ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចំណាកស្រុក​នៅ​តែ​ត្រូវ​មេខ្យល់​នាំ​ឆ្លង​ដែន​ទៅ​​ថៃ ខណៈ​សមត្ថកិច្ច​ព្រំដែន​ចាប់​បាន​រាល់ថ្ងៃ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បើ​ទោះជា​កម្លាំងប្រដាប់អាវុធ​ការពារ​ព្រំដែន​ប្រឹងប្រែង​រឹត​បន្តឹង​ និង​ឃាត់ខ្លួន​ពលរដ្ឋ​ចំណាកស្រុក​​ដែល​ត្រូវ​មេ​ខ្យល់​​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​បានជា​បន្តបន្ទាប់​ស្ទើរ​រាល់ថ្ងៃ តែ​ពួក​គេ​ហាក់​នៅ​តែ​ត្រូវ​មេខ្យល់​ប្រើប្រាស់​គ្រប់​វិធី ដើម្បី​នាំ​ពលរដ្ឋ​ចំណាកស្រុក​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ប្រឈម​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី១៩ តុលា…

ខេត្តបាត់ដំបង​ ៖ បើ​ទោះជា​កម្លាំងប្រដាប់អាវុធ​ការពារ​ព្រំដែន​ប្រឹងប្រែង​រឹត​បន្តឹង​ និង​ឃាត់ខ្លួន​ពលរដ្ឋ​ចំណាកស្រុក​​ដែល​ត្រូវ​មេ​ខ្យល់​​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​បានជា​បន្តបន្ទាប់​ស្ទើរ​រាល់ថ្ងៃ តែ​ពួក​គេ​ហាក់​នៅ​តែ​ត្រូវ​មេខ្យល់​ប្រើប្រាស់​គ្រប់​វិធី ដើម្បី​នាំ​ពលរដ្ឋ​ចំណាកស្រុក​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ប្រឈម​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី១៩ តុលា កម្លាំង​នគរបាលវរការពារ​ព្រំដែន​លេខ៨១៧ សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​សំពៅ​លូនបាន​ស្ទាក់​ចាប់ខ្លួន​ក្រុម​ពលរដ្ឋ​ចំណាក​ធ្វើ​ស្រុក​បាន​ចំនួន​០៧​នាក់ ដែល​មាន​ស្ត្រី​ចំនួន​០៣​នាក់ ក្នុង​នោះ​មាន​មេខ្យល់​ចំនួន​០២​នាក់ ដែល​បំរុង​នាំ​ជន​ចំណាកស្រុក​ទាំងនោះ​ឆ្លង​ដែល​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់ ហើយ​ត្រូវ​កម្លាំង​ការពារ​ព្រំដែន​ខាងលើ ឃាត់​នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ​។

មន្ត្រី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​អ្នក​បំពាន​ច្បាប់​ទាំង​០៧​នាក់​នោះ មាន​០៣​នាក់​ជា​ស្ត្រី និងមាន​០២​នាក់​ជា​មេខ្យល់ គឺ ម្នាក់​ឈ្មោះ ពិត ស្រស់ ប្រុស​អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​គី​ឡ​១៣ ឃុំ​សន្តិភាព និង ម្នាក់​ទៀត ឈ្មោះ មឿ​ន វីត ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា​។ ជន​ទាំង​០៧​នាក់​នេះ បំរុង​នាំ​គ្នា​ឆ្លង​អូរ​ព្រំដែន​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​លួចលាក់ តែ​ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន និង កម្លាំងយោធា​ស្រុក ទប់ស្កាត់​ទាន់​ពេលវេលា​។ បើ​តាម​មន្ត្រី​ព្រំដែន​បាន​បញ្ជាក់​ថា ពេល​នេះ​ជន​ទាំង​០៧​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រគល់​ជូន​ខាង​អធិការ​ស្រុក​សំពៅ​លូន ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ហើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​របាយ​ការ​ណ៍​របស់​អាជ្ញាធរ និងកម្លាំង​ការពារ​ព្រំដែន​គោក ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ខ្មែរ ថៃ ខេត្តបាត់ដំបង បាន​បង្ហាញ​សម្រាប់​ប្រចាំខែកញ្ញា កន្លង​ទៅ​នេះ គឺកម្លាំង​ការពារ​ព្រំដែន​បាន​ចាប់ខ្លួន​មេខ្យល់​សរុប​បាន​ចំនួន​២២​នាក់ ដោយ​មិន​ទាន់​គិតដល់​ខែតុលា​នេះ​ទេ​។ មេខ្យល់​ទាំង​២២​នាក់​នេះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ជា​បន្តបន្ទាប់ ដែល​ប​ច្ចប្ប​ន្ន​មេខ្យល់​ទាំងនោះ​កំពុង​ជាប់គុក​នៅឡើយ​ ៕ ​

អត្ថបទសរសេរ ដោយ