Atletico Madrid ចាញ់ Liverpool ខណៈ Ajax លុត Dortmund ងើបមុខលែងរួច
បរទេស ៖ ជំនួបវគ្គជម្រុះតាមពូលនៃក្របខណ្ឌ UEFA Champions League កាលពីយប់មិញ មានការស៊ុតបញ្ចូលទីគ្នារហូតដល់៣៥
បរទេស ៖ ជំនួបវគ្គជម្រុះតាមពូលនៃក្របខណ្ឌ UEFA Champions League កាលពីយប់មិញ មានការស៊ុតបញ្ចូលទីគ្នារហូតដល់៣៥
បរទេស ៖ ជំនួបវគ្គជម្រុះតាមពូលនៃក្របខណ្ឌ UEFA Champions League កាលពីយប់មិញ មានការស៊ុតបញ្ចូលទីគ្នារហូតដល់៣៥គ្រាប់ពីការប្រកួតចំនួន៨គូ។ ក្នុងនោះគូពិសេសគឺ Liverpool យកឈ្នះម្ចាស់ផ្ទះ Atletico Madrid លទ្ធផល ៣-២ ខណៈជើងខ្លាំង Borussia Dortmund ចាញ់ម្ចាស់ផ្ទះ Ajax ងើបមុខលែងរួចលទ្ធផល ៤-០។
ជំនួបសន្សំពូល B ធ្វើឡើងនៅកីឡដ្ឋាន Metropolitano គ្រាប់បាល់ជ័យជម្នះក្រុមភ្ញៀវ Liverpool សម្រេចដោយខ្សែប្រយុទ្ធ Mohamed Salah ២គ្រាប់ម្នាក់ឯង (ប៉េណាល់ទី១គ្រាប់) ស្របពេល១គ្រាប់ទៀតដោយខ្សែបម្រើ Naby Keïta។ ខណៈខ្សែប្រយុទ្ធ Antoine Griezmann រកបាន២គ្រាប់ឱ្យ Atletico Madrid។
ឆ្លងកាត់៣ប្រកួតកន្លងមក Liverpool ឈរកំពូលតារាងមាន៩ពិន្ទុ Atletico Madrid នៅលេខ២មាន៤ពិន្ទុ ស្មើពិន្ទុគ្នាជាមួយ Porto នៅលេខ៣ ដែលបានយកឈ្នះ AC Milan នៅបាតតារាងមិនទាន់មានពិន្ទុក្នុងលទ្ធផល ១-០។
ដោយឡែកជំនួបក្នុងពូល C នៅឯកីឡដ្ឋាន Johan Cruyff Arena ឯណោះវិញ ម្ចាស់ផ្ទះ Ajax បានលុត Dortmund យ៉ាងចាស់ដៃរហូតដល់៤គ្រាប់ ធ្វើបានដោយកីឡាករ Daley Blind, Antony, Sébastien Haller និង១គ្រាប់ទៀតជាគ្រាប់ចូលទីខ្លួនឯងរបស់កីឡាករ Marco Reus។
សម្រាប់ពូលនេះ ឆ្លងកាត់៣ប្រកួតកន្លងមក Ajax ឈរកំពូលតារាងមាន៩ពិន្ទុ Dortmund នៅលេខ២មាន៦ពិន្ទុ។ រីឯ Sporting CP នៅលេខ៣មាន៣ពិន្ទុ ក្រោយយកឈ្នះ Beşiktaş នៅបាតតារាងមិនទាន់មានពិន្ទុក្នុងលទ្ធផល ៤-១។
គិតមកទល់ពេលនេះ Sébastien Haller របស់ Ajax កំពុងឈរជាអ្នករកគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្នពោលចំនួន៦គ្រាប់ តាមពីក្រោយដោយ Mohamed Salah របស់ Liverpool ដែលមាន៥គ្រាប់៕
ចែករំលែកព័តមាននេះ