ពិសេសមែន! អ្នកកើតឆ្នាំទាំង៦លាភបុកសម្រុកចូលខ្លាំងចាប់ពីថ្ងៃសុក្រ ទី២២រហូតដល់ថ្ងៃ៣១ចុងខែតុលានេះ បើតាមកំពូលហោរចិនសែបានពទស្សន៍ទាយថា ចាប់ពីថ្ងៃស្អែករហូតដល់ចុងខែង៉ូវហេងល្អខ្លាំងណាស់ ទោះជាលោកអ្នកឆ្នាំទាំង៦នេះចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថាឆ្នាំទាំងនេះដល់ថ្ងៃ ដល់ខែ ដល់ឆ្នាំ ដល់ពេលវេលាដែលត្រូវទទួលកំណប់ទ្រព្យទៅហើយ ។
ឆ្នាំថោះ ទន្សាយមានសំណាង ពណ៌នៃលាភសំណាងពណ៌មាស លេខហេង៦៦៦លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលជាប់មិនដាច់ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃចាប់ពីថ្ងៃស្អែករហូតដល់ចុងខែនេះ និងជាអ្នកមានបញ្ញាវាងវៃគិតអ្វីក៏សម្រេច ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយពោះម៉ាយមានតែភាពស្រស់ស្រាយរកគ្នា ។
ឆ្នាំមមី សេះមាសនាំសំណាង លេខហេង៤៥៩ លាភធំ លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែត ចាប់ពីថ្ងៃសុក្រស្អែកវនេះរហូតដល់ចុងខែតុលា លោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលច្រើនៗ ។ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការរកស៊ីជួញដូរវិញមានការទិញចូល លក់ចេញបានផលចំណេញលើសលប់ ពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តតាមដងផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។
ឆ្នាំរោង នាគរាជនាំជ័យ ពណ៌នៃលាភសំណាង ឈាមជ្រូក លេខហេង១៨០មានលាភមានលុយចូលមកជុំទិសប្រញាប់បួងសួងបន្ទាន់ ។ ចាប់ពីថ្ងៃស្អែកនេះរហូតដល់ចុងខែតុលារាសីនៅលើកំពូលភ្នំទ្រព្យ ធ្វើឱ្យភ័ព្វព្រេងវាសនារបស់លោកអ្នកប្រសើរដូចសេដ្ឋីរយលាន មានលាភមានជ័យ មានសុភមង្គលប្រពៃថ្លៃថ្លាណាស់ជីវិតមានពន្លឺរស្មីរស់នៅដោយសិរីសួស្តី ពិសេសសម្រាប់លោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មីនឹងហុចផលល្អៗមកវិញជាទីគាប់ចិត្ត ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមរកគ្នាជានិច្ច និងប្រាថ្នាអ្វីបានសម្រេចដូចក្តីបំណង ។
ឆ្នាំម្សាញ់ ពស់មាស ចាប់ពីថ្ងៃស្អែករហូតដល់ចុងខែនេះលោកអ្នកជួបសំណាងធំ លេខហេង១៧៩ដួងរាសីស្ថិតនៅលើកំពូលភ្នំមាសត្រូវកែប្រែជោគវាសនាអាក្រក់កាលពីមុនមកឱ្យក្លាយជាអ្វីៗដែលល្អប្រសើរឡើងមានលាភមានជ័យមានសិរីសួស្តីជីវិតមានសុភមង្គលមហាប្រសើរ ។ បើទោះជាលោកអ្នកប្រកបការងារអ្វីក៏រមែងបានផលល្អជួបលាភធំពេញដៃ ។ ចំពោះបុរសនារីដែលមិនទាន់មានគូគាប់ភ្ជាប់និស្ស័យប្រាកដជានឹងជួបគូព្រេង នាំទាំងសំណាងមកផងដែរ ។
ឆ្នាំច សុនខនាំលាភទេវតាថែរក្សា ចាប់ពីថ្ងៃសុក្រស្អែកនេះរហូតដល់ចុងខែតុលាលោកអ្នកសម្បូរលុយចាយហូរហៀរ លេខនាំសំណាង១៩៧មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំជិតកាយា ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់ មានបញ្ញាច្រើន មានសំណាងតាំងពីកំណើតមក ។ ពណ៌នាំសំណាង ខៀវ ក្រហម ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ថ្លា និងការយល់ចិត្តគ្នាប្រសើរណាស់ ។
ឆ្នាំកុរ កំពូលជ្រូកនាំសំណាង លើកជោគជតារាសីចាប់ពីថ្ងៃស្អែករហូតដល់ចុងខែនេះអណ្តែតឡើងត្រដែតត្រដឹម និងជួបព្រេងសំណាងល្អចូលជិតស្ថិតជាប់នឹងប្រាណ ។ លេខលាភ៤៣២ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយតែងទទួលបានជោគជ័យភ្លាមៗ ។ សម្រាប់លោកអ្នកជាមន្ត្រីរាជការវិញនឹងបានឡើងបុណ្យស័ក្ដិ ឋានៈខ្ពង់ខ្ពស់លាភយសសរសើរដោយសារអ្នកមានអំណាចនៅចាំជួយលើកស្ទួយគ្រប់ពេលជានិច្ច ៕
ចែករំលែកព័តមាននេះ