ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសឱ្យ​​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ ខណៈ​សន្ទុះ​ទឹក​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង​សង្កែ​កំពុង​ហក់​ឡើងហើយ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ តាម​រយៈ​បណ្ដាញ​សង្គម​របស់​ខ្លួន មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា នេះ ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​នៃ​ដងស្ទឹង​សង្កែ ត្រូវ​ប​ង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ដោយសារ​តែ​នៅ​ផ្នែក​ខាងលើនៃ​ដងស្ទឹង…

ខេត្តបាត់ដំបង​ ៖ តាម​រយៈ​បណ្ដាញ​សង្គម​របស់​ខ្លួន មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា នេះ ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​នៃ​ដងស្ទឹង​សង្កែ ត្រូវ​ប​ង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ដោយសារ​តែ​នៅ​ផ្នែក​ខាងលើនៃ​ដងស្ទឹង ជា​ពិសេស ​នៅ​ស្រុក​សំឡូត​កំពុង​មាន​ភ្លៀង​ធ្លាក់ ដែល​ធ្វើ​ឲ្យ​សន្ទុះ​ទឹក​ក្នុង​ស្ទឹង​សង្កែ បាន​និង​កំពុង​ហក់​ឡើង​ខ្លាំង​។

មន្ទីរ​ធនធានទឹក​និង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា ពេល​នេះ​ នៅ​ស្រុក​សំឡូត​មាន​ភ្លៀង​កំពុង​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​នាំ​ឲ្យ​ពេញ​អាង​ស្ដុក​ទឹក ហេតុ​ដូច្នេះ ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បាន​បើកទ្វារ​អាង​ទឹក​ «​ពហុ​បំណង​បាត់ដំបង​» តែ​បើក​ក្នុង​កំរិត​ធម្មតា ដើម្បី​បន្ធូរ​បរិមាណ​ទឹក​ដែល​ពេញ​ក្នុង​អាង​ ។

ដូច្នេះ​ សូម​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​។ ជា​ពិសេស ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ ត្រូវ​ប្រយ័ត្ន​កូនចៅ និងមនុស្ស​ចាស់ជរា ក្រែង​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ​ ។ សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ស​ប្ដា​ហ៍​មុន​នេះ ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ បាន​ហក់​ឡើង​ដល់​កម្ពស់​ជាង​១៤​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ជន​លិច​ផ្លូវថ្នល់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​បាត់​ដំបងក្នុង​រយៈពេល​ខ្លី​។

ប៉ុន្តែ​ពេល​នេះ ​ជំនន់​ទឹកភ្លៀង​ដដែល​នេះ អាច​នឹង​ហក់​ឡើង​សារ​ជា​ថ្មី ចាប់ពី​ថ្ងៃ​ដែល​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ប្រកាស​ជូនដំណឹង​នេះ​ ៕ ​

អត្ថបទសរសេរ ដោយ