ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកសហព័ន្ធសន្តិភាពសកល ៖ សម្តេចតេជោមានបេះដូងសន្តិភាពក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល​បាន​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​បេះដូង​សន្តិភាព​ក្នុង​ចក្ខុ​របស់​ប្រជាជន​កម្ពុជា និង​ពិភពលោក ។ សម្ដេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល​បាន​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​បេះដូង​សន្តិភាព​ក្នុង​ចក្ខុ​របស់​ប្រជាជន​កម្ពុជា និង​ពិភពលោក ។

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត យុង យ៉ុ​ង​ហូ អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល (UPF) និង​ជា​បេសកជន​ពិសេស​របស់​លោក​ជំទាវ​បណ្ឌិត Hak Ja Han Moon សហ​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល ។

ក្នុង​ជំនួប​នោះ លោក​បណ្ឌិត យុង យ៉ុ​ង​ហូ បាន​អបអរសាទរ​ចំពោះ សម្ដេច​តេ​ជោ ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​កម្ពុជា​បាន​ជាង​៩០ ភាគរយ ។ លោក​បាន​មាន​ប្រសាសន៍​ថា នេះ គឺជា​គំរូ​នៃ​ការ​ដឹកនាំ​មិន​សម្រាប់​តែ​ប្រទេស​កូរ៉េ​ទេ គឺ​ពិភពលោក​ទាំងមូល ។

លោក​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ និង​ក្តី​គោរព​ផង​ពី​លោក​ជំទាវ​បណ្ឌិត Hak Ja Han Moon និង​សម្ដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​សម្រេច​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រោម​ប្រធានបទ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ផង និង​យល់ព្រម​ធ្វើ​ជា​សហ​ប្រធាន​ផង ។

ក្នុង​ន័យ​នេះ បណ្ឌិត យុង យ៉ុ​ង​ហួ បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ នូវ​វឌ្ឍនភាព​នៃ​ការ​រៀបចំ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ហើយ​ក៏​បាន​មាន​ប្រសាសន៍​ថា​៖« សម្ដេច​តេ​ជោ​មាន បេះដូង​សន្តិភាព​ក្នុង​ចក្ខុ​របស់​ប្រជាជន​កម្ពុជា និង​ពិភពលោក សម្ដេច​តេ​ជោ​ជា​អ្នកដឹកនាំ​សន្តិភាព​សកល​» ។

ក្នុង​ន័យ​នេះ លោក​បណ្ឌិត​ក៏​បាន​គោរព​ស្នើ​សុំ​អនុសាសន៍​ណែនាំ​ពី​សម្ដេច​តេ​ជោ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចប្រជុំ​កំពូល​នេះ ទទួល​បាន​នូវ​ភាព​ជោគជ័យ ។ ក្នុង​ជំនួប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ការ​ពាំនាំ​ផ្ដាំ​សួរសុខទុក្ខ និង​ក្តី​គោរព​ពី​លោក​ជំទាវ Hak Ja Han Moon ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ផ្ដល់​ជូន​ដល់​បណ្ឌិត យ៉ុ​ង​ហួ នូវ​ទស្សនវិស័យ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចប្រជុំ​កំពូល​ដែល​កំពុង​តែ​រៀបចំ និង​បាន​ផ្ដល់​ជូន​នូវ​គំនិត​ផ្ដួចផ្ដើម​មួយ​ចំនួន​សម្រាប់​កិច្ចប្រជុំ​កំពូល​ផង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​របស់​អង្គការ UPF ក្នុង​ក្រប​ខណ្ឌ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក និង​ក្នុង​ក្រប​ខណ្ឌ​មេគង្គ​ផង ។

ជាទី​បញ្ចប់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​សារ​ជា​ថ្មី និង​បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ជូន​ដល់​លោក​ជំទាវ Hak Ja Han Moon ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ