ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ផង ​ការ​បាក់​ដីផង សម្លា.ប់​​​​មនុស្ស​ជា​ច្រើន​​នាក់ក្នុង​​ប្រទេសទាំង២​

2 ឆ្នាំ មុន

ទឹកជំនន់​ភ្លាម​ៗ ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​​ជា​ច្រើន​ថ្ងៃ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ និង​បាត់​ខ្លួន​​ជា​ច្រើន​នាក់ នៅ

ប្រទេស​ឥណ្ឌា​-​នេ​ប៉ា​ល់ ៖ ទឹកជំនន់​ភ្លាម​ៗ ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​​ជា​ច្រើន​ថ្ងៃ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ និង​បាត់​ខ្លួន​​ជា​ច្រើន​នាក់ នៅ​នេ​ប៉ា​ល់ ​និង​ភាគ​ខាងជើង​ឥណ្ឌា​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២០ ​ខែ​តុលា​ ឆ្នាំ​២០២១ របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​២។

តុល្យការ​ជន​រង​គ្រោះ​បន្ត​កើនឡើង​នៅ​ឥណ្ឌា​ និង​នៅ​នេ​ប៉ា​ល់​។ មនុស្ស​យ៉ាងតិច​១១៦​នាក់​បាន​ស្លា.ប់ ដោយសារ​ទឹក​កួច​នាំ​យក​ទៅ និង​ការ​បាក់​ដី ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​មក​ហើយ​។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២០ ខែ​​តុលា​ របស់​អាជ្ញា​ធរ។ ចំណែក​មនុស្ស​​ច្រើន​សិប​នាក់​ទៀត​ បាន​បាត់​ខ្លួន​។

នៅ​រដ្ឋ​ UTTARAKHAND ភាគ​ខាងជើង​ឥណ្ឌា​ អាជ្ញាធរ​បាន​​ថ្លែង​ថា ​មនុស្ស​៤៦​នាក់​បាន​ត្រូវ​ស្លា.ប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ និង​ថា មនុស្ស​១១​នាក់​ទៀត​នៅ​បាត់​ខ្លួន​។ ក្នុង​រដ្ឋ​ជាប់មាត់​សមុទ្រ​កឺ​រ៉ា​ឡា​ភាគ​ខាងត្បូង​ប្រទេស ប្រមុខ​រដ្ឋាភិបាល​រដ្ឋ​នោះ​លោក​​ពី​ណា​រ៉ា​យី​វី​ហ្សា​យ៉ា​ន ​រៀបរាប់​ពី​មនុស្ស​ស្លា.ប់​៣៩​នាក់ ក្រោយ​ការ​បាក់​ដី​ និង​ទឹកជំនន់​។ មនុស្ស​៥​នាក់​ក្នុង​គ្រួសារ​តែ​មួយ ត្រូវ​ដី​កប់​ស្លា.ប់​ក្នុងផ្ទះ​របស់​ពួក​គេ​។

នៅ​នេ​ប៉ា​ល់ ​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ទឹកជំនន់​ និង​ការ​បាក់​ដី បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៣១​នាក់​ក្នុង​ប្រទេស​នេះ​។ ចំណែក​មនុស្ស​៤៣​នាក់​​នៅ​តែ​បាត់​ខ្លួន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ