្លើង​នៅ​កោះ​ឃ្យូ​ស៊ូ​ ​បញ្ចេញ​ផ្សែង​ និង​ផេះ​​យ៉ាង​​ខ្លាំង (វីដេអូ)

2 ឆ្នាំ មុន

ប្រជាជន​នាំ​គ្នា​ថតរូប​ភាព​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង ឈ្មោះ​ASO កាលពី​ថ្ងៃ​ទី​១៩ ខែ​​តុលា ឆ្នាំ​២០២១ ​នៅ​ជប៉ុន​។ ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត តែ​មិន​បណ្ដាល​ឲ្យ​

ប្រទេស​ជប៉ុន ៖ ប្រជាជន​នាំ​គ្នា​ថតរូប​ភាព​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង ឈ្មោះ​ASO កាលពី​ថ្ងៃ​ទី​១៩ ខែ​​តុលា ឆ្នាំ​២០២១ ​នៅ​ជប៉ុន​។ ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត តែ​មិន​បណ្ដាល​ឲ្យ​មានការ​ជ្រួលច្របល់​ឡើយ​ក្នុង​ប្រទេស ដែល​មាន​ភ្នំភ្លើង​សកម្ម​ដល់​ទៅ​ជាង​១១០​នោះ​។

ស្ថិត​នៅ​លើ​កោះ​ឃ្យូ​ស៊ូ​ចុង​ខាងត្បូង ​ប្រទេស​ជប៉ុន ភ្នំភ្លើង ​ASO ​ជា​ភ្នំភ្លើង​ដ៏​សកម្ម​បំផុត​មួយ​របស់​ប្រទេស​។ វា​បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ វេលា​ម៉ោង​១១​និង​៤៣​នាទី​ម៉ោង​ក្នុងស្រុក​។ ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​ ត្រូវ​បាន​គេ​ថត ហើយ​ចេញផ្សាយ​តាម​ YOUTUBE​។ គេ​ឃើញ​​ការ​ហុយ​ឡើង​លើ​នៃ​ពពក​ផ្សែង ​និង​ផេះ ដែល​ជះ​ឡើង​លើ​ក្នុង​កម្ពស់​ដល់​៣,៥​គីឡូម៉ែត្រ​។ រូបភាព​នៃ​ការ​ផ្តុះ​ភ្នំភ្លើង ត្រូវ​បាន​គេ​​ផ្សាយ តាម​បណ្ដាញ​សង្គម​ជប៉ុន​ និង​បរទេស​។ រូបភាព​ទាំងនេះ​ ថត​ដោយ​ប្រជាជន​ ឬ​បណ្ដា​អ្នកដំណើរ នៅ​ទីតាំង​ទេសចរណ៍​ពេញ​និយម​នោះ ដោយ​បង្ហាញ​ពពក​ផ្សែង​ខ្មៅ​ដែល​ជះ​ចេញពី​ចង្កេះភ្នំ​។

អាជ្ញាធរ​ជប៉ុន​ បាន​ស្នើ​ដល់​ប្រជាជន ចៀសវាង​កុំទៅ​ក្បែរ​ភ្នំភ្លើង​នេះ ក្នុង​រង្វង់​២​គីឡូម៉ែត្រ ព្រោះ​ខ្លាច ​ជា​ពិសេស​គ្រោះថ្នាក់ នៃ​ការ​ជះ​ថ្មភ្នំ​ភ្លើង​ ឬ​ខ្លាច​ដល់​ការ​បញ្ចេញ​ឧស្ម័ន​ពុល​។ ទោះបី​យ៉ាងណា ​ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​មិន​ទាន់​មានការ​ណែនាំ​ឲ្យ​ជម្លៀស​មនុស្ស​ចេញ​នៅឡើយ​។

ភ្នំភ្លើង​នោះ ​ជាទី​តាំង​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​របស់​ជប៉ុន​។ អាទិភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​ គឺ​ធានា​កុំ​ឲ្យ​មាន​មនុស្ស​ណា​​ម្នាក់​ជាប់​ចេញ​ទៅ​ណា​មិន​រួច​។ មក​ដល់​យប់​ថ្ងៃ​ទី​២០ ខែ​តុលា ​ពុំ​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នាក់​នៅឡើយ​។ មុន​ការ​ផ្ទុះ​មាន​មនុស្ស​មួយ​ចំនួន បាន​ទៅ​ក្បែរ​ភ្នំភ្លើង​នេះ​ តែ​គេ​មិន​អាច​ទៅ​ក្បែរ​មាត់​ភ្នំភ្លើង​បាន​ទេ ​ព្រោះ​មានការ​ប្រកាស​អាសន្ន​កម្រិត​ទី​៣​។

បណ្ដា​ប្រជាជន​ដែល​រស់នៅ​ក្បែរ​ភ្នំភ្លើង​អះអាង​ថា មិនសូវ​មានការ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​ឡើយ ហើយ​ក៏​មិន​ទាន់​មានការ​ហូរ​កំ​អែរ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ