បណ្តាសហព័ន្ធនៅអឺរ៉ុបពិចារណាចាកចេញពីសមាជិក FIFA ប្រសិនបើ World Cup ត្រូវលេង២ឆ្នាំម្តង
បរទេស ៖ បណ្តាសហព័ន្ធបាល់ទាត់ប្រទេសនៅអឺរ៉ុបច្រើនជាង១២ កំពុងពិចារណាចាកចេញពីសមាជិករបស់សហព័ន្ធបាល់ទាត់
បរទេស ៖ បណ្តាសហព័ន្ធបាល់ទាត់ប្រទេសនៅអឺរ៉ុបច្រើនជាង១២ កំពុងពិចារណាចាកចេញពីសមាជិករបស់សហព័ន្ធបាល់ទាត់
បរទេស ៖ បណ្តាសហព័ន្ធបាល់ទាត់ប្រទេសនៅអឺរ៉ុបច្រើនជាង១២ កំពុងពិចារណាចាកចេញពីសមាជិករបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលជាជម្រើសចុងក្រោយរបស់ពួកគេ ប្រសិនបើពានរង្វាន់ World Cup ត្រូវរៀបចំឡើងរាល់២ឆ្នាំម្តង។
ផែនការរៀបចំ World Cup រាល់២ឆ្នាំម្តង ត្រូវបានលើកឡើងមកនិយាយម្តងទៀត ដោយលោក Gianni Infantino ដែលជាប្រធាន FIFA នៅក្នុងសន្និសីទឯកជនមួយកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ។ ប៉ុន្តែផែនការនេះ ត្រូវរងការរិះគន់យ៉ាងចាស់ដៃដោយបណ្តាប្រទេសជាសមាជិកចំនួន៥៥។ ស្របពេលលោក Aleksander Čeferin ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ក៏ជាមនុស្សសំខាន់ម្នាក់ដែលប្រឆាំងនឹងផែនការនេះផងដែរ។
អ្នកបានដឹងអំពីស្ថានការណ៍នេះ បានប្រាប់សារព័ត៌មាន AP ថា UEFA បានទទួលរបាយការណ៍មកថា សហព័ន្ធជាសមាជិកជាច្រើនកំពុងពិចារណាដាក់ញ្ញតិរួមមួយដល់ FIFA អំពីចេតនាចង់ដកសមាជិកភាពរបស់ពួកគេចេញពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ។
ជុំវិញបញ្ហានេះ លោក Gianni Infantino បានលើកឡើងថា ការធ្វើពហិការដោយបណ្តាប្រទេសនៅអឺរ៉ុប មិនត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់ FIFA កាលពីនៅថ្ងៃទី២០ ខែតុលា នោះទេ។ លោកបន្ថែមថា ការពិភាក្សាពិតជាឡើងកំដៅមែន ប៉ុន្តែវាមានភាពវិជ្ជមាន។ ហើយលោកសង្ឃឹមថា ការឯកភាពរួមមួយនឹងកើតឡើងជាមួយដំណោះស្រាយដ៏ល្អ នៅពេលបញ្ហានេះ ត្រូវបានលើកទៅពិភាក្សាម្តងទៀត នៅឯកិច្ចប្រជុំកំពូលនាថ្ងៃទី២០ ខែធ្នូ ខាងមុខ។
គួរបញ្ជាក់ថា លោក Infantino កំពុងធ្វើការជាមួយលោក Arsene Wenger អតីតអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal បច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍបាល់ទាត់របស់ FIFA ដែលជាអ្នកគាំទ្រដ៏សំខាន់លើផែនការមួយនេះ ហើយលោកក៏កំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការគាំទ្រ៕ (ដកស្រង់ចេញពី BBC និង ESPN)
ចែករំលែកព័តមាននេះ