សមត្ថកិច្ច​ចម្រុះ​ពួក​ស្ទាក់​​​ចាប់​រថយន្ត​​ដឹកឈើ​គ្រ​ញូង២​គ្រឿង ​


ខេត្តឧត្តរមានជ័យ ៖ ​​ជន​សង្ស័យ​២​នាក់​ រួម​ទាំង​រថយន្ត​ស៊េរី​​ទំនើ​ប​២​គ្រឿង ត្រូវ​បាន​​កម្លាំងចម្រុះ​​​ចាប់​​ឃាត់​ ​ពាក់​ព័ន្ធ​បទល្មើស​ដឹកឈើ​គ្រ​ញូងប្រមាណ​ជិត​១​ពាន់​គីឡូក្រាម កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២២ ​មី​នា ​២០១៦​ ​​នៅ​ចំណុច​មុខ​វិ​ទ្យា​ល័យ​​សម្តេច ​ហ៊ុន សែន ​ត្រពាំងប្រាសាទ ​ស្ថិត​នៅ​ក្នុងភូមិ​តា​សេក ឃុំត្រពាំង​ប្រាសាទ ​ស្រុក​ត្រពាំង​ប្រាសាទ ​។​

ជន​ស​ង្ស័យ​ទាំង​២នាក់​​​នេះ ម្នាក់​​​ឈ្មោះ​ ម៉ៅ ធា​ ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ​បើកបរ​រថយន្ត​ម៉ាក​​ឡិចស៊ីស​ ព​ណ៌ខ្មៅ​ ​​និង​​ម្នាក់​ទៀត ​ឈ្មោះ​ ផា​ន សុ​ភ័​ណ្ឌ ​ភេទ​ប្រុស ​អាយុ​​៣៥​​ឆ្នាំ​ បើកបរ​រថយន្ត​ម៉ាក​ហា​យ​ប្រីដ ព​ណ៌ស ទាំង​២​នាក់​ រស់នៅ​ក្នុងភូមិ​អូរ​អំ​បឹ​ល សង្កាត់​អូរ​អំ​បឹ​ល ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្ត​បន្ទាយ​មាន​ជ័យ ​។

​មន្ត្រី​សមត្ថកិច្ច​​​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​ខាង​លើ​នេះ មាន​​កម្លាំង​​ដែល​ជា​បណ្តាញរបស់​សមត្ថកិច្ច​​​រាយការណ៍​ពី​កន្លែង​គោលដៅ ដែល​ជន​ស​ង្ស័យ​ទាំង​២​នាក់​កំពុងលើក​​ឈើ​ដាក់​ចូល​ក្នុង​រថយន្ត រួច​​ធ្វើ​​ដំណើរ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​P.R១៧៤ បន្ទាប់ពី​​ទទួល​​បាន​​ព័ត៌មាន​នេះ​ភ្លាម សមត្ថ​កិច្ច​​ចម្រុះ​​បាន​ពួនស្ទាក់ ​ ​ស្រាប់​តែ​រថយន្ត​ទាំង​២​គ្រឿង​នេះ​​ក៏​បាន​​ធ្វើ​ដំណើរ​មក​ដល់​​​​ ​ហើយ​សមត្ថកិច្ច​ចម្រុះ​​ក៏​​​ចាប់​ឃាត់​​​តែ​ម្តង​ ។

​ជន​សង្ស័យ​ទាំង​២នាក់ រួម​​ទាំង​​វត្ថុតាង​ ត្រូវ​បាន​​សមត្ថ​កិច្ច​​​​​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​​​សាលាដំបូង​ខេត្ត​ ​​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ