ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​​ណាស់​! ប្តី​ពិការ​តោង​ខ្សែ​ក្រោយ​​រុីម៉ក ប្រពន្ធ​បើកបរ​ម៉ូតូ​នាំ​កូន​ៗ​រើស​អេ​ត​ចាយ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គ្រួសារ​មួយ​មើលទៅ​កំសត់​ណាស់ ប្រពន្ធ​បើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នាំ​កូន​តូច​ធំ​ចំនួន​៥​នាក់​រើស​អេ​ត​ចាយ ខណៈ​បុរស​ជា​ប្តី គឺជា​ជន​ពិការ​ស្វិតជើង​ទាំង​២​អង្គុយតែ​លើ​រទេះ​តោង​ខ្សែ​ពី​ខាងក្រោយ ដើម្បី​

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​មើលទៅ​កំសត់​ណាស់ ប្រពន្ធ​បើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នាំ​កូន​តូច​ធំ​ចំនួន​៥​នាក់​រើស​អេ​ត​ចាយ ខណៈ​បុរស​ជា​ប្តី គឺជា​ជន​ពិការ​ស្វិតជើង​ទាំង​២​អង្គុយតែ​លើ​រទេះ​តោង​ខ្សែ​ពី​ខាងក្រោយ ដើម្បី​បាន​រួម​ដំណើរ​ដល់​ផ្ទះ​ទាំងអស់​គ្នា​នា​ពេល​រាត្រី មើលទៅ​ពិតជា​គួរ​ឲ្យ​សង្វេគ និង​គួរ​ឱ្យ​អាសូរ​ខ្លាំង​ណាស់​។

គ្រួសា​ខាងលើ​នេះ រស់នៅ​ក្នុងភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បុរស​ជា​ប្តី​មានឈ្មោះ រ៉ូ អាយុ​៣៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ លី ហ័ន អាយុ​៣៩​ឆ្នាំ និង​មានកូន​ក្នុង​បន្ទុក​ចំនួន​៥​នាក់ ដោយ​កូនច្បង​អាយុ​១៤​ឆ្នាំ និង​កូនពៅ​អាយុ​ជាង​២​ឆ្នាំ ដេក​លើ​រ៉ឺ​ម៉ក​ជាប់​នឹង​អេ​ត​ចាយ​ដ៏​សំពីងសំពោង​។

បើក​ម៉ូតូ​ក្នុង​ល្បឿន​សន្សឹម​ៗ ហើយ​ស្ត្រី​ខាងលើ​ដែល​ប្រៀប​បាន​នឹង​មាតា​ដៃ​១០០ មើល​ថៃ​កូនប្រុស​ពៅ ដែល​គេង​លង់លក់​លើ​រ៉ឺ​ម៉ក​អេ​ត​ចាយ​ផង មើលថែ​កូន​ធំ​ៗ​ចុះ​រើស​អេ​ត​ចាយ​តាម​ដងផ្លូវ​ជា​ហូរហែ​ផង ខណៈ​ពេល​បុរស​ជា​ប្តី​តោង​ខ្សែ​រ៉ឺ​ម៉ក​ពី​ខាងក្រោយ​យ៉ាង​ប្រុង​ប្រយ័ត្ន ព្រោះ​រទេះ​គ្មាន​ហ្វ្រាំង​ទេ ត្រូវ​ប្រើ​ដៃ​ចាប់​កង់រទេះ ខណៈ​ពេល​ដែល​ស្ត្រី​ជា​ប្រពន្ធ​បង្អង់​ម៉ូតូ​ឈប់​ឲ្យ​កូន​ៗ​ចុះ​រើស​អេ​ត​ចាយ​ម្តង​ៗ​។

បើ​តាម​គ្រួសារ​ដ៏​កំសត់​មួយ​នេះ បាន​អះអាង​ថា បច្ចុប្បន្ន​ជួល​ផ្ទះ​គេ​រស់នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ ហើយ​ថា មាន​ដី​ខ្លួនឯង​ដែរ តែ​គ្មាន​ប្រាក់​សង់​ជម្រក​ទេ​។ គ្រួសារ​មួយ​នេះ ក៏​បាន​អំពាវនាវ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​អាជ្ញាធរ មេត្តា​ជួយ​ពួក​គាត់​ផង ដើម្បី​អនាគត​កូន​ៗ​ក្រែង​មាន​ជម្រក​ស្នាក់​នៅ និង​បាន​រៀនសូត្រ​នឹង​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ