ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះរកឃើញអ្នកស្លា.ប់ដោយកូវីដ១២នាក់ ក្នុងនោះ៥នាក់មិនបានចាក់វ៉ាក់សាំង និងឆ្លងថ្មី១៦៦នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​ក្នុង​នោះ​៥​នាក់​មិន​បាន​ចាក់​វ៉ាក់សាំង និង​អ្នក​ឆ្លង​ថ្មី​ចំនួន​១៦៦​នាក់ ។ ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​ក្នុង​នោះ​៥​នាក់​មិន​បាន​ចាក់​វ៉ាក់សាំង និង​អ្នក​ឆ្លង​ថ្មី​ចំនួន​១៦៦​នាក់ ។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា យ៉ាង​ដូច្នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី 166 (PCR) នាក់​ទៀត អ្នក​ព្យាបាល​ជា​សះស្បើយ 270 នាក់ និង​ស្លា​.​ប់​12 នាក់ ( 05 នាក់​មិន​បាន​ចាក់​វ៉ាក់សាំង​) ។

ក្រសួង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​មាន​ករណី​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍ 135 នាក់ និង​អ្នកដំណើរ​ពី​បរទេស 31 នាក់ ។

ក្រសួង​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន 117,201 នាក់ និង​អ្នកជា​សះស្បើយ​ចំនួន 111,690 នាក់ និង​អ្នក​ស្លា​.​ប់​ចំនួន 2,693 នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ