ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតថ្លៃ! ក្មេង​៤​ឆ្នាំ​​ម្នាក់​ធ្លា.ក់​ពី​ច្រាំង​ថ្ម​​ភ្នំ​ជាង២០​ម៉ែត្រ​ តែ​មិន​ស្លា​.​ប់

2 ឆ្នាំ មុន

អាមេរិក ៖ ក្មេង​ប្រុស​អាយុ ៤​ឆ្នាំ​ម្នាក់​បាន​រអិ.ល និង​ធ្លា.ក់​ពីលើ​ច្រាំង​ចោទ​កម្ពស់២១​ម៉ែត្រ ប៉ុន្តែ​គាត់​មិន​ស្លា​.​ប់​ឡើយ ដោយ​

អាមេរិក ៖ ក្មេង​ប្រុស​អាយុ ៤​ឆ្នាំ​ម្នាក់​បាន​រអិ.ល និង​ធ្លា.ក់​ពីលើ​ច្រាំង​ចោទ​កម្ពស់២១​ម៉ែត្រ ប៉ុន្តែ​គាត់​មិន​ស្លា​.​ប់​ឡើយ ដោយ​គ្រាន់តែ​មាន​រង​របួស និង​ស្នាម​ជាំ​ខ្លះ​ប៉ុណ្ណោះ​នៅ​លើ​ដងខ្លួន​។ នេះ​បើ​ក្រុម​សង្គ្រោះ​ក្នុង​រដ្ឋ Kentucky របស់​អា​មេ​រិ​ក​។

កុមារ​សំណាង​រូប​នេះ បាន​រអិ.ល​ជើង​ធ្លា.ក់​ពី​ច្រាំ​ចោទ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​គាត់​ឡើង​ភ្នំ​ក​ម្សា​ន្ត​​ជាមួយ​ឪពុក​ម្តាយ​នៅ​ឧទ្យាន​ជាតិ Daniel Boone ក្នុង​តំបន់ Wolfe County​។

ក្រុម​ជួយ​សង្គ្រោះ​បាន​បង្ហោះ​នៅ​ក្នុង​ហ្វេ​ក​បុក​ថា «នៅ​ពេល​រអិល​ជើង​ធ្លាក់ ក្មេង​ប្រុស​នោះ​បាន​បុក​នឹង​ផ្នែក​លយ​ចេញ​នៃ​ជញ្ជាំង​ថ្ម​កម្ពស់​ជាង ៩​ម៉ែត្រ ហើយ​ការ​រអិល​ធ្លាក់​មាន​កម្ពស់​សរុប ២១​ម៉ែត្រ​»​។

នៅ​ពេល​រអិ.ល​ធ្លា.ក់នោះ​ ឪពុក​របស់​ក្មេង​ប្រុស​បាន​ស្ទុះ​លោ.ត​ចុះ​ពី​ច្រាំ​ថ្ម​ទៅ​ក្រោម ដើម្បី​ចាប់​កូន​របស់​គាត់ និង​បាន​លើក​គាត់​ឡើង​រក​ផ្លូវ​ចេញ​ឡើង​មក​លើ​វិញ​។

ក្រុម​សង្គ្រោះ​និយាយ​ថា «វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​សោះ ខណៈ​គាត់​មាន​របួស និង​ស្នាម​ជាំ​ខ្លះ គាត់​ហាក់​មិន​មាន​បញ្ហា​អ្វី​ទេ​។ គាត់​នៅ​និយាយ​លេង​ធម្មតា​»​។

ក្រោយ​ពេល​ហេតុការណ៍​នោះ គាត់​ត្រូវ​បាន​ក្រុម​សង្គ្រោះ​បន្ទាន់​ធ្វើការ​ពិនិត្យ និង​ឲ្យ​ត្រឡប់​ទៅ​កាន់​ឪពុក​ម្តាយ​វិញ​។ ក្រុម​សង្គ្រោះ​និយាយ​ថា វា​គឺជា​រឿង​ដ៏​អស្ចារ្យ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ