ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលខ្សោយកម្លាំងជាងលុយអឺរ៉ូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលចាញ់ប្រៀបលុយអឺរ៉ូ បន្តិចថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ ខែតុលា…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលចាញ់ប្រៀបលុយអឺរ៉ូ បន្តិចថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ អឺរ៉ូ ទិញចូល ៤៧៤៦ រៀល ហើយលក់ចេញរហូតដល់ទៅ ៤៧៩៣ រៀលឯណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៧៣៦ រៀល និងលក់ចេញតែ ៤៧៨៤ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧២ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៦២ រៀល លក់ចេញ ៣០៩២ រៀល និង ១ យន់ចិន ទិញចូល ៦៣៧ រៀល លក់ចេញ ៦៤៣ រៀល ។

ទន្ទឹមនេះដែរ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៦១ រៀល លក់ចេញ ៣៥៩៧ រៀល ខណៈដែល ១០០ វុនកូរ៉េ ទិញចូល ៣៤៧ រៀល លក់ចេញ ៣៥០ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣២ រៀល លក់ចេញ ៣០៦២ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២២ រៀល លក់ចេញ ១២៣ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕ 

          

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ