ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកៗ ! ក្រវិល​ពេជ្រ​មួយគូនេះមានពណ៌​ខុសគ្នា ឯ​តម្លៃវិញថ្លៃកប់ពពក

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ប្រសិនបើ​យើង​និយាយ​អំពី​គូ យើង​នឹង​ឃើញ​ថា គូ​នីមួយ​ៗ​មាន​ពណ៌ រូបរាង សណ្ឋាន ឬ​ទ្រង់ទ្រាយ​ដូច​គ្នា ចុះ​ហេតុ​អ្វី ក្រវិល​ពេជ្រ​មួយគូ​នេះ…

រាជធានី​ភ្នំពេញ ​៖ ប្រសិនបើ​យើង​និយាយ​អំពី​គូ យើង​នឹង​ឃើញ​ថា គូ​នីមួយ​ៗ​មាន​ពណ៌ រូបរាង សណ្ឋាន ឬ​ទ្រង់ទ្រាយ​ដូច​គ្នា ចុះ​ហេតុ​អ្វី ក្រវិល​ពេជ្រ​មួយគូ​នេះ មាន​ពណ៌​ខុស​គ្នា​ ។ វា​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​ ក៏ព្រោះ​ក្រវិល​ពេជ្រ​មួយគូ​នេះ ជា​ក្រវិល​ដែល​ថ្លៃ​បំផុត​ក្នុង​លោក ដែលមាន​តម្លៃ ៥៧,៤ លាន​ដុល្លារ​អា​មេ​រិ​ក ​។


បើ​យើង​និយាយ​សំដៅ​ទៅ​លើ​សុភាព​នារី ក្រៅពី​សម្លៀក​បំពាក់​ដែល​ធ្វើ​ឱ្យ​ទាក់ទាញ​ហើយ សម្រស់​បន្ទាប់​ប្រាកដជា គ្មាន​អ្វី​បន្ថែម​ភាព​ឆើតឆាយ​ដល់​រូបរាង​របស់​គាត់ជាង​ក្រវិល​ដ៏​ស្រស់​ស្អាត​នោះ​ទេ ។ សូម​មក​មើល​សម្រស់​របស់​ក្រវិល​មួយគូ​ដែល​មាន​ពណ៌​ខុស​គ្នា ហើយ​ជា​ក្រវិល​ដែលថ្លៃ​បំផុត​ក្នុង​លោក ជាប់​ក្នុង​បញ្ជី​ក្រវិល​ថ្លៃ​បំផុត​ទាំង​ ១០ ​។

Blue and pink diamond earrings គឺជា​ក្រវិល​ដែល​ធ្វើ​ឡើង​ពី​ពេជ្រ មាន​តម្លៃ ៥៧,៤ លាន​ដុល្លារ​អា​មេ​រិ​ក ក្រវិល​មួយគូ​នេះ​មាន​ពណ៌​ខៀវ និង​ពណ៌​ផ្កាឈូក វា​ត្រូវ​បាន​គេ​ច្នៃ​ឱ្យ​ចេញ​ជា​រូបរាង​ដូច​​ជា​ផ្លែ​សា​រ៉ី ហើយ​វា​ក៏​មានឈ្មោះ​មក​ជា​គូ​ផង​ដែរ ថា Apollo និង Artemis និង​បាន​ដាក់​ដេញថ្លៃ​នៅ​ក្រុមហ៊ុន Sotheby​ ។ បើ​ទោះបីជា​វា​លក់ដាច់​ដោយឡែក​ពី​គ្នា​ក៏​ដោយ ប៉ុន្តែ​អ្នកទិញ​បាន​ទិញ​វា​ទាំង​គូ​តែ​ម្តង ដោយ​ក្រវិល​មួយ​ចំហៀង​ដែល​មាន​ពណ៌​ខៀវ​មាន​តម្លៃ​ជាង ៤២ លាន​ដុល្លារ​អា​មេ​រិ​ក និង​ពណ៌​ផ្កាឈូក​មាន​តម្លៃ​ជាង ១៥ លាន​ដុល្លារ​អា​មេ​រិ​ក ​៕ ប្រភព​ ៖ expensive-world

អត្ថបទសរសេរ ដោយ