ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​ចៃដន្យ​ពេក

8 ឆ្នាំ មុន

នៅ​​ស្រុក​ខ្មែរ​​យើង កំពុង​អនុវត្ត​ច្បាប់​​អន្តោប្រវេសន៍​​យ៉ាង​ក្តៅ​​គគុក​… ជនបរទេស​ណា ដែល​រស់នៅ​ខុសច្បាប់​ ត្រូវ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ… ជា​ពិសេស ដែល​កត់សម្គាល់​ជាង​គេ គឺ​អន្តោប្រវេសន៍​​យួន​…

នៅ​​ស្រុក​ខ្មែរ​​យើង កំពុង​អនុវត្ត​ច្បាប់​​អន្តោប្រវេសន៍​​យ៉ាង​ក្តៅ​​គគុក​… ជនបរទេស​ណា ដែល​រស់នៅ​ខុសច្បាប់​ ត្រូវ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ… ជា​ពិសេស ដែល​កត់សម្គាល់​ជាង​គេ គឺ​អន្តោប្រវេសន៍​​យួន​…

ប៉ុន្តែ​ខែ​ប៉ុន្មាន​ថ្ងៃ​កន្លង​នេះ… ជនបរទេស​យួន​ ត្រូវ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ​​យ៉ាង​រដូករណែល… គ្មាន​ឃើញ​យក​ទ្រព្យ​អ្វី​ធំដុំ​តាម​ខ្លួន​ទេ​… ឃើញ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ ស្ទើរតែ​មួយ​ចង្កេះ​ជាប់​ខ្លួន​ប៉ុណ្ណោះ… អ្នកឯង​លួច​រស់នៅ​អត់​ច្បាប់ ។

ចំណែក​នៅ​ស្រុក​យួន​ឯណោះ​វិញ… កំពុង​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​យ៉ាង​ក្តៅ​គគុក ដូច​ជា​នៅ​ស្រុក​ខ្មែរ​ដែរ​… បាន​កត់សម្គាល់​ឃើញ ជា​ពិសេស​នោះ​… គឺ​អន្តោប្រវេសន៍​ខ្មែរ​តែ​ម្តង ដែល​យួន​ចាប់​បញ្ជូន…

ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​កន្លង​នេះ… ជនបរទេស​ខ្មែរ​ទាំង​ក្រុម​ៗ​យ៉ាង​រដូករណែល​… មាន​តាំង​តែ​ក្មេង​ៗ ​រហូត​ដល់​ចាស់​… ត្រូវ​យួន​ចាប់​​បញ្ជូន​មក​ស្រុក​វិញ​… ក៏​ឃើញ​មាន​តែ​មួយ​ចង្កេះ​ឆ្អេះ​ខ្លួន​​ដែរ ។

វា​ដូច​ជា​ចៃដន្យ​ពេក… វា​ហាក់ដូច​ឆាប់​ឆ្លើយ​តប​ពេក​… ហាក់ដូចជា​ឆាប់​ឆេះដុំ​ពេក​!

តែ​ណ្ហើយ​ទៅ​ចុះ​… គិត​ថា ​វា​ជា​ច្បាប់​របស់​ប្រទេស​ ដែល​ត្រូវ​តែ​អនុវត្ត… ​ទោះបី​អនុត្ត​ចំ​ពេល​ជាមួយ​គ្នា​ក៏​ដោយ ។