ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង ប្រកាស​ផ្ទេរប្រាក់​ដែល​សប្បុរ​ជន​ផ្តល់​ឲ្យ​នាង ត្រឡប់​ទៅ​វិញ​ទាំងអស់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ស្រី អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ តុលា ២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ស្រី អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ តុលា ២០២១​នេះ បាន​ប្រកាស ផ្ទេរ​ប្រាក់ ដែល​បងប្អូន​សប្បុរសជន​ផ្តល់​ឲ្យ​នាង ត្រឡប់​ទៅ​វិញ​ទាំងអស់ ។

អ្នក​នាង ខ្ញុង សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «​ជម្រាបសួរ បងប្អូន​ទាំងអស់​គ្នា នាង​ខ្ញុំ​មានរឿង​៤ ៖
១. នាង​ខ្ញុំ សូម​បាញ់​លុយ​ដែល​បងប្អូន​បាញ់​ចូល​យក​ឱ្យ​នាង​ខ្ញុំ ត្រឡប់​ទៅ​បងប្អូន​វិញ​ទាំងអស់ សូម​បងប្អូន​ផ្ញើ​វិក្កយបត្រ​ដែល​បាន​បាញ់​ឱ្យ​ខ្ញុំ​ចូល​ក្នុង​ផេ​ក​នេះ ខ្ញុំ​នឹង​មើល​ចំនួន​បញ្ជូន​បងប្អូន​វិញ ។

២. នាង​ខ្ញុំ សុំ​ពេល​ពី​ម្ចាស់ផ្ទះ ក្នុង​ការ​ពន្យារ​ការ​បង់​រំលស់ ប្រចាំខែ​មួយ​រយៈ​សិន ឬ​បើ​បងប្អូន​ណា ចង់​ទិញ​នាង​ខ្ញុំ​នឹង​លក់​ផ្ទះ​ដែល​បាន​បង់​រំលស់​មួយ​រយៈ​កន្លង​មកនេះ ។

៣. នាង​ខ្ញុំ​សូម​ប្រកាស​លក់​ឡាន​របស់​ប្ដី ដើម្បី​យក​លុយ​មក​ធ្វើ​ដើមទុន​ចុង​ក្រោយ ។

និង​៤. ខ្ញុំ​សូម​អង្វរ​ម្ចាស់បំណុល​ទាំងអស់ ទុក​ពេល​ឲ្យ​នាង​ខ្ញុំ រក​លុយ​សង​ផង ខ្ញុំ​នឹង​ប្រឹងរក​លុយ​សង​បងប្អូន​ទាំងអស់​គ្នា ។
នាង​ខ្ញុំ សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា ដែល​បាន​ស្រឡាញ់​អាណិត នឹង​យល់​អំពី​នាង​ខ្ញុំ​នឹង​ប្ដី ។

អ្នកសារព័ត៌មានកោះសន្តិភាព នៅមិនទាន់បានសុំការបញ្ជាក់បន្ថែមនៅឡើយទេថា មូលហេតុអ្វីបានជាអ្នកនាង ខ្ញុង សុខៗប្រកាសវេរ​ប្រាក់​ដែល​សប្បុរ​ជន​ផ្តល់​ទាំងនោះ ត្រឡប់​ទៅ​វិញ ?

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០២១​នេះ អ្នក​នាង ខ្ញុង បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​បាន​បង្ហាញ​ពី​ទឹកប្រាក់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជួយ​ដល់​រូប​នាង មាន​ចំនួន $៥៦,៥៣៣.៣៧ (​ប្រាំ​ម៉ឺន​ប្រាំមួយ​ពាន់​ប្រាំ​រយ​សាមសិប​បី​ដុល្លារ​អា​មេ​រិ​ក និង​សាមសិប​ប្រាំពីរ​សេន​) ដែល​ចំនួន​នេះ ត្រឹមតែ​រយៈពេល​ជិត ២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​តារា​កំប្លែង​ស្រី ខ្ញុង បាន​ចូល​ទៅ​តុលាការ​ប្តឹង​ខ្លួនឯង (​ថា​ក្ស័យធន​) ហើយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក អំពាវនាវ លើកដៃ​សុំ មេត្តា​សន្តោស​ប្រណី​ពី​មហាជន​ម្នាក់​១​ដុល្លារ​ៗ ដើម្បី​ចិញ្ចឹម​កូន​ៗ ក្នុង​ពេល​រូប​នាង​ត្រូវ​ប្រឈម​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ