ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង១មេធំ! បា.ក់​រលំ​ជញ្ជាំង​ឥដ្ឋ​ជាន់​ទី​២ ​សង្ក.ត់​លើ​ដំបូល​ផ្ទះ​អ្នកជិតខាងកំពុងហូបបាយជុំគ្នា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្ស​ចំនួន​៣នាក់​បាន​រង​របួសស្រាល បន្ទាប់​ពី​មានការ​បាក់​រលំ​ជញ្ជាំង​ឥដ្ឋ​នៅ​ជាន់​ទី​២​នៃ​សំណង់ផ្ទះ​កំពុង​

រាជធានីភ្នំពេញ ៖ មនុស្ស​ចំនួន​៣នាក់​បាន​រង​របួសស្រាល បន្ទាប់​ពី​មានការ​បាក់​រលំ​ជញ្ជាំង​ឥដ្ឋ​នៅ​ជាន់​ទី​២​នៃ​សំណង់ផ្ទះ​កំពុង​សាងសង់​មួយ​កន្លែង ​បាន​ធ្លា.ក់​សង្ក.ត់​លើដំបូល​សំយាបផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ បណ្តាល​ឲ្យ​បាក់​ស្រុត​ដល់​ដី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០២១ ​នៅ​​ចំណុច​​ផ្ទះ​មួយកន្លែង ក្បែរ​ខារ៉ាអូខេ​ចំការ​ននោង ផ្លូវ​បេតុង ក្រុម​១ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សំណង់​ផ្ទះថ្ម​ខាងលើ​នេះ​បាន​ធ្វើការ​សាងសង់​អស់​រយៈពេល​ជា​ច្រើន​ខែ​ណាស់​មក​ហើយ ដោយ​សង់​ជា​ម៉ូ​ត​​ផ្ទះល្វែង​មានកំ​ពស់​៣ជាន់ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​សាងសង់​សម្រេច​បាន​ប្រមាណ​៦០%​ហើយ​។ នៅ​ថ្ងៃ​កើតហេតុ​ក៏​មាន​ជាង​បាន​ចូល​មក​ធ្វើការ​នៅ​ក្នុង​សំណង់ផ្ទះ​កើតហេតុ​ជា​ធម្មតា​។ លុះដល់​ល្ងាច​ថ្ងៃ​កើតហេតុ ​ជាង​និង​កម្មករ​ដែល​ធ្វើការ​នៅ​ក្នុង​នោះ​ដល់​ម៉ោង​សម្រាក​ពី​ការងារ មាន​ជាង​ខ្លះ​បាន​ទៅ​សម្រាក​នៅ​តាម​ផ្ទះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន និង​មាន​ខ្លះ​ទៀត​គឺ​សម្រាក​និង​មើល​ការ​ខុស​ត្រូវ​នៅ​ខាងក្នុង​សំណង់ផ្ទះ​កើតហេតុ​ខាងលើ ។

​តាមប្រភពដដែលបានបន្ត​ថា ស្រប​ពេល​ដែល​មេឃ​ក៏​បាន​ធ្លាក់​ភ្លៀង​មួយ​មេ​ធំ​ លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​ថែម​ទៀត​ផង ​ពេល​នោះ​ក៏​ស្រាប់តែ​ឥដ្ឋ​ជញ្ជាំង​មួយ​ផ្ទាំង​យ៉ាង​ធំ​នៅ​ជាន់​ទី​២​បាន​បា.ក់​រលំ​ធ្លា.ក់​សង្ក.ត់​លើដំបូល​ផ្ទះ​របស់​ជន​រង​គ្រោះជា​ដំបូល​សំយាប​ដែក​ប្រក់​ស័ង្កសី​​មាន​ទំហំ​ប្រមាណ​៤​ម៉ែត្រ​គុណ​​នឹង​៦​ម៉ែត្រ បាន​បា.ក់​ស្រុត​ចុះ​ក្រោម​រង​ការ​ខូចខាត ​និង​បាន​សង្កត់​ត្រូវ​ម្ចាស់ផ្ទះ​នៅ​ជិត​នោះ​ដែល​កំពុង​អង្គុយ​ហូប​បាយ​ បណ្តាល​ឲ្យ​រង​របួសស្រាល​ចំនួន៣​នាក់​ផង​ដែរ​។ ចំណែក​ជាង​ដែលស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​មិន​មាន​រង​របួស​នោះ​​ទេ ។

តាម​ប្រភព​ដដែល​​បាន​បន្ត​ទៀត​ថា ជញ្ជាំង​ឥដ្ឋ​មួយ​ផ្ទាំង​ដែល​បាន​បា.ក់​ធ្លា.ក់​សង្ក.ត់​ដំបូល​សំយាប​ស​ង្ក័​សី​របស់​ផ្ទះ​រង​គ្រោះ​នោះ គឺជា​ឥដ្ឋ​ដែល​រៀប​ធ្វើ​ជា​ជញ្ជាំង​នៅ​ចំហៀង​ខាងស្ដាំ​ផ្នែក​ខាង​មុខ​នៃ​សំណង់ផ្ទះ ដែល​មាន​ប្រវែង​ប្រមាណ​៣​ម៉ែត្រ​និង​កំពស់​២​ម៉ែត្រ​។ ដោយ​ឥដ្ឋ​ជញ្ជាំង​នេះ​គឺ​រៀប​បាន​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចាក់​ធ្នឹម​ក្រវាត់​នៅឡើយ លុះ​ពេល​មេឃ​ភ្លៀង​លាយឡំ​នឹងខ្យល់​ផង​ក៏​បាន​បាក់​រលំ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​និង​ធ្វើ​កំណត់ហេតុ​ រង់ចាំ​ម្ចាស់​សំណង់ផ្ទះ​កំពុង​សាងសង់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ​រង​គ្រោះ​នៅ​ព្រឹក​នេះ​​ជា​បន្ត​ទៀត​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ