ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកតម្កើង​ស្ត្រី​ជាង​បុរស​របស់​កុលសម្ព័ន្ធ​នៅ​ឥណ្ឌា

8 ឆ្នាំ មុន

នៅ​ប្រទេស​ឥណ្ឌា ឬ​ប្រទេស​កាន់សាសនា​អ៊ិ​ស្លា​ម​ទាំងអស់ ការ​តម្កើង​បុរស​ជាង​ស្ត្រី ត្រូវ​បាន​ចាត់ទុកជា​រឿង​ធម្មតា ។ ប៉ុន្តែ​ក្នុង​តំបន់​ព្រៃ​ជ្រៅ​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​បង់​ក្លា​ដេ​ស

នៅ​ប្រទេស​ឥណ្ឌា ឬ​ប្រទេស​កាន់សាសនា​អ៊ិ​ស្លា​ម​ទាំងអស់ ការ​តម្កើង​បុរស​ជាង​ស្ត្រី ត្រូវ​បាន​ចាត់ទុកជា​រឿង​ធម្មតា ។ ប៉ុន្តែ​ក្នុង​តំបន់​ព្រៃ​ជ្រៅ​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​បង់​ក្លា​ដេ​ស មាន​ភូមិ​មួយ​ឈ្មោះ Mawlynnong ដែល​កុលសម្ព័ន្ធ​Khasi ប្រហែល​៥០០​នាក់ រស់នៅ​ភូមិ​នោះ ប្រកាន់​ទំនៀមទម្លាប់​ផ្ទុយ​ទៅ​វិញ គឺ អ្វី​ៗ​លើ​ស្ត្រី​ជា​អ្នក​សម្រេច ឯ​បុរស​គ្មាន​អំណាច​អ្វី​សូ​ម្បី​តែ​បន្តិច ។ ស្រី្ត​ជា​មេ​គ្រួសារ កូន​ទាំងអស់​ប្រើ​ត្រកូល​ខាង​ម្តាយ ។ ទ្រព្យសម្បត្តិ​ជា​កេរ​គ្រប់យ៉ាង​មា្ត​យ​ចែក​ឲ្យ​កូនស្រី ឯ​កូនប្រុស​ដៃទទេ ។ កូនស្រី​បាន​រៀនសូត្រ មាន​សិទ្ធិ​រៀប​ការ​ជាមួយ​បុរស​ណា​ដែល​ខ្លួន​ពេញចិត្ត តែ​មុន​រៀប​ការ​បុរស​នោះ​ត្រូវ​តែ​ទៅ​បម្រើ​ខាង​ស្រី​មួយ​រយៈ​តាម​កាលកំណត់​សិន ។

សម្រាប់​កុលសម្ព័ន្ធ​Khasi ប្តី​ប្រពន្ធ​ណា​មាន​សុទ្ធតែ​កូនប្រុស ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ប្តី​ប្រពន្ធ​អន់​បំផុត មិន​គួរ​រាប់រក​ឡើយ ៕