ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់យកគោជាច្រើនក្បាលទៅលែងនៅលើកោះមួយកន្លែងដែលមានស្មៅដុះទ្រប់ទ្រុលដើម្បីឲ្យគោស៊ី ។ ពេលដោយដើរទៅកាត់ព្រែកទឹកទន្លេមិនទាន់បានហូរចូលនោះទេ ។ លុះមកដល់ល្ងាចម៉ោងប្រហែល៥ថ្ងៃ នៅទី២០ តុលាដដែល ស្រាប់តែទឹកទន្លេបានហូរចូលព្រែកនោះ ជាហេតុធ្វើឲ្យយុវជនរូបនេះលង់ទឹកស្លា.ប់តែម្តង ហើយដឹងដល់ក្រុមគ្រួសារ និងសមត្ថកិច្ចនាំគ្នាចុះទៅជួយរកនិងរកឃើញសពនៅយប់ថ្ងៃដដែល ពិតជជាគួរឱ្យអាណោចអាធ័មបំផុត កើតឡើងនៅចំណុចអូរកោះដំបង ស្ថិតក្នុងភូមិសាស្ត្រឃុំបេុីស២ ស្រុកក្រូចឆ្មារ ។
បើតាមនគរបាលមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះខាងលើ ឈ្មោះគន្ធា អូន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដីដុះ ឃុំបេុីស២ ស្រុកក្រូចឆ្មារ ។ នៅទីតាំងនោះ ទឹកទន្លេទើបតែឡើងជន់ក៏លិចហូរចូលអូរខាងលើ មានជម្រៅប្រហែល២.៣០ម និងទទឹងប្រវែងប្រហែល១០០ម ដែលត្រូវហែលឆ្លងកាត់ ហើយពេលហែលនោះ ជនរងគ្រោះបានលង់ទឹកលិចអណ្តែតៗ ខណ:នោះក៏មានបងប្អូនអ្នកភូមិបានឃើញ និងបានចេញទូកទៅជួយដែរ តែជួយមិនទាន់ទេ ។
នគរបាលមូលដ្ឋានបានបន្តឲ្យដឹងទៀតថា យុវជននេះពិតជាបានស្លា.ប់ដោយសារលង់ទឹកអូរមែន រហូតមកដល់នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃខែឆ្នាំដដែល ក្រុមគ្រួសារ រួមជាមួយសមត្ថកិច្ចយើង បានមុជរាវរកសាកសពកន្លែងកើតហេតុ ។ ដូច្នេះ សូមបងប្អូនដែលមានលំនៅឋានជិតដងទន្លេ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះគ្រោះថ្នាក់អាចកើតឡើងបានគ្រប់ពេល។
ចែករំលែកព័តមាននេះ