ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុក​នឹង​ផ្លាស់​ប្តូរ​ឈ្មោះ​ថ្មី

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ គេហទំព័រ Verge បាន​ធ្វើការ​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន Facebook គ្រោង​នឹង​ប្តូរ​ឈ្មោះ​ថ្មី​។ ការ​គ្រោង​ដូរ​ឈ្មោះ​ថ្មី

សហរដ្ឋអាមេរិក ៖ គេហទំព័រ Verge បាន​ធ្វើការ​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន Facebook គ្រោង​នឹង​ប្តូរ​ឈ្មោះ​ថ្មី​។ ការ​គ្រោង​ដូរ​ឈ្មោះ​ថ្មី កើត​ក្រោយ​ពេល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​កំពុង​រង់​ការ​ចោទប្រកាន់​ពី​និយ័តករ​ជុំវិញ​ពិភពលោក​ ជុំវិញ​ការ​អនុវត្តន៍​អាជីវកម្ម​របស់​ខ្លួន​។

Verge បាន​ធ្វើការ​ដកស្រង់​ប្រភព​ដែល​ដឹង​ច្បាស់​ថា ការ​ដូរ​ឈ្មោះ​របស់​ក្រុមហ៊ុន​នឹង​ត្រូវ​ប្រកាស​នៅ​ស​ប្តា​ហ៍​ក្រោយ​។

អ្នកនាំពាក្យ​របស់ Facebook មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ពាក្យ​ច​ចាម​អា​រ៉ាម ឬ​ការ​រំពឹង​ទុក​នោះ​ឡើយ​។

ក្រៅពី​បណ្តាញ​សង្គម​ដ៏​ធំ​របស់​ខ្លួន Facebook ក៏​ជា​ម្ចាស់​របស់​ក្រុមហ៊ុន Instagram និង WhatsApp ផង​ដែរ​។ ការ​ផ្លាស់​ប្តូរ​ឈ្មោះ​អាច​នឹង​យក​បណ្តាញ​សង្គម​យក្ស​ទាំង ៣​នេះ​ដាក់​ក្រោម​ឈ្មោះ​តែ​មួយ ដែល​វា​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​រចនាសម្ព័ន្ធ​ដែល​ប្រើប្រាស់​ដោយ Google ដែល​មាន​ក្រុមហ៊ុនមេ​ឈ្មោះ​ថា Alphabet​។

Verge រាយការណ៍​ទៀត​ថា ស្ថាបនិក​ក្រុមហ៊ុន Facebook គឺ​លោក Mark Zuckerberg គ្រោង​នឹង​ធ្វើការ​ពិភាក្សា​ពី​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​នៅ​ក្នុង​ស​ន្និ​សិ​ទ​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ទី ២៨ ខែតុលា​នេះ​។

សូម​បញ្ជាក់​ថា Facebook គឺជា​បណ្តាញ​សង្គម​យក្ស​របស់​អា​មេ​រិ​ក​ដែល​ត្រូវ​បាន​លោក Mark Zuckerberg បង្កើត​ឡើង​កាលពី​ឆ្នាំ ២០០៤​។ វាទ​ទួល​បាន​ប្រជាប្រិយភាព និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​អ៊ីន​ធឺ​ណេ​ត​។ វា​មាន​អ្នក​ប្រើប្រាស់​សកម្ម​ប្រមាណ ២,៨៩​ពាន់​លាន​នាក់​ប្រចាំខែ​។

គិត​ត្រឹម​ត្រីមាស​ទី ២​នៃ​ឆ្នាំ ២០២១​នេះ Facebook រក​ប្រាក់​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ចំនួន ២៨,៥​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​គេហទំព័រ Statista៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ