ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​នាង ​ខ្ញុង វណ្ឌ​ក​បំណុល​ ! មេធាវី​មួយ​រូប​បកស្រាយ​ផ្លូវច្បាប់​រឿង​ការ​ប្រាក់​ជា.ន់​.​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​តារា​កំប្លែង​នាង ស្រេង សុ​ខាន់​ដា ហៅ​ខ្ញុង កំពុង​បង្ក​នូវ​ភាព​ភ្ញា.ក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​នាង​ស្រែកយំ​ជា​សាធារណៈ​អះអាង​ថា នាង​កំពុង​ជំពាក់​បំណុល​ជិត​៦០​ម៉ឺន​ដុល្លារ ។…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​តារា​កំប្លែង​នាង ស្រេង សុ​ខាន់​ដា ហៅ​ខ្ញុង កំពុង​បង្ក​នូវ​ភាព​ភ្ញា.ក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​នាង​ស្រែកយំ​ជា​សាធារណៈ​អះអាង​ថា នាង​កំពុង​ជំពាក់​បំណុល​ជិត​៦០​ម៉ឺន​ដុល្លារ ។

ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​នាង​បាន​លើក​ឡើង​អំពី​ការ​ចងការ​ប្រាក់​ឯកជន និង​ការ​ខ្ចី​លុយ​តាម​អន​ឡាញ​ដែល​មាន​ចិន​ចូល​មក​វិនិយោគ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា ដោយ​ការ​យក​អត្រា​ការ​ប្រាក់​ខ្ពស់ ។

ករណី​នាង​ខ្ញុង បើសិនជា​គាត់​ពិតជា​ជាប់បំណុល ដោយ​ម្ចាស់បំណុល​យកការប្រាក់​ហួសការ​កំណត់​របស់​ច្បាប់ គឺ​មិនមែន​ជា​រឿង​ដាច់​ដោយឡែក​នោះ​ទេ ព្រោះ​កន្លង​មក​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ពិសេស​អ្នក​នៅ​ជនបទ​ក៏​ធ្លាប់​បាន​លុងខ្លួន​ដូច​នាង​ខ្ញុង មិន​តិច​នោះ​ទេ ពាក់ព័ន្ធ​នឹង​បំណុល​ឯកជន និង​បំណុល​តាម​អន​ឡាញ​នេះ ដោយសារ​តែ​លក្ខខណ្ឌ​ខ្ចី​ងាយស្រួល​ខ្លាំង តែ​ការ​ប្រាក់​ថ្លៃ​ហួស​កម្រិត​ច្បាប់​កំណត់ ហើយ​អ្នកខ្លះ​ខ្ចី​យូរ​ៗ​ទៅ​ថ្លៃ​ការ​ច្រើន​ជាង​លុយ​ដើម​ទៅ​ទៀត ។

ដោយ​មិន​បាន​ពោល​ចំ​ៗ​ចំពោះ​នាង​ខ្ញុង​ក្តី តែ​មេធាវី​ស្រី​លេចធ្លោ​មួយ​រូប​បាន​លើក​ឡើ​ង​នូវ​ប្រធានបទ «​បំណុល និង​ការ​ប្រាក់​» ចំ​ពេល​ព្រឹត្តិការណ៍​ក្តៅ​ៗ​របស់​តារា​កំប្លែង​នាង​ខ្ញុង​តែ​ម្តង ហើយ​ក៏​ជា​សារ​ដាស់តឿន​ដល់​ពលរដ្ឋ​កុំ​ចេះ​តែ​ខ្ចី​លុយ​ជាមួយ​លក្ខខណ្ឌ​ងាយ​ៗ ព្រោះ​នឹង​ក្លាយជា​ជន​រង​គ្រោះ​វណ្ឌ​ក នឹង​បំណុល​ដោះ​មិន​ចេញ ។

លោកស្រី ម៉េ​ង សុភា​រី សហ​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកនយោបាយ​ខ្មែរ លោក​កឹ​ម សុខា បាន​លើក​ឡើង​អំពី​ប្រធានបទ «​បំណុល និង​ការ​ប្រាក់​» ដោយ​លើក​ឡើង​អំពី​មាត្រា​ច្បាប់​មួយ​ចំនួន​ដែល​បាន​ចែង ថា កូនបំណុល អាច​ប្តឹង​លុប​កិច្ចសន្យា​បាន បើសិនជា​បំណុល​នោះ គឺ​មាន​អត្រា​ការ​ប្រាក់​លើស​ពី​ច្បាប់​កំណត់ ។

លោកស្រី​មេធាវី ម៉េ​ង សុធា​រី បាន​លើក​ឡើង កាលពី​រាត្រី ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ នេះ​ថា តាម​ប្រវត្តិសាស្ត្រ​រហូត​ដល់​បច្ចុប្បន្ន​នេះ​ឧបសគ្គ​នៃ​ការ​ឲ្យ​ខ្ចីប្រាក់​ដោយ​យកការប្រាក់​ខ្ពស់​កើតឡើង​មិន​ចេះ​ដាច់ ។ ហេតុនេះ​ហើយ​បានជា​ប្រទេស​ជា​ច្រើន​បាន បង្កើត​បញ្ញត្តិ​ធ្វើការ​កម្រិត​នូវ​ការ​អោយ​ខ្ចីប្រាក់​ដោយ​យកការប្រាក់​ខ្ពស់ ហើយ​ប្រទេស​យើង​ក៏​មាន​ក្រមរដ្ឋប្បវេណី​បញ្ញត្តិ​ដូច​គ្នា​ដែរ ។ អត្រា​ការ​ប្រាក់​ដែល​ត្រូវ​បាន​កម្រិត គឺ​១៨%​ក្នុង​១​ឆ្នាំ ។

លោកស្រី​បាន​ដាក់​សំណួរ​យ៉ាង​ដូច្នេះ​ថា តើ​ត្រូវធ្វើ​ដូច​ម្តេច​នៅ​ពេល​ម្ចាស់បំណុល និង​កូន បំណុល ចុះ​កិច្ចសន្យា​ខ្ចីប្រាក់​ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់​លើស​ពី​ច្បាប់​កំណត់? ក្នុង​ករណី​នេះ លោកស្រី​បាន​បញ្ជាក់​ថា «​ប្រសិនបើ​ភាគី​បាន​ព្រមព្រៀង​អត្រា​ការ​ប្រាក់​ប្រាក់​លើស​ពី​អត្រា​ការ​ប្រាក់​ដែល​មាន​កម្រិត​ក្នុង​ច្បាប់ ចំនួន​ដែល​លើស​នោះ ត្រូវ​ទុកជា​មោឃៈ ដូច្នេះ​កូនបំណុល មាន​ករណី​កិច្ច​សង​តែ​ចំពោះ ការ​ប្រាក់​តាម​ច្បាប់​តែ​ប៉ុណ្ណោះ ។

ក្នុង​ករណី​ដែល​កូនបំណុល បាន​សងការ​ប្រាក់​ដែល​លើស​ពី​ការ​ប្រាក់​តាម​ច្បាប់ ចាត់​ទុក​ថា​ចំនួន​ដែល​លើស​នោះ ជា​ការ​កាត់​បំណុល​ទៅ​លើ​ប្រាក់​ដើម​» ។ លោកស្រី​មេធាវី បាន​បន្ថែម​ទៀត​ថា « ក្នុង​ករណី​កាត់​បំណុល​ទៅ​លើ​ប្រាក់​ដើម ចំពោះ​ចំនួន​ដែល​លើស​ហើយ​នៅ​សល់​ទៀត ម្ចាស់បំណុល​ត្រូវ​សង​ទៅ​អោយ​កូនបំណុល ដោយ​ភ្ជាប់​ជាមួយ​ប្រាក់​សំណង នៃ​ការ​ខូចខាត ដែល​គណនា​តាម​អត្រា​ការ​ប្រាក់​កំណត់​ដោយ​ច្បាប់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល បាន​បង្កើត​អោយ​មានការ​សេសសល់​នៃ​ការ​សង​រហូត​ដល់​ថ្ងៃ ដែល​បាន​សង​នោះ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ក៏​បាន​លើក​ឡើង​ថា កូនបំណុល​អាច​ប្តឹង​ទៅ​តុលាការ​សុំ​សងការ​ប្រាក់​ទៅ​តាម​តាម​ច្បាប់ និង​មាន សិទ្ធិ​សុំ​ឲ្យ​គណនា​ការ​ប្រាក់​ដែល​បង់​លើស​ចូល​ជា​ប្រាក់​ដើម​បាន ។ (​មាត្រា​៥៨៥ នៃ​ក្រមរដ្ឋប្បវេណី និង​ប្រកាស​លេខ​១២៨ ក​យ​ប្រក​/១១ របស់​ទី​ស្តី ការ​ក្រសួងយុត្តិធម៌​) ។

លោកស្រី​មេធាវី ម៉េ​ង សុភា​រី បាន​លើក​ឡើង​បន្ត​ថា សិទ្ធិ​របស់​កូនបំណុល​ក្នុង​ការ​លុប​ចោល​កិច្ចសន្យា កូនបំណុល​អាច​ប្តឹង​សុំ​ឲ្យ​លុប​ចោល​កិច្ចសន្យា​បាន ប្រសិនបើ​មាន​ភស្តុ​តាង​បង្ហាញ​ថា ៖ -​កិច្ចសន្យា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អំពើ​ឆ្លៀត​ឳ​កាស ដោយ​មាន​គោលបំណង​កេង យក​ចំ ណេ​ញ​ហួសហេតុ ក្នុង​ពេល​ដែល​កូនបំណុល​កំពុង​ជួប​ប្រទះ​ការ​លំបាក​ខាង​ផ្នែក​សេដ្ឋកិច្ច ឬ​ភាព​ឆោតល្ងង់ ឬ​ខ្វះ​ការ​ពិសោធន៍ ។ -​កិច្ចសន្យា​ដែល​ធ្វើ​ឡើង​ដោយ​ការ​ភ័ន្ត​ច្រឡំ ឬ​ដោយ​ការ​ឆបោក ឬ​ដោយ​ការ​គម្រាមកំហែង​។ -​កិច្ចសន្យា​ដែល​ធ្វើ​ឡើង​ដោយ​ការ​រំលោភ​ទៅ​លើ​ស្ថានភាព នៅ​ពេល​ធ្វើ​កិច្ចសន្យា​ភា គី​ម្ខាង​បាន ប្រើ​ឋានៈ​ខ្លួន​ដែល​មាន​អ​ទិ​ភាព​ជាង​កូនបំណុល​ខាង​ផ្នែក​សេដ្ឋកិច្ច ឬ​ផ្នែក​សង្គម ឬ​បាន​ប្រើ​ស្ថាន ភាព​ផ្សេង​ទៀត​ដែល​កូនបំណុល​មិន​អាច​ប្រឆាំង​តបត​បាន ។ (​មាត្រា​៣៤៥ ដល់​៣៥៣ នៃ​ក្រមរដ្ឋប្បវេណី​)​។

លោកស្រី​មេធាវី​ក៏​បាន​លើក​ឡើង​ថា​ទោះប្បី​យ៉ាងណា ការ​បង្កើត​បំណុល ត្រូវ​បង្កើត​ដោយ ការ​ពិចារណា​ដោយ​បញ្ញា​ដោយ​មាន​ផែនការ​ច្បាស់​លា​ល់ ដោយ​ការ​យក​បំណុល​ទៅ​ប្រើ​ដោយ​ស្របច្បាប់ ដោយ​មាន​មូលដ្ឋាន​សំណង ជៀសវាង​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ជ្រៅ​ពិបាក​ដកខ្លួន ឬ​ដកខ្លួន​មិន​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ