ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ៥២ខ្នងត្រូវខ្យល់កន្ត្រាក់បោករលំ និងមនុស្ស​រង​របួស​

2 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត ៖ ​​​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​៥២​ខ្នង​នៅ​ភូមិ​ស្ដេច​គង់​ ឃុំ​ស្ដេច​គង់ ​ខាងត្បូង​ស្រុក​បន្ទាយមាស ​ត្រូវ​បាន​ខ្យល់​ក​ន្ទ្រាក់​កួច​បោក​​ដួល​រលំ​ កើតឡើងកាលពី​វេលា​ម៉ោង៤​រសៀលថ្ងៃ​ទី​២០ តុលា ។ នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោក​សៅ…

ខេត្ត​កំពត ៖ ​​​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​៥២​ខ្នង​នៅ​ភូមិ​ស្ដេច​គង់​ ឃុំ​ស្ដេច​គង់ ​ខាងត្បូង​ស្រុក​បន្ទាយមាស ​ត្រូវ​បាន​ខ្យល់​ក​ន្ទ្រាក់​កួច​បោក​​ដួល​រលំ​ កើតឡើងកាលពី​វេលា​ម៉ោង៤​រសៀលថ្ងៃ​ទី​២០ តុលា ។ នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោក​សៅ ​អ៊​ក​ មេ​ភូមិ​ស្ដេច​គង់​បាន​និយាយ​រៀបរាប់​​ ​កាលពី​ព្រឹក​ថ្ងៃ​ទី២១ តុលា​ ​នេះ​ ។

​លោក​សៅ ​អ៊​ក បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី២០ ​តុលា​ មាន​ភ្លៀង​ធ្លាក់​ជោក​ជាំ​លាយឡំ​និង​ផ្គរ​រន្ទះ​ខ្យល់​
ក​ន្ទ្រា​ក់ផងដែរ ​ធ្វើ​ឱ្យផ្ទះ​​ប្រជាពលរដ្ឋ​រង​ការ​ដួល​រលំ​មាន​ចំនួន​52​ខ្នង​ផ្ទះ​ ។ ​លោក​មេ​ភូមិ​​បាន​ឱ្យ​ដឹងទៀតថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​​តុលា​​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​ដល់​លំ​ដ្ឋា​ន​ប្រជាពលរដ្ឋ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ផ្ទះ​ប្រជាពលរដ្ឋ​៥២ខ្នង មានផ្ទះ​​ចំនួន៨​ខ្នង​រង​ការ​ខូចខាត​ទាំងស្រុង​ ។​

លោក​សៅ​ អ៊​ក​ និយាយ​ប្រាប់​បន្ត​ថា​ គ្រោះ​ធម្មជាតិ​កាលពី​ម៉ោង៤រសៀល​នេះក៏​មាន​ប្រជាពលរដ្ឋ​រង​របួស​ចំនួន​2​នាក់​ដែ​រ តែ​មិន​ស្ថានភាព​​ធ្ងន់ធ្ងរ​ទេ​។​ ហើយដើមឈើ​វិញបាន​ដួល​រំលំ​បាក់​លើ​ផ្លូវ​​​​ដើរ​ឆ្លងកាត់ ​ត្រូវ​បាន​គ្រឿងចក្រ​របស់​លោក​លី ​គឹ​ម​វន ​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ ​ជួយ​សម្រួល​កាយ​ផ្លូវ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​ឡើង​វិញហើយ ។

អត្ថបទសរសេរ ដោយ