ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុចក្រដាស​២ម៉ឺនរៀលរហែកបិតស្កុត​ ប៉ូលិសមិនទទួល

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ បុរសម្នាក់បើករថយន្តល្មើសល្បឿន ​បានត្រូវប៉ូលិសចរាចរណ៍​ត្រួតពិនិត្យគោលដៅតាមផ្លូវ ​បានឃាត់

ខេត្តកណ្តាល ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ បុរសម្នាក់បើករថយន្តល្មើសល្បឿន ​បានត្រូវប៉ូលិសចរាចរណ៍​ត្រួតពិនិត្យគោលដៅតាមផ្លូវ ​បានឃាត់ និង​ផាកពិន័យ៤ម៉ឺនរៀល​ ប៉ុន្តែបុរសនោះផ្ទុះប្រតិកម្ម​បន្ទាប់ពីគាត់បានឲ្យលុយក្រដាស២ម៉ឺនរៀល២សន្លឹក ​តែមួយសន្លឹក​គ្រាន់តែរហែកបិតស្កុត ស្រាប់តែប៉ូលិសរូបនោះមិនទទួល​យកដោយ​បា្រប់ថា​ខាង​រតនាគារ​ខេត្តកណ្តាលមិនយក ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ​ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៣ មីនា ២០១៦​ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ​ក្បែរស្ពាន៧មករា ​ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ។ បើតាមប័ណ្ណផាកពិន័យប៉ូលិសនោះឈ្មោះ អ៊ឹម ចណ្ណារ៉ា ​ចំណែកបុរសមិនទាន់ស្គាល់ឈ្មោះបើករថយន្តតូយ៉ូតា១បំាងកន្លះ ​ពាក់ស្លាកលេខភ្នំពេញ 2P 3747 ។

យ៉ាងណាក៍ដោយ ​ពាក់ព័ន្ឋនឹងករណីខាងលើ ​គេហទំព័រកោះសន្តិភាពមិនអាចទាក់ទងសាមីប៉ូលិសរូបនោះនិង លោកស្នងការនគរបាលខេត្តកណ្តាល ​ព្រមទំាងមន្រ្តីរតនាគារខេត្តកណ្តាល៕