ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

8 ឆ្នាំ មុន

ភួង​ម្លិះ និង​សៅ​អង្គុយ​ចាំ​នៅ​តុ​កាហ្វេ ។ ណាត​កំពុង​លាង​កែវ ច័​ន្ទ្រ​កំពុង​ឆុង​កាហ្វេ មុខរីក​រាយ
ច័​ន្ទ្រ​៖ ចាំ​មួយ​ភ្លែត​ណា​ម្លិះ​! គ្នា​ឆុង​ផ្ទាល់​ដៃ​! ធានា​ថា​ពិសេស​លើស​ម៉ែ​ទៅ​ទៀត ! គ្នា​ដឹង​ថា​ពុក​របស់​ឯង​ចូល​ចិត្ត​កាហ្វេ​ចាស់​របៀប​ម៉េច​! ឲ្យ​តែ​ស្នាដៃ​របស់​គ្នា លោក​មេ​ភូមិ​គាត់​ជាប់ចិត្ត​ខ្លាំង​ណាស់ !

ភួង​ម្លិះ និង​សៅ​អង្គុយ​ចាំ​នៅ​តុ​កាហ្វេ ។ ណាត​កំពុង​លាង​កែវ ច័​ន្ទ្រ​កំពុង​ឆុង​កាហ្វេ មុខរីក​រាយ
ច័​ន្ទ្រ​៖ ចាំ​មួយ​ភ្លែត​ណា​ម្លិះ​! គ្នា​ឆុង​ផ្ទាល់​ដៃ​! ធានា​ថា​ពិសេស​លើស​ម៉ែ​ទៅ​ទៀត ! គ្នា​ដឹង​ថា​ពុក​របស់​ឯង​ចូល​ចិត្ត​កាហ្វេ​ចាស់​របៀប​ម៉េច​! ឲ្យ​តែ​ស្នាដៃ​របស់​គ្នា លោក​មេ​ភូមិ​គាត់​ជាប់ចិត្ត​ខ្លាំង​ណាស់ !

ភួង​ម្លិះ​ញញឹម ចង្អុល​កែវ​កាហ្វេ
ភួង​ម្លិះ​៖ បាន​ហើយ​ៗ! កុំ​រវល់​តែ​អួត​! ឆុង​កាហ្វេ​ខុស​កែវ​ឥឡូវ​ហើយ​!

កែវ​ញញឹម
កែវ​៖ នែ៎​អូន​ម្លិះ​! កុំ​កែវ​ៗ​ញាប់​ពេក ! ប៉ះ​សិទ្ធិ​អ្នក​អង្គុយ​ក្បែរ​នេះ​ដឹង​ទេ !

មីង​ណាត​ប្រមូល​កែវ​មក​ដាក់​ផ្កាប់ រួច​លើក​កែវ​មួយ​ជន្លរ​ក្បែរ​ច័​ន្ទ្រ ច័​ន្ទ្រ​គេច​ឡើង​វី
ច័​ន្ទ្រ​៖ ស្អី​គេ​ម៉ែ​! គម្ព​ប់​កាហ្វេ​អស់​ឥឡូវ​ហើយ​! តាំង​រករឿង​ខ្ញុំ​ទៀត​ហើយ​ហ្អី​ម៉ែ !
ណាត​៖ អឺ ! មិន​ឲ្យ​រករឿង​យ៉ាងម៉េច ឆុង​កាហ្វេ​ចាក់​ចុះ​ចាក់​ឡើង​រាប់​ម៉ោង ថ្មើរ​ណា​បាន​រួច​កាហ្វេ​មួយ​ថង់​នឹង ! រកស៊ី​ដូច​ឯង​នេះ មួយ​ថ្ងៃ​វាស់ល្ងាច​ឆុង​បាន​តែ​មួយ​កែវ រកស៊ី​បាន​យ៉ាងម៉េច​ទៅ​វើ​យ !
ច័​ន្ទ្រ​៖ ហ្អេ​! ម៉ែ​នេះ ! នេះ​ជា​វិធី​ឆុង​កាហ្វេ​ពិសេស​របស់ខ្ញុំ ! ឆុង​បែប​នេះ​ទើប​កាហ្វេ​វា​ចាស់​ល្អ ហើយ​មាន​រសជាតិ ជា​កាហ្វេ​ពិសេស​សម្រាប់​តែ​ពុក​មេ​ភូមិ​ហ្នឹង​ណា​! ម៉ូយ​ខ្លឹម​ណា​ម៉ែ !

អរុណ ជិះ​កង់​ឌុ​ប​រ៉េ​ត នឿ​ន​ជិះ​កង់​ឌុ​ប​វ៉ា​ន់ កែម​ជិះ​កង់​មួយ​ម្នាក់ឯង​ក្រោយ​គេ ។ អរុណ​ជិះ​មុខ​គេ ផ្លូវ​តូច រកា​ករ​កុប ពិបាក​ជិះ ខំ​ជិះ​លឿន​ពេក ប៉ះ​ចំ​ដុំ​ថ្ម​ដួល​កង់ អ្នក​នៅ​ខាងក្រោយ​ដួល​ត​គ្នា ទម្រាំ​តែ​លើក​កង់​រួច វ៉ា​ន់​ស្រែក
វ៉ា​ន់​៖ យី​អរុណ​! យ៉ាងម៉េច​នឹង​វី​! ធ្វើ​មើ៎ល​តែ​មិន​ចេះ​ជិះ​កង់ ! គ្រាន់តែ​ប៉ុណ្ណឹង​ក៏​ជិះ​ឲ្យ​ដួល​ដែរ​! អ្ហើ​យ​! ប្រលាក់​អាវ​ថ្មី​គ្នា​អស់ហើយ !

អរុណ​បោស​ដី​ពី​ខោអាវ បណ្តើរ រ៉េ​ត​កៀប​ជើង​នឹង​កង់​ស្រែកហៅ​ឲ្យ​ជួយ
រ៉េ​ត​៖ បង​រុណ​ៗ! កៀប​ជើង​ខ្ញុំ​ហើយ​! វេ​កង់​ឲ្យ​ស្រួល​ទៅ​មើល !
អរុណ​៖ មិនដឹង​ជា​ស្អី​ទេ​វើ​យ​! គ្រាន់តែ​កៀប​កង់​ប៉ុណ្ណឹង​ស្រែក​មើល​តែ​អា​ត្រាក់ទ័រ​សង្កត់​លើ​!
រ៉េ​ត​៖ អ្ហេ​! បង​រុណ​នេះ​! សាក​កៀប​ជើង​បង​ឯង​វិញ​មើ៎​! ឈឺ​ឬ​អត់ ! កែម​លើក​កង់​បណ្តើរ
កែម​៖ នៅ​ជជែក​គ្នា​យូរ​ទៀត​ទេ​! តិច​កែវ និង ម្លិះ​គេ​ទៅ​ផ្ទះ​វិញ​បាត់​ទៅ !

អរុណ​ស្ទុះ​ឡើង​ជិះ​កង់ ទាញ​ដៃ​រ៉េ​ត​ឲ្យ​ឡើង​ជិះ
អរុណ​៖ លឿន​ឡើង​អា​រ៉េ​ត​! កុំ​រអ៊ូ​ច្រើន​ពេក​! ចាំ​ល្ងាច​នេះ​បង​ឲ្យ​រង្វាន់ ថ្លៃ​ដំណឹង​ល្អ​ទាន់​ហេតុការណ៍​!

រ៉េ​ត​ស្ទុះ​ឡើង​ជិះ​កង់ ទាំង​តាំង​ភ្នែក
រ៉េ​ត​៖ អូ​! តែ​ប៉ុណ្ណេះ​បាត់​ឈឺ​ភ្លាម​ហើយ​ខ្ញុំ​!

អរុណ​ឡើង​ជិះ​កង់​ទៅ​មុខ​ទៀត នឿ​ន វ៉ា​ន់ និង​កែម នាំ​គ្នា​ជិះ​តាម​ក្រោយ ។ កង់​របស់​អរុណ​ធ្លាក់​ច្រ​វ៉ា​ក់ ជិះ​ទៅ​មុខ​លែង​កើត ខ្លះ​ទះ​ថ្ងាស ខ្លះ​អង្អែល​ច្រមុះ ធ្វើ​មុខ​ហួសចិត្ត​គ្រប់​គ្នា
វ៉ា​ន់​៖ អ្ហើ​យ​! អរុណ អើយ អរុណ​! លី​កង់​រត់​តា​ម៉​ង​ទៅ​ហ្អា​! យ៉ាប់​អី​យ៉ាប់​យ៉ាងនេះ​!

ច័​ន្ទ្រ​ឆុង​កាហ្វេ​រួច​ហើយ​ដាក់​ក្នុង​ថង់ កំពុង​យក​ថង់​មួយទៀត​ច្រក​ទឹកកក​ដាក់​ផ្សេង និយាយ​បណ្តើរ
ច័​ន្ទ្រ​៖ បង​កែវ​! ម្លិះ​! កុំ​ប្រញាប់​ទៅ​អី​! ព្រោះ​ម្លិះ​មិន​ងាយ​បាន​ចេញពីផ្ទះ​ទេ​! ចំណែក​គ្នា​វិញ​ក៏​ជាប់រវល់​! ព្រឹក​ត្រូវ​ទៅ​ស្រែ​! ថ្ងៃ​មក​ជួយ​លក់​ម៉ែ​! គ្មាន​ពេល​ទៅ​លេង​ជាមួយ​ម្លិះ​សោះ​!
ណាត​៖ អឺ​! ក្មួយ​ម្លិះ​! នៅ​អង្គុយ​លេង​ជាមួយ​ច័​ន្ទ្រ​សិន​ទៅ​! មីង​ឆ្លៀតពេល​ទៅ​ដាំបាយ​មួយ​ភ្លែត​ទាន់​អត់​មាន​ភ្ញៀវ​!

ម្លិះ​ញញឹម
ម្លិះ​៖ ចាស៎​! មិន​អី​ទេ​មីង​!

ណាត​ដើរ​ចេញពី​តូប​លក់​កាហ្វេ ដើរ​នៅ​ខាងក្រោយ​តូប​លក់​កាហ្វេ ។ ច័​ន្ទ្រ​ចាក់​ទឹកកក​ចូល​ទៅ​ក្នុង​ធុង​វិញ
ច័​ន្ទ្រ​៖ គ្នា​ទុក​ទឹកកក​វិញ​ហើយ​! កុំ​ឲ្យ​រលាយ​អស់​! ចាំ​ឯង​រៀប​ទៅ ចាំ​គ្នា​ដាក់​ទឹកកក​ឲ្យ !

អរុណ​កំពុង​អូស​កង់​ដែល​ធ្លាក់​ច្រ​វ៉ា​ក់ ចូល​មក​ឈប់​នៅ​មុខ​តូប​លក់​កាហ្វេ រ៉េ​ត​អ្នក​ជួយ​លើក​កង់​ពីក្រោយ មាន វ៉ា​ន កែម ជិះ​កង់​ចូល​មក​ឈប់​បន្តបន្ទាប់ ។ ភួង​ម្លិះ ច័​ន្ទ្រ និង​កែវ ភ្ញាក់​មើលទៅ​កាន់​ក្រុម​របស់​អរុណ​។ អរុណ​ជូត​ញើស​បណ្តើរ​មើល​មុខ​ភួង​ម្លិះ ញញឹម ភួង​ម្លិះ​ញញឹម​តប​វិញ ។ នឿ​ន និង​កែម​រត់​ចូល​មក​រក​ច័​ន្ទ្រ ទាំង​ពីរ​នាក់​ញញឹម​ញញែម
កែម​៖ ច័​ន្ទ្រ ! ពួក​បង​ចង់​ផឹក​កាហ្វេ ទឹកដោះគោ ! ជួយ​ឆុង​ឲ្យ​ផ្អែម​បន្តិច ហើយ​ត្រជាក់​ដល់​ចិត្ត​ផង !

នឿ​ន​យក​កែងដៃ​កៀស​កែម ឲ្យ​ខ្ទៀត​ចេញ​បន្តិច
នឿ​ន ៖ បង​យក​សារ៉ូ ទឹកដោះគោ ទឹកកក មិនបាច់​ផ្អែម​ពេក​ទេ​! តែ​សុំ​ពងមាន់​មួយ​ផង​! ពៅ​កម្លាំង​បន្តិច !
ច័​ន្ទ្រ​៖ ច៎ា​! អញ្ជើញ​អង្គុយ​! បង​ក្រុម​ភ្លេង​ល្បី​ប្រចាំ​ភូមិ​! ប៉ុន្តែ​និយាយ​គ្នា​មុន​ឲ្យ​ហើយ​ណា​! កុំ​ជំពាក់​ទៀត​ឲ្យ​សោះ !

កែម​សើច​អេះ​ក្បាល
កែម​៖ ថ្ងៃនេះ​មិន​ជំពាក់​ទៀត​ទេ​! ទើបតែ​ទៅ​លេងភ្លេង​ការ​គេ​យប់មិញ បាន​លុយ​មក​សឺ​ៗ មាន​តែ​ថែមលុយ​ឲ្យ​ច័​ន្ទ្រ​ទៀត​ផង សុំ​ទិញ​នំ មៅ​ទាំង​តុ និង​កៅអី មិន​ឲ្យ​មាន​អ្នក​ណា​មក​ផឹក​ទី​នេះ​ទេ ម៉ោង​នេះ​គឺ​ពួក​បង​ប៉ាវ​ដាច់​ហើយ !

រ៉េ​ត ទាញ​ដៃ​អរុណ ឲ្យ​អង្គុយ​នៅ​តុ​ក្បែរ ភួង​ម្លិះ រួច​ធ្មេចភ្នែក​ដាក់​អរុណ បូញ​មាត់​ទៅ​ភួង​ម្លិះ ភួង​ម្លិះ​ងាក​មក អា​រុណ​ធ្វើ​មុខ​អេះ​អុញ ហាមាត់​ចង់​និយាយ​ពីរ​បី​ដង តែ​មិន​ហ៊ាន​និយាយ ។ ភួង​ម្លិះ​ងាក់​មក​ចំ​មុខ​អា​រុញ​។ អា​រុញ​គេច​មុខ ងាក​ភ្នែក​ធ្វើ​ជា​មើលទៅ​កន្លែង​ផ្សេង​។ រ៉េ​ត​លូកដៃ​ក្តិច​ខ្នង​អរុណ​។ អរុណ​ភ្ញាក់ រួច​ងាក់​មក​សើច​ស្ញាញ​ដាក់​ភួង​ម្លិះ
អរុណ​៖ ម្លិះ​! មក​ទិញ​កាហ្វេ​ឲ្យ​ពុក​មេ​ភូមិ​ហ្អី !

ភួង​ម្លិះ​ញញឹម​ងក់ក្បាល
ភួង​ម្លិះ​៖ ច៎ា !

វ៉ា​ន់​សរសៀ​ទៅ​អង្គុយ​កៅអី​ក្បែរ​កែវ ញញឹម ដៀង​ភ្នែក​ដាក់​កែវ
វ៉ា​ន់​៖ កែវ​! មួយ​អាទិត្យ​ទៀត មានបុណ្យ​បញ្ចុះសីមា​នៅ​វត្ត​ថ្មី​! កែវ​ទៅ​លេង​នឹង​គេ​ដែរ​ទេ? កែវ​ធ្វើ​ទឹកមុខ​ភ្ញាក់
កែវ​៖ អូ​! មានបុណ្យ​បញ្ចុះសីមា​នៅ​វត្ត​ថ្មី​ហី​! ពួក​ខ្ញុំ​អត់​បានដឹង​សោះ !
អរុណ​៖ មែនហើយ​! អាទិត្យ​ក្រោយ​នេះ​មានបុណ្យ​ប​ញ្ចុំ​សីមា​ផង មិន​ងាយ​មាន​ទេ ! ទម្រាំ​តែ​មាន​វត្ត​សង់​វិហារ​ថ្មី ទើបបាន​បញ្ចុះសីមា​! កែវ និង​ម្លិះ ទៅ​ធ្វើបុណ្យ​បញ្ចុះសីមា​នឹង​គេ​ទៅ​! បាន​ផ្សង​ទៅ​អនាគតជាតិ​ផង !
ភួង​ម្លិះ​៖ អ៎​! ឲ្យ​តែ​មានបុណ្យ​បញ្ចុះសីមា ខ្ញុំ​ច្បាស់​ជា​ទៅ​ហើយ​! ព្រោះ​មិន​ងាយ​មាន​ទេ​! បង​រុណ​ដឹង​ទេ​ថា​បុណ្យ​ថ្ងៃ​ណា​ដែរ ?
អរុណ​៖ បាទ​! បុណ្យ​ថ្ងៃអាទិត្យ​!

ឆៃ និង​នាយ​ត្រុយ កំពុង​តែ​ឈ្ញោ​ក​ក្បាល​ជល់​គ្នា លេង​ជល់​ត្រី​ក្រឹម ។ នាយ​ត្រុយ​ផ្អៀងខ្លួន​ចុះឡើង​ៗ រេ​តាម​ត្រី​ក្រឹម
ត្រុយ​៖ អុញ​ៗ! ត្រី​ក្រឹម​លោក​បង បាក់ទ័ព​ហើយ គិតតែ​រត់​មិន​ព្រម​ជល់​ផង​នឹង​! លោក​បង​! កុំ​ភ្លេច​ណា​! ប៉ាវ​ទឹកត្នោតជូរ​ខ្ញុំ​មួយ​ស្រវឹង​យប់​នេះ​! លោក​បង​កុំ​ក្រឡាស​សម្តី​ឲ្យ​សោះ !

ឆៃ​យក​ម្រាមដៃ​ផ្ទាត់​កែវ​ពី​ក្រៅ ដេញ​ត្រី​ក្រឹម
ឆៃ​៖ កុំ​អាល​អរ​វើ​យ ! អា​ត្រុយ​ត្រី​អញ​មិន​ទាន់​ចាញ់​ទេ​! ស៊ូ​វើ​យ​! អា​កូន​ស៊ូ​! ត្រូវ​តែ​យកជ័យ​ជំនះ​ឲ្យ​បាន ! អា​ប្រាំពីរ​ពណ៌​! កុំ​បំបាក់មុខ​អញ​ឲ្យ​សោះ​!

(​នៅ​មាន​ត​)