ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្ថាន​ទី​ដូច​ម្តេច​ដែល​ហៅ​ថា​ពុទ្ធ​គ​យា ?

2 ឆ្នាំ មុន

ពុទ្ធ​គ​យា​គឺជា​ស្ថាន​ទី​ដែល​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ដឹង​ដឹង ហើយ​បច្ចុប្បន្ន​ទីនោះ​បាន​ក្លាយជា​តំបន់​មួយ​ដ៏​មាន​ប្រជាប្រិយភាព មាន​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ទៅ​ទស្សនា កម្សាន្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​គ​យា​នៃ​រដ្ឋ​ពី​ហារ​ប្រទេស​ឥណ្ឌា​សព្វ​ថ្ងៃនេះ ។ ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយ​សច្ចៈ​ដែល​ប្រែ​ថា​សេចក្តី​ពិត​ដ៏​ប្រសើរ ឬ​សេចក្តី​ពិត​ដែល​មាននៅ​ក្នុង​ជីវិត​របស់​មនុស្ស​សត្វ​គ្រប់​រូប​ទាំងអស់​មិន​ថា អ្នកមាន អ្នកក្រ…

ពុទ្ធ​គ​យា​គឺជា​ស្ថាន​ទី​ដែល​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ដឹង​ដឹង ហើយ​បច្ចុប្បន្ន​ទីនោះ​បាន​ក្លាយជា​តំបន់​មួយ​ដ៏​មាន​ប្រជាប្រិយភាព មាន​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ទៅ​ទស្សនា កម្សាន្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​គ​យា​នៃ​រដ្ឋ​ពី​ហារ​ប្រទេស​ឥណ្ឌា​សព្វ​ថ្ងៃនេះ ។

ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយ​សច្ចៈ​ដែល​ប្រែ​ថា​សេចក្តី​ពិត​ដ៏​ប្រសើរ ឬ​សេចក្តី​ពិត​ដែល​មាននៅ​ក្នុង​ជីវិត​របស់​មនុស្ស​សត្វ​គ្រប់​រូប​ទាំងអស់​មិន​ថា អ្នកមាន អ្នកក្រ ឬ​អាក្រក់​ល្អ​នោះ​ទេ សុទ្ធ​ស្ថិត​នៅ​ក្នុង​អរិយ​សច្ចៈ​នេះ​ទាំងអស់ ។ អរិយ​សច្ចៈ​នោះ​មាន​៤​យ៉ាង​គឺ​:

១-​ទុក្ខ​សច្ចៈ សេចក្តី​ទុក្ខ​ដែល​មាននៅ​ក្នុង​ខ្លួន​សត្វលោក

២-​ទុក្ខសមុទយៈ ហេតុ​ដែល​នាំ​ឲ្យ​កើត​សេចក្តី​ទុក្ខ

៣-​និរោធ​សច្ចៈ សេចក្តីសុខ​ដែល​មិន​មានទុក្ខ​លាយឡំ​ក៏​ជា​សេចក្តី​ពិត​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ស្វែង​រកបាន

៤-​មគ្គ​សច្ចៈ ផ្លូវ​កណ្តាល​តែ​មួយ​គត់​ដែល​ជា​វិធី​រំដោះខ្លួន​ឲ្យ​ចេញ​ចាក​សេចក្តី​ទុក្ខ​គឺ មគ្គ​មាន​អង្គ​៨​ប្រការ ។

សច្ច​:​ទាំងឡាយ​៤​ប្រការ​នេះ​ហើយ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ព្យាយាម​ស្វែងរក​ដើម្បី​ប្រយោជន៍​ដល់​មនុស្ស​និង​ទេវតា​ទាំងឡាយ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ការ​ចេញ​សាង​ព្រះ​ផ្នូ​សបាន​៦​ឆ្នាំ ទើប​ព្រះ​សិទ្ធត្ថ​ទ្រង់​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ទៀប​គល់​ពោធិព្រឹក្ស​ត្រង់​ផ្ចិតផែនដី ស្ថិត​នៅ​តំបន់​ឧ​រុ​វេ​ល​សេនា​និគម ឬ​ហៅ​ថា​ពុទ្ធ​គ​យា​នា​វេលា​ទៀប​ភ្លឺ ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំរកា​មុន​ពុទ្ធ​ស័ក​រាជ​៤៥​ឆ្នាំ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ