ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់មិនល្អ ៣ យ៉ាងបំផ្លាញចំណងអាពាហ៍ពិពាហ៍របស់អ្នកដោយមិនដឹងខ្លួន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការសាងចំណងអាពាហ៍ពិពាហ៍ឱ្យរឹងមាំ គឺហាក់បីដូចជាការថែសួនផ្កាមួយឱ្យនៅតែមានសម្រស់ស្រស់ស្អាតអ៊ីចឹង ។ នេះគឺមានន័យ ថា វាទាមទារការមើលថែ និងដាក់ជីឱ្យជាប់លាប់ជាប្រចាំ ។…

រាជធានីភ្នំពេញ ៖ ការសាងចំណងអាពាហ៍ពិពាហ៍ឱ្យរឹងមាំ គឺហាក់បីដូចជាការថែសួនផ្កាមួយឱ្យនៅតែមានសម្រស់ស្រស់ស្អាតអ៊ីចឹង ។ នេះគឺមានន័យ ថា វាទាមទារការមើលថែ និងដាក់ជីឱ្យជាប់លាប់ជាប្រចាំ ។ ដូចនេះ ប្រសិនបើប្តីប្រពន្ធទាំងពីរនាក់ខិតខំប្រឹងប្រែងគ្រប់គ្រាន់ក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ នោះវានឹងរីកចម្រើន ។ ជាមួយនឹងការមើលថែដិតដល់ យើងក៏គួរឈ្វេងយល់ពីចំណុចមួយចំនួនដែលធ្វើឱ្យចំណង់មេត្រីភាពបាត់បង់ម្តងបន្តិចៗផងដែរ ។

១. ការឈ្លោះប្រកែកជាប់ជាប្រចាំ ៖ ការឈ្លោះប្រកែកគ្នាដោយពាក្យសំដីរវាងគូស្វាមីភរិយា គឺមានមិនតិចនោះទេនៅក្នុងចំណងអាពាហ៍ពិពាហ៍ ។ សម្រាប់ប្តីប្រពន្ធខ្លះ ជម្លោះប្រចាំថ្ងៃ គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ។ ទោះយ៉ាងណាក៏ដោយវាមិនមានន័យថា ពួកគេជិតឈានដល់ការលែងលះទេ ។ ការឈ្លោះប្រកែកគ្នាក្នុងន័យស្ថាបនា ដោយគ្មានការនិយាយបង្ខូចកិត្តិយស អាចផ្តល់ផលប្រយោជន៍ដល់ទំនាក់ទំនង ប្រសិនបើគូស្វាមីភរិយាឈានដល់ការសម្របសម្រួលគ្នានៅទីបញ្ចប់ ។ ផ្ទុយទៅវិញ ជម្លោះភាគច្រើន គឺមិនបែបនេះនោះទេ ។ វាច្រើនជាការឈ្លោះប្រកែកគ្នារ៉ាំរ៉ៃ​ ដែលធ្វើឱ្យចំណងស្នេហាបាត់ទៅម្តងបន្តិចៗ ដោយមិនដឹងខ្លួន ។

២. មិនសូវយកចិត្តទុកដាក់លើគ្នា ៖ ការមិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់ គឺជាអ្វីដែលគូស្វាមីភរិយាជាច្រើនជួបប្រទះនៅពេលដំណាក់កាលក្រេបទឹកឃ្មុំចប់ ។ ជាអកុសលវាក៏ជាហេតុផលដែលនាំឱ្យចំណងអាពាហ៍ពិពាហ៍ ៣៤% ត្រូវបែកបាក់គ្នា ។ នេះបើយោងតាមការសិក្សាដែលបានបោះ ពុម្ពផ្សាយនៅក្នុងឯកសារស្រាវជ្រាវលើរឿងលែងលះ និងការរៀបការម្តងទៀត ។ ចូរយកចិត្តទុកដាក់លើប្រពន្ធ ឬ ប្តីរបស់អ្នក ដោយលើកសរសើរនៅ ពេលធ្វើអ្វីមួយល្អសម្រាប់អ្នក ។ ការនិយាយពាក្យល្អៗទៅកាន់ដៃគូអ្នក គឺជាការថែមស្ករទៅក្នុងបង្អែមស្នេហាអ្នកឱ្យកាន់តែមានភាពស្អិតល្មួត ។

៣. បញ្ហាផ្លូវភេទ ៖ ការរួមភេទក៏ជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងចំណងស្នេហាប្តីប្រពន្ធរបស់អ្នកដែរ ។ នេះក៏ព្រោះតែវាជាពេលដែលអ្នកបានប៉ះពាល់រាងកាយ និយាយពីអារម្មណ៍ ក៏ដូចជាធ្វើអ្វីៗគ្រប់យ៉ាដោយមិនមានការខ្មាស់អៀនគ្នាជាមួយនឹងដៃគូម្ខាងទៀត ។ ដូចនេះហើយអ្នកត្រូវតែយកចិត្តទុកដាក់លើរឿងនេះ ព្រោះថា ប្រសិនបើវាមានបញ្ហា វាក៏ជះឥទ្ធិពលអាក្រក់ដល់ចំណងស្នេហារបស់អ្នកដែរ ។ ភាគច្រើននៃបញ្ហាផ្លូវភេទ គឺមកពីបញ្ហាក្លិន ។ នេះគឺរាប់បញ្ចូលទាំងក្លិនខ្លួន ក្លិនមាត់ និងជាពិសេសក្លិនប្រដាប់ភេទ (ពិសេស គឺនារី) ។ វាពិតជាសំខាន់ក្នុងការរក្សាក្លិនទ្វារមាសក៏ដូចជាសុខភាពទ្វារ មាសឱ្យបានល្អ ដោយការធ្វើអនាម័យជាប្រចាំ ។ ការប្រើប្រាស់ទឹកអនាម័យដែលមានគុណភាពខ្ពស់ គឺជាកូនសោរដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាក្លិនទ្វារមាស និងជួយឱ្យសុខភាពទ្វារមាសកាន់តែប្រសើរ ក៏ដូចជាបង្កើនអារម្មណ៍លើគ្រែជាមួយដៃគូ ។

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕