ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌា​ម្នាក់​ដាក់​ញ្ញតិ​ទៅ​តុលាការ​ស្នើ​ប្តូរ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ថ្មី គ្មាន​រូប​​នាយក​រដ្ឋមន្ត្រី​

2 ឆ្នាំ មុន

ឥណ្ឌា ៖ តុលាការ​រដ្ឋ Kerala ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា គ្រោង​នឹង​ស្តា​ប់ញ្ញត្តិ​ដាក់​ដោយ​ពលរដ្ឋ​មួយ​រូប​នៅ​ស​ប្តា​ហ៍​ក្រោយ ដែល​

ឥណ្ឌា ៖ តុលាការ​រដ្ឋ Kerala ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា គ្រោង​នឹង​ស្តា​ប់ញ្ញត្តិ​ដាក់​ដោយ​ពលរដ្ឋ​មួយ​រូប​នៅ​ស​ប្តា​ហ៍​ក្រោយ ដែល​បង្ហាញ​ការ​មិន​ពេញចិត្ត​ដោយសារ​តែ​មាន​រូប​លោក​នាយក​រដ្ឋមន្ត្រី ណា​រិ​ន​ដ្រា ម៉ូ​ឌី លើ​ប័ណ្ណ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​របស់​គាត់​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន BBC កាលពី​ថ្ងៃ​ទី​១៩ ខែតុលា​។

ពលរដ្ឋ​រូប​នោះ ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា Peter M. អាយុ​៦២​ឆ្នាំ ដែល​ជា​សកម្មជន​ព័ត៌មាន និង​ជា​សមាជិក​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​ឥណ្ឌា បាន​ដាក់​ញ្ញត្តិ​ស្នើ​ប្តូរ​ប័ណ្ណ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​ថ្មី ដែល​គ្មាន​រូបភាព​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ដោយ​គាត់​អះអាង​ថា សកម្ម​ភាព​នេះ​គឺ​បាន​រំលោ.ភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​គាត់​។

Peter M. បាន​ប្រាប់ BBC តាម​រយៈ​ទូរស័ព្ទ​ថា «​ការ​ដាក់​រូប​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​លើ​ប័ណ្ណ​របស់ខ្ញុំ គឺ​បាន​រំលោ.ភ​ភាព​ឯកជន​របស់​ប្រជាពលរដ្ឋ​។ វា​ពុំ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​ខ្ញុំ​កំពុង​ស្នើ​សុំ​នាយក​រដ្ឋមន្ត្រី​បញ្ឈប់​ទ​ង្វើ​ដ៏​គួរ​ឱ្យ​អាម៉ាស់​នេះ​ភ្លាម​ៗ​។ វា​មិន​ត្រឹមត្រូវ​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ហើយ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជាតិ ឬ​បុគ្គល​ណាមួយ​ឡើយ​»​។

គួរ​បញ្ជាក់​ថា ក្រៅពី​ព័ត៌មាន​លំអិត​របស់​បុគ្គល គ្រប់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​គឺ​មាន​រូប​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា រួម​ជាមួយ​សារ​ជា​ភាសា​អង់គ្លេស រួម​និង​ជាតិ​ផង​ដែរ​។

បើ​តាម​លោកស្រី Bharati Pravin Pawar រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រចាំ​រដ្ឋ​បាន​ប្រាប់​ថា រូប និង​សម្រង់​សម្តី​របស់​លោក ម៉ូ​ឌី នៅ​លើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​គឺជា​ប្រយោជន៍​សាធារណៈ ដើម្បី​លើកទឹកចិត្ត​ប្រជាជន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ បើ​ទោះបីជា​ចាក់​វ៉ាក់សាំង​រួច​យ៉ាងណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ