ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលដាក់ចេញនូវនយោបាយបើកចំហទទួល យកការលើកឡើងសេចក្ដីត្រូវការពលរដ្ឋគ្រប់មជ្ឈដ្ឋាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ដាក់​ចេញ​នូវ​នយោបាយ​បើកចំហ​ទទួលយក​ការ​លើក​ឡើង​ពី​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន ។ លោក ផៃ​ន ស៊ី​ផា​ន…

រាជធានី​ភ្នំពេញ ៖ លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ដាក់​ចេញ​នូវ​នយោបាយ​បើកចំហ​ទទួលយក​ការ​លើក​ឡើង​ពី​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន ។

លោក ផៃ​ន ស៊ី​ផា​ន បាន​សរស​រលើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២១​ខែតុលា ឆ្នាំ​២០២១​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​មាន​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ខ្ពស់​ប្រែក្លាយ​ស្ថាប័ន​រាជរដ្ឋាភិបាល​ទៅ​ជា​អ្នក​ផ្ដល់​សេវា​សាធារណៈ (​អ្នកបម្រើ​រាស្ដ្រ​) ប្រកបដោយ​ប្រសិទ្ធភាព​ស័ក្ដិ​សិទ្ធ​ភាព ឆ្លើយ​តប​នឹង​តម្រូវការ និង​ផលប្រយោជន៍​សង្គម​ជាតិ​ទាំងមូល ។

លោក​គូសបញ្ជាក់​ថា ៖« ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​នយោបាយ​បើកចំហ​ទទួលយក​ការ​លើក​ឡើង​ពី​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​បាន​អនុវត្ត​យន្ដការ​បង្កើត​អ្នកនាំពាក្យ​ក្រសួង​ស្ថាប័ន រួម​ទាំង​អ្នកនាំពាក្យ​រាជធានី​ខេត្ត ជា​ពិសេស គឺ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដែល​មាន​ភារកិច្ច​ស្នូល​ជា​រួម ២ សំខាន់ គឺ​«​ផ្សព្វផ្សាយ និង​ឆ្លើយឆ្លង​»​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី និង​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី​ជាដើម ក៏​ដូច​ជា ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដទៃ​ទៀត​បាន​ប្រកាស​អនុញ្ញាត​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​អាច​ផ្ញើ​សារ​ចូល​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​សម្ដេច ដើម្បី​លើក​ឡើង​ពី​សំណូមពរ​សេចក្ដី​ត្រូវការ​ជា​ចាំបាច់ ឬ​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន ដើម្បី​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ឬ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ​បាន​ទទួល​ជ្រាប និង​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

លោក​ក៏​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស បាន​បង្ហាញ​នូវ​ឥរិយា​បទ​ដ៏​កម្រ និង​ឧត្តុង្គឧត្តម​បំផុត​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​នយោបាយ​បើកចំហ​ដែល​រាជរដ្ឋាភិបាល​ស្ដាប់​បង្ហាញ​ចេញ​នូវ​ភាព​ជិត​ស្និទ្ធ​ការ​យកចិត្ដទុកដាក់ និង​ភក្ដីភាព​របស់​រដ្ឋ ដើម្បី​ភាព​សុខសាន្ដ និង​សុខដុម​នី​យ​កម្ម​របស់​រាស្ដ្រ​ក្នុង​ដំណើរការ​កសាង និង​អភិវឌ្ឍ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ