ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យទឹកដោះមានជីវជាតិល្អសម្រាប់កូនតូច សូមកុំភ្លេចទទួលទានអាហារទាំងនេះ!

2 ឆ្នាំ មុន

ក្រោយពេលសម្រាលរួច ស្ត្រីជាម្ដាយគួរធ្វើដើម្បីខ្លួនឯងនិងកូន ដោយសម្រាកឱ្យបានគ្រប់គ្រាន់ និងទទួលទានអាហារសុខភាពល្អសម្បូរដោយសារធាតុចិញ្ចឹម។ តើនេះគឺដើម្បីអ្វី? នេះគឺដើម្បីឱ្យខ្លួនឯងជាម្តាយមានកម្លាំងមាំមួនឡើងវិញ និង ផលិតទឹកដោះដែលមានជីវជាតិគ្រប់គ្រាន់ជូនដល់កូនតូច។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជួយផ្ដល់ថាមពលបន្ថែមនិងបង្កើនទឹកដោះ? ថ្ងៃនេះ…

ក្រោយពេលសម្រាលរួច ស្ត្រីជាម្ដាយគួរធ្វើដើម្បីខ្លួនឯងនិងកូន ដោយសម្រាកឱ្យបានគ្រប់គ្រាន់ និងទទួលទានអាហារសុខភាពល្អសម្បូរដោយសារធាតុចិញ្ចឹម។ តើនេះគឺដើម្បីអ្វី? នេះគឺដើម្បីឱ្យខ្លួនឯងជាម្តាយមានកម្លាំងមាំមួនឡើងវិញ និង ផលិតទឹកដោះដែលមានជីវជាតិគ្រប់គ្រាន់ជូនដល់កូនតូច។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជួយផ្ដល់ថាមពលបន្ថែមនិងបង្កើនទឹកដោះ? ថ្ងៃនេះ អ្នកនឹងបានស្គាល់អាហារ៣យ៉ាង ដែលធ្វើឱ្យទឹកដោះអ្នកមានគ្រប់គ្រាន់ និង មានជីវជាតិល្អ។

១. សាច់គោគ្មានខ្លាញ់

ស្ត្រីជាម្ដាយគ្រប់រូប គឺសុទ្ធតែត្រូវការថាមពលបន្ថែម ហើយសាច់គោគ្មានខ្លាញ់ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុចិញ្ចឹមដែលជួយផ្ដល់កម្លាំងដល់រាងកាយ។ វាមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B12 និង ជាពិសេសជាតិដែកចាំបាច់ សម្រាប់បង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម និងថាមពល។

២. ស៊ុត

ស៊ុត ជាអាហារពេលព្រឹកល្អបំផុតមួយដែលមានរសជាតិឆ្ងាញ់ ហើយមិនពិបាកនឹងចម្អិនទៀត។ អ្វីដែលកាន់តែពិសេសគឺវាមានតម្លៃថោក តែវាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន រួមទាំងវីតាមីន D និង choline ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងការអភិវឌ្ឍខួរក្បាលរបស់ទារក។

៣. បន្លែបៃតង

បន្លែបៃតងជាអាហារដ៏ប្រសើរបំផុតមួយសម្រាប់ស្ត្រីកំពុងបំបៅដោះកូន ដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីតហ្វូលិក ដែលជួយរាងកាយក្នុងការផលិតកោសិកាឈាមថ្មី។ បន្លែបៃតងជាប្រភពដ៏ល្អនៃវីតាមីន C និងជាតិដែកដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ