ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សាងសង់​ទំនប់​ស្ទាក់​ទឹក​ហែល​ឆ្លង​ទឹក​បាត់​ខ្លួន​មួយ​យប់​ ព្រឹក​ឡើង​​​រក​​ឃើញ​​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កម្មករ​ម្នាក់ដែល​ធ្វើការ​នៅ​កន្លែង​សាងសង់​ទំនប់​ស្ទាក់​ទឹក​ដ៏​ធំ​មួយ​នៅ​តាម​ដងស្ទឹង​ដូន​ទ្រី ក្នុង​ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្លាយជា​សា.ក.ស.ព​អណ្ដែត​ទឹក នៅ​ព្រឹក​ថ្ងៃ​ទី២១ តុលា នេះ ក្រោយ​ពី​បាត់​ខ្លួន​មួយ​យប់…

ខេត្តបាត់ដំបង​ ៖ កម្មករ​ម្នាក់ដែល​ធ្វើការ​នៅ​កន្លែង​សាងសង់​ទំនប់​ស្ទាក់​ទឹក​ដ៏​ធំ​មួយ​នៅ​តាម​ដងស្ទឹង​ដូន​ទ្រី ក្នុង​ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្លាយជា​សា.ក.ស.ព​អណ្ដែត​ទឹក នៅ​ព្រឹក​ថ្ងៃ​ទី២១ តុលា នេះ ក្រោយ​ពី​បាត់​ខ្លួន​មួយ​យប់ ក្នុង​អំឡុង​ពេល​ព្យាយាម​ហែល​ឆ្លង​ទឹកស្ទឹង​នេះ​ដែល​កំពុង​ជន់​ខ្លាំង ក្បែរ​កន្លែង​ការដ្ឋាន​របស់​ខ្លួន​។

​របាយ​​ការ​ណ៍​សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ធី ធិ ភេទប្រុស ​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​រំចេក ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិ​រិ និង​ជា​កម្មករ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ ដែល​កំពុង​សាងសង់​ទំនប់​ស្តា​ក់​ទឹកស្ទឹង​ដូន​ទ្រី នៅ​ក្នុង​ឃុំ​បា​សាក់​នេះ​។ របាយ​ការ​ណ៍​បាន​បញ្ជាក់​ទៀតថា ជន​រង​គ្រោះ​បាន​បាត់​ខ្លួន អំឡុង​ពេល​កំពុង​ព្យាយាម​ហែល​ឆ្លង​ទឹកស្ទឹង​នេះ កាលពី​ថ្ងៃ​ទី ២០ តុលា ខណៈ​ដែល​ទឹក​កំពុង​ហូរ​ខ្លាំង​។

ពេល​នេះ​ សមត្ថកិច្ច និង​ក្រុមការងារ រួម​ទាំង​អ្នក​ភូមិ​ផង បាន​នាំ​គ្នា​ជួយ​ស្វែងរក​ជន​រង​គ្រោះ តែ​មិន​ប្រទះ​ឡើយ រហូត​ព្រឹក​ថ្ងៃ​ទី​២១ តុលា ទើប​គេ​ប្រទះ​ឃើញ​សាកសព​កម្មករ​រូប​នេះ អណ្ដែត​ឡើង​នៅ​ខាងក្រោម​កន្លែង​កើតហេតុ ប្រមាណ​៥០០​ម៉​។ សមត្ថកិច្ច​បាន​និយាយ​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ស្ទឹង​ដូន​ទ្រី បាន​ហក់​ឡើង​ខ្លាំង​ដែល​អាច​បង្ក​ហានិភ័យ​ខ្លាំង​បំផុត ដល់​ប្រជាពលរដ្ឋ និង ក្រុម​កម្មករ​សាងសង់​ទំនប់​ស្ទាក់​ទឹក​នៅ​ទៅ​នោះ​។ ដូច្នេះ​ទាំង​ប្រជា​ពរល​ដ្ឋ ទាំង​កម្មករ​ដែល​ធ្វើការ​នៅ​ទីនោះ គួ​តែ​មានការ​ប្រុង​ប្រយ័ត្ន ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​នេះ​៕ ​

អត្ថបទសរសេរ ដោយ