ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៥កើតពេញបូណ៌មីខែអស្សុជ​បូជា​ចេញ​ព្រះ​វស្សា

2 ឆ្នាំ មុន

អស្សុជ​បូជា​ចេញ​ព្រះ​វស្សា នៅ​ឯ​ព្រះ​មហា​គន្ធ​កុដិ​ពុទ្ធ​ពរ ទទួល​រៀប​ត្រ័យ​ស្បង់​ស្បៃ​ចីវរ ចិត្ត​ខ្ញុំ​ត្រេកអរ​អម​ដោយ​សទ្ធា ។ អស្សុជ​បូជា​ចេញ​ព្រះ​វស្សា ស្តាប់​ធម្មកថា​កឋិន​នានា យើង​សន្សំ​បុណ្យ​អស្សុជ​បូជា ខ្ញុំ​សូម​វន្ទា​អស្សុជ​បុ​ណ្ណ​មី ។…

អស្សុជ​បូជា​ចេញ​ព្រះ​វស្សា នៅ​ឯ​ព្រះ​មហា​គន្ធ​កុដិ​ពុទ្ធ​ពរ ទទួល​រៀប​ត្រ័យ​ស្បង់​ស្បៃ​ចីវរ ចិត្ត​ខ្ញុំ​ត្រេកអរ​អម​ដោយ​សទ្ធា ។ អស្សុជ​បូជា​ចេញ​ព្រះ​វស្សា ស្តាប់​ធម្មកថា​កឋិន​នានា យើង​សន្សំ​បុណ្យ​អស្សុជ​បូជា ខ្ញុំ​សូម​វន្ទា​អស្សុជ​បុ​ណ្ណ​មី ។

អស្សុជ​បុ​ណ្ណ​មី​ថ្ងៃ​បវារណា ចេញ​ព្រះ​វស្សា​នៃ​ភិក្ខុសង្ឃ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ថា​យាង​តម្រង់ ត្រង់​សង្ក​ស្ស​អចល​ចេតិយ ។

សក្កទេវរាជ​និម្មិត​ជណ្តើរ ស្តេច​យាង​ដំណើរ​ជណ្តើរ​បែប​បី ស្តាំ​មាស​ឆ្វេង​ប្រាក់​អម​ព្រះ​ជិនស្រី ព្រះបាទ​ចក្រី​ជណ្តើរ​កែវ​មណី ។

ចាប់ពី​កំពូលភ្នំ​ព្រះ​សុមេរុ ឥន្ទ​ព្រហ្ម​ដង្ហែ​រហូត​ប្រឹថពី មាស​ខាង​ទេវតា​ប្រាក់​ព្រហ្ម​មូល​មីរ កណ្តាល​កែវ​មណី​ឆព្វណ្ណរង្សី ។

ព្រះពុទ្ធ​បើក​លោក​ឲ្យ​មើលឃើញ​គ្នា ទេវតា​ព្រហ្មា​មនុស្ស​ម្នា​នៅ​ដី ត្រាស់​ធម៌​ទេស្នា​ដល់​មនុស្ស​ប្រុស​ស្រី ក្នុង​ទី​ផែនដី​ជាង​សាមសិប​យោជន៍ ។

សត្វ​សាមសិប​កោដិ​បាន​អមត​ធម៌ ប្រាំ​រយ​អង្គ​ល្អ​បញ្ញា​រុងរោចន៍ រៀន​ចប់​អភិធម្ម​ប្រយោជន៍​មិន​ខូច ភ្លឺស្វាង​រុងរោចន៍​ខី​ណាស​វា ។

ឧបនិស្ស័យ​ប្រពៃ​គួរ​គាប់ បាន​ជួប​កំណប់ទ្រព្យ​អស់​តណ្ហា កើតមក​ជា​មនុស្ស​ចេះ​ស្តាប់ធម៌​អាថ៌ ព្រោះ​ពូជ​ថ្លៃថ្លា​សច្ចា​ទុក​មក ។

ថ្ងៃ​ដប់​ប្រាំ​កើត​ខ្នើត​ពេញបូណ៌មី កូនចៅ​ប្រុស​ស្រី​គប្បី​កាន់​យក ជា​មនុស្ស​ខាង​ខ្នើត​កើត​មាន​ពន្លក ផុត​ចាក​ពពក​ដួង​ចន្ទ​ភ្លឺស្វាង ។

អាសាឍ​ពិសាខ​មាឃ​បុ​ណ្ណ​មី អស្សុជ​សិរី​ថ្ងៃ​មាន​សម្អាង ជា​ថ្ងៃ​ត្រ័យរ័ត្ន​ប្រាកដ​តំណាង ចេតិយ​កសាង​ខ្ញុំ​ក្រាប​សំពះ ។

ថ្ងៃ​ដប់​ប្រាំ​កើត​ខ្នើត​ខែអស្សុជ យើង​អុជ​ប្រទីប​ទទួល​អង្គ​ព្រះ ស្តេច​ចាក​ទេវលោក​ទ្រង់​ជោគ​យាងយាស ជណ្តើរ​តេជះ​ចុះ​ជាន់​ផែនដី ។

ដែន​សង្ក​ស្ស​:​សមស័ក្តិ​ព្រះបាទ គ្រប់​ព្រះ​លោកនាថ​ព្រះបាទ​ចក្រី ទ​ក្ខិ​ណ​បាទ​:​អចល​ចេតិយ បរិស័ទ​ប្រុស​ស្រី​ឃ្មាតខ្មី​វន្ទា ។

ឧកាស​អ​ហំ​ខ្ញុំ​តាំង​វាចា ខ្ញុំ​សូម​ថ្វាយ​ផ្កា​ដល់​ព្រះ​ឈ្នះ​មារ បុ​ប្ផ​គុ​ឡ​សក្ការបូជា កម្រង​មាលា​សំណុំ​បាច់ផ្កា ។

ទី​បា​លោក​:​ទីប​:​បូជា គ្រប់​អង្គ​គ្រប់​គ្នា​វន្ទា​ជ្រះថ្លា បូជា​ប្រទីប​ពន្លឺ​ភ្លឺ​ថ្លា ក្នុង​ដែន​សីមា​ព្រះ​មហា​គន្ធ​កុដិ ។

បូជា​ព្រះ​ធាតុ​ព្រះ​ពោធិព្រឹក្ស ពុទ្ធរូប​សន្ធឹក​ខ្ញុំ​នឹក​លំអុត លំឱន​អង្គកាយ​ដោយ​ចិត្ត​បរិសុទ្ធ ខ្ញុំ​សូម​រួច​ផុត​ចាក​ភយន្តរាយ ។

អន្តរាយ​ខាងក្រៅ​អន្តរាយ​ខាងក្នុង អន្លង់​ភក់​ផុង​កិលេស​ទាំងឡាយ សូម​ឲ្យ​គេច​ចៀស​ចេញ​ចាក​ឲ្យ​ឆ្ងាយ សូម​ឆ្លង​អបាយ​ដល់​សួគ៌ា​ល័យ​។

សូម​នៅ​ទេវលោក​បាន​ស្តាប់​ទេស្នា បង្គំ​ចូឡាមណី​ចេតិយ សូម​បាន​មគ្គផល​សម្រេច​ជោគជ័យ ឆ្លង​ផុត​ភព​បី​និព្វាន​សុខ​ហោង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ