ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​កូរ៉េ​ខាងជើង​ម្នាក់ ហែក​គុក​រត់​នៅ​ចិន អាជ្ញាធរប្រកាសឱ្យ​រង្វាន់​ដល់អ្នកផ្តល់តម្រុយ​

2 ឆ្នាំ មុន

កូរ៉េខាង​ជើង ៖ អ្នកទោស​សញ្ជាតិ​កូរ៉េ​ខាងជើង​ម្នាក់ បាន​ហែក​គុក​រត់​ចេញពី​ពន្ធនាគារ​មួយ​ស្ថិត​ក្នុង​ទីក្រុង Jilin ប្រទេស​ចិន​។

កូរ៉េខាង​ជើង ៖ អ្នកទោស​សញ្ជាតិ​កូរ៉េ​ខាងជើង​ម្នាក់ បាន​ហែក​គុក​រត់​ចេញពី​ពន្ធនាគារ​មួយ​ស្ថិត​ក្នុង​ទីក្រុង Jilin ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។

អាជ្ញាធរ​ចិន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ជាង ២៣.០០០​ដុល្លារ​សម្រាប់​ការ​ផ្តល់​តម្រុយ​ឈាន​ដល់​ការ​ចាប់ខ្លួន​អ្នកទោស​នោះ​ដែល​រត់​ចេញពី​គុក​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​។

អ្នកទោស​នោះ ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Zhu Xianjian បាន​ចូល​មក​ក្នុង​ប្រទេស​ចិន​ដោយ​ខុសច្បាប់​កាលពី​ឆ្នាំ ២០១៣​។ ៣​ឆ្នាំ​ក្រោយមក គាត់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១១​ឆ្នាំ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ ការ​លួ.ច ​ប្ល.ន់ និង​ចោរកម្ម​។

បើ​យោង​តាម​សេចក្តីជូនដំណឹង​នៃ​ការ​ផ្តល់​ប្រាក់​រង្វាន់​របស់​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា អ្នកទោស Zhu Xianjian បាន​រត់​ចេញពី​គុក​នៅ​ម៉ោង ៦​ល្ងាច​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​បាន​ឡើង​លើ​រោង​មួយ​ជាប់​ខ្លោងទ្វារ ខណៈ​ដែល​អ្នកទោស​ជា​ច្រើន​បាន​បញ្ចប់​កិច្ចការ​ពួក​គេ​នៅ​ក្នុង​ទីធ្លា​។

សេចក្តីជូនដំណឹង​បាន​ផ្តល់​ប្រាក់​រង្វាន់​ចំនួន ១៥.៦០០​ដុល្លារ​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​ជួយ​ឲ្យ​ប៉ូ​លី​ស​ចាប់​អ្នកទោស​នោះ ហើយ​វា​អាច​កើន​ដល់ ២៣.៤០០​សម្រាប់​ការ​ផ្តល់​តម្រុយ​ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​គាត់​ផ្ទាល់​។

សកម្មភាព​នៃ​ការ​លួច​ចេញពី​គុក​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេ​រ៉ា​សុវត្ថិភាព និង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ចិន​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​។

បើ​តាម​វី​ដេ​អូ អ្នកទោស Zhu Xianjian បាន​តោង​ជញ្ជាំង​ឡើង​លើ​រោង​មួយ និង​បាន​រត់​លើដំបូល ទៅ​កាន់​របង រួច​គាត់​បាន​ប្រើប្រាស់​របស់​ទំនងជា​ខ្សែ​ដើម្បី​បំផ្លាញ​របង​អគ្គិសនី​នៅ​ជុំវិញ​ជញ្ជាំង​គុក បណ្តាល​ឲ្យ​មាន​បែក​ផ្កាភ្លើង​ផង​ដែរ​។ ក្រោយមក គាត់​បាន​ជាន់​លើ​របង ដើម្បី​ឡើង​លើ​របង​ដែក​មួយទៀត និង​បាន​គេចខ្លួន​បាត់ ខណៈ​អ្នកទោស​ជា​ច្រើន និង​ឆ្មាំ​គុក​បាន​ត្រឹម​ឈរ​មើល​។

បើ​យោង​តាម​គេ​ទំព័រ​រដ្ឋ​ចិន Global Times ប៉ូ​លី​សបាន​ធ្វើការ​បិទ​ច្រកចូល​ទាំងអស់​នៅ​ក្នុងភូមិ​ក្បែរ​ៗ​នោះ និង​បាន​ធ្វើការ​ស្វែងរក​តាម​ផ្ទះ​នីមួយ​ៗ​។

វី​ដេ​អូ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា អ្នកទោស​កូរ៉េ​ខាងជើង​នោះ​បាន​រមៀល​នៅ​លើ​ដី បន្ទាប់​ពី​ហក់​ចុះ​ពីរ​បង​ខ្ពស់​។ គាត់​ស​ង្ងំ​នៅ​ទីនោះ​មួយ​ភ្លេ មុន​ពេល​ក្រោក​ឡើង និង​រត់គេច​ខ្លួន​។

សូម​រម្លឹក​ថា បើ​យោង​តា​ឯកសារ​តុលាការ​ចិន​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​អា​ធ្រា​ត្រ​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ ២០១៣ លោក Zhu Xianjian ដែល​ជា​កម្មករ​រ៉ែ បាន​ហែល​ទឹកទន្លេ​ឆ្លង​ពី​ប្រទេស​កូរ៉េ​ខាងជើង ចូល​ក្នុងភូមិ​ចិន​មួយ​ស្ថិត​ក្នុង​ទីក្រុង Tumen នៃ​ខេត្ត Jilin​។

រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ គាត់​បាន​លួច​ចូល​ក្នុងផ្ទះ​ប្រជាជន​ដើម្បី​លួច​លុយ ទូរស័ព្ទ​ដៃ ស្បែកជើង និ​ង​ខោអាវ​។ ពេល​លួច​ចូល​ក្នុងផ្ទះ​ទី ៣ ស្ត្រី​ចំណាស់​ម្នាក់​បានឃើញ​គាត់ និង​បាន​ស្រែក​ឲ្យ​គេ​ជួយ​។

អ្នកទោស​រូប​នោះ​បាន​និយាយ​ក្នុង​តុលាការ​ថា ​ខ្ញុំ​បាន​ដក​កាំបិ.ត​នៅ​ចង្កេះ​ខ្ញុំ និង​បាន​ចា.ក់​ស្ត្រី​ចំណាស់​ម្នាក់​ពីក្រោយ​ខ្នង​។ បន្ទាប់​មក​ខ្ញុំ​ឃើញ​ថា គាត់​កំពុង​យូរ​កាបូប​។ ខ្ញុំ​ព្យាយាម​យក​វា ប៉ុន្តែ​ស្ត្រី​ចំណាស់​មិន​អោយ ដូច្នេះ​ខ្ញុំ​ក៏​ចា.ក់​គាត់​ពីរ​បី​កាំបិ.ត​ទៀត»​។

ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច គាត់​ត្រូវ​បាន​ចាប់ខ្លួន នៅ​ពេល​ព្យាយាម​រត់គេច​តាម​រថយន្ត​តាក់ស៊ី​។ ចំណែក​ស្ត្រី​ចំណាស់​នោះ​រង​របួស​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​ស្លា.ប់​ទេ​។

អំឡុង​ពេល​នៅ​ក្នុង​គុក ទោស​របស់​លោក Zhu Xianjian ត្រូវ​បាន​កាត់​បន្ថយ​ចំនួន ២​ដង គឺ​ក្នុង​ឆ្នាំ ២០១៧ និង ២០២០ ដោយសារ​តែ​ការ​បង្ហាញ​ពី​វិប្បដិសារី ការ​មាន​វិន័យ​ល្អ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អប់រំ​មនោ​គម​វិជ្ជា វប្បធម៌ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការងារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CCTV​។ អ្នកទោស​កូរ៉េ​ខាងជើង​នោះ នឹង​ត្រូវ​គេ​ដោះ​លែង​នៅ​ខែសីហា ឆ្នាំ ២០២៣​ខាង​មុខ​។

បើ​តាម​អង្គការសិទ្ធិមនុស្ស Human Rights Watch ជន​ផ្តាច់ខ្លួន​កូរ៉េ​ខាងជើង​ណា​ដែល​ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ​អាច​ប្រឈម​នឹង​ទោស​ធ្ងន់​ដូច​ជា​ការ​ធ្វើ​ទារុណកម្ម​ជាដើម​៕ (​យោង​តាម​ប្រភព​៖ CNN)

https://twitter.com/NiPaBuPaBot/status/1450334876192833538?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1450516097627828229%7Ctwgr%5E%7Ctwcon%5Es3_&ref_url=https%3A%2F%2Fwww.cnn.com%2F2021%2F10%2F20%2Fchina%2Fjilin-prison-break-intl-hnk%2Findex.html&fbclid=IwAR1BGdM8OQH1oEP2g4K27Pv70MOZj5LIVAzddG8eh0MVC0pq5IjveLV15Uk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ