ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​លេខ​371 ហៅ​ផ្លូវ​ទំនប់​បឹងទំពុន​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ទំនប់​បឹង​ទំពុន ហៅ​ផ្លូវ​លេខ​៣៧១ ដែល​លាតសន្ធឹង​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ និង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បច្ចុប្បន្ន​បាន​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់ ដែល​គេ​និយាយ​ថា​

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ទំនប់​បឹង​ទំពុន ហៅ​ផ្លូវ​លេខ​៣៧១ ដែល​លាតសន្ធឹង​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ និង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បច្ចុប្បន្ន​បាន​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់ ដែល​គេ​និយាយ​ថា​បណ្តាល​មក​ពី​ការ​ស្ថាបនា​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ស្តង់ដា​ផ្លូវថ្នល់ ។

តាម​ព័ត៌មាន​និយាយ​ថា ម្ចាស់​ក្រុ​​ម​ហ៊ុន​ដែល​ដេញថ្លៃ​បាន​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ខាងលើ​នេះ គឺ​ក្រុមហ៊ុន​BBE ដែល​ទទួល​សិទ្ធិ​ក្នុង​ការ​ស្ថាបនា​កាលពី​កំឡុង​ឆ្នាំ​២០១៣​កន្លង​មក។ ប៉ុន្តែ​ចាប់តាំងពី​ផ្លូវ​នេះ​ស្ថាបនា​រួច​មក គឺ​បាន​ទទួល​រង​នូវ​ការ​ប្រេះ​បាក់​ស្រុត​ខូច​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​នោះ​តែង​ជួប​គ្រោះ​ថ្នាក់​ជា​ញឹកញាប់ ជា​ពិសេស​នៅ​ពេល​យប់ ។ លើស​ពី​នេះ​ទៀត តែង​បង្ក​ឱ្យ​ចរាចរណ៍​មានការ​កកស្ទះ​រៀង​រាល់ពេល​ព្រឹក និង​ពេល​ល្ងាច​ជា​រៀងរាល់ថ្ងៃ ។

ជា​ការ​កត់សម្គាល់ កុំ​ថា​ឡើយ​ផ្លូវ​លេខ​៣៧១​នេះ ដែល​ក្រុមហ៊ុន​BBE​ទទួល​សិ​ទិ្ធ​ស្ថាបនា​ហើយ​ខូច ផ្លូវ​ដទៃ​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​រង​នូវ​ការ​ខូចខាត​ដូច​គ្នា​នេះ​ដែរ បន្ទាប់​ពី​ស្ថាបនា​រួចរាល់​បាន​២​ទៅ​៣​ឆ្នាំ ។

ចំពោះ​ការ​មិន​ទទួលខុសត្រូវ​លើ​លក្ខណៈ​បច្ចេកទេស​បែប​នេះ ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ ខាតបង់​ថវិកាជាតិ​អស់​រាប់រយ​លាន​ដុល្លារ​ក្នុង​ការ​ស្ថាបនា​​ផ្លូវថ្នល់ ដោយ​សង្ឃឹមថានឹង​ទទួល​បាន​ផ្លូវថ្នល់​ដ៏​ល្អ​មួយ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើ​ដំណើរ តែ​បែរជា​ផ្ទុយ​ពី​ក្តី​សង្ឃឹម មក​ទទួល​បានជា​ផ្លូវថ្នល់​ដែល​ងាយ​រង​នូវ​ការ​បាក់​ស្រុត​ខូចខាត​ឥត​ឈប់​ឈរ​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ក្រោយមក ។

ជុំ​វិញ​បាតុភាព​នេះ មិន​ទាន់​ដឹង​ថា​ទៅ​ថ្ងៃ​អនាគត​ផ្លូវ​លេខ​៣៧១ ហៅ​ផ្លូវ​ទំនប់​បឹង​ទំពុន​នេះ នឹង​មានការ​ខូចខាត​ជា​បន្ត​ទៀត ឬ​យ៉ាងណា​នោះទេ?