ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងមេការអត់​​បើកប្រាក់​ការងារ​ឱ្យ​ លើកគ្នា​ទៅដល់​មុខ​​ផ្ទះ​និង​​ដាក់​ពាក្យ​បណ្តឹង

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ កម្មករ​សំណង់​ជិត​៣០​នាក់​​បាន​លើកគ្នា​ទៅ​ដល់​មុខ​បន្ទប់​ជួល​របស់​មេកា​រ និង​បន្ត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច​ ដើម្បី​ទាមទារ​រក​យុ​ត្តិ​ធ​ម៌​ដោយ​ចោទ​មេការ​មិន​បើកប្រាក់​ការងារឱ្យ ​។ ​ ករណី​ខាងលើ​ បាន​កើតឡើង​នៅ​ភូមិ​មិត្តភាព​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត វេលា​​រសៀល​ថ្ងៃ​ទី​២០…

ខេត្តបន្ទាយ​មាន​ជ័យ ៖ កម្មករ​សំណង់​ជិត​៣០​នាក់​​បាន​លើកគ្នា​ទៅ​ដល់​មុខ​បន្ទប់​ជួល​របស់​មេកា​រ និង​បន្ត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច​ ដើម្បី​ទាមទារ​រក​យុ​ត្តិ​ធ​ម៌​ដោយ​ចោទ​មេការ​មិន​បើកប្រាក់​ការងារឱ្យ ​។ ​

ករណី​ខាងលើ​ បាន​កើតឡើង​នៅ​ភូមិ​មិត្តភាព​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត វេលា​​រសៀល​ថ្ងៃ​ទី​២០ ​តុលា​ នេះ ​។ ​កម្មករ​ផ្នែក​រៀប​ការ៉ូ​ចំនួន​៣​នាក់​​បាន​រៀបរាប់ថា​ មេការ​ឈ្មោះ​ជា​ ភេទ​ប្រុស ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ មិន​បានបើកប្រាក់​ការងារ​ឲ្យ​ពួក​គាត់​ចំនួន​១.១៧០​ដុល្លា​រ ហើយ​ថា ​មេការ​រូប​នេះ​កុហក់​ច្រើន​លើក​ច្រើន​សារ រ​ហូត​ពួក​គាត់​ទ្រាំ​មិន​បានក៏​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​.កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ចុងខែ​កញ្ញា​២០២១​។​

កម្មករ​ទាំង​៣​នាក់​បន្ត​ថា ​កាលណោះ ​ខាង​អាវុធហត្ថ​បាន​ហៅ​មេការ​ខាងលើ ​ទៅ​សម្របសម្រួល​ដោយ​ឲ្យ​ធ្វើ​កិច្ចសន្យា​បើកប្រាក់​ថ្ងៃ​ទី​៦​ តុលា​ នេះ ​តែ​មេកា​រខាងលើ​ នៅ​តែ​មិន​បើកប្រាក់​ការងារ​ឲ្យ​ពួក​គាត់​ដដែល​ ។ ​ស្ត្រី​ម្នាក់​លើក​ឡើង​ថា​ កូន​គាត់​ធ្វើការ​សំណង់​ជាមួយ​មេការ​ខាងលើ​ តាំងពី​ថ្ងៃ​ទី​២១​ សីហា​២០២១​ មក​ទល់​ពេល​នេះ ​គេ​មិន​បើកប្រាក់​ការ​ងាត​ឲ្យ​ដូច​គ្នា​ ខណៈ​កម្មករ​ស្រី​ៗ​ជា​ច្រើន​នាក់​រអ៊ូ​រទាំង​ថា​ ការងារ​មហាលំបាក​នាំ​គ្នា​ជញ្ជូន​ខ្សាច់ ​និង​សម្ភារ​សំណង់​តាំងពី​ដី​រហូត​ដល់​ជាន់​ទី​៧​ បែរ​ជា​មេការ​មិន​ព្រម​បើកប្រាក់​ឲ្យ​ ។​

ដំបូង​គេ​ឃើញ​ក្រុម​កម្មករ​បាន​លើកគ្នា​ទៅ​ដល់​មុខ​បន្ទប់​ជួល​របស់​ឈ្មោះ​ជា ​ហើយ​ទ្វារ​បន្ទប់​បើករថយន្ត​ស៊េរីទំនើប​ធុន​ត្រា ​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​នៅ​ តែ​មេការ​មិនឃើញ​ចេញ​ជួប​ក្រុម​កម្មករ​ទេ ​។ ​បន្ទាប់​មក ​ពួក​គាត់​លើកគ្នា​ទៅ​កាន់​ប៉ុស្តិ័នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​តែ​ ដោយសា​រមាន​កម្មករ​៣​នាក់ ​ក្នុង​ចំណោម​ទាំងអស់​ បាន​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​រួច​ហើយ​ខាង​នគរបាល​បាន​ណែនាំ​ក្រុម​កម្មករ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​ខាង​អាវុធហត្ថ​វិញ​។​

ក្រុម​កម្មករ​បាន​វិល​ត្រឡប់​ពី​ប៉ុស្តិ៍រដ្ឋបាល​ទៅ​កាន់​មូលដ្ឋាន​អាវុធហត្ថ​ទាំងអស់​គ្នា​នៅ​រសៀល​ថ្ងៃ​ដដែល ​ដើម្បី​ដាក់​ពាក្យបណ្តឹង​មេការ​ខាងលើ​ទាមទារ​រក​យុ​ត្តិ​ធ​ម៌​។​ក្រៅពី​ក្រុម​កម្មករ​ខាង​លើ ក៏​មាន​ហ្វេ​សប៊ុ​កមួយ​ជា​ភាសា​អង់គ្លេស​ឈ្មោះ​Driver Volvo​បាន
​ស​សេរ​បង្ហោះ​វាយប្រហារ​មេការ​ខាងលើ​ យ៉ាង​ចាស់ដៃ​រឿង​មិន​បើកប្រាក់​កា​ងារ​ឲ្យ​និង​ថែម​ទាំង​មាន​រូប​មេការ​នោះ​ទៀត​ផង​។​

ជំវិញ​ករណី​ទាំងអស់នេះ​ ឈ្មោះ​ជា​(​មេការ​)​ ដែល​រង​ការ​ចោទប្រកាន់​ពី​ក្រុម​កម្មករ​រឿង​មិន​បើកប្រាក់​ការងារ​ឲ្យ​ មិន​អាច​ទាក់ទង​សុំ​កា​របំភ្លឺ​បាន​ទេ ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​ ។ ហើយករណី​នេះ ​លោក​វរសេនីយ៍ត្រី​ នួន ​នី​ណា​រ៉ូ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ កន្លង​មក​ មាន​កម្មករ​សំណង់​៣​នាក់​បាន​ដាក់​ពាក្យបណ្តឹង​ពី​មេការ​ខាងលើ​មែន​។ ​លោក​បន្ត​ថា​ កាលនោះ​ខាង​លោក​បាន​ហៅ​ភាគី​ទាំង​២​សម្របសម្រួល ​តែ​មិន​ត្រូវ​គ្នា​ហើយ​ថា​ពេល​នេះ​បាន​បញ្ជូន​សំណុំរឿង​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​រួច​ហើយ​៕