ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ពេល​ហើយ​!១៥​កើត​ឆ្នាំ​ទាំង​៥​ភ្លឺ​ដូច​ខែ​ពេញវង់​លាភ​ប៉ុន​មេឃ

2 ឆ្នាំ មុន

អស្ចារ្យ​មែន​មហា​ឆ្នាំ​ទាំង​៥​នេះ​លាភ​ប៉ុន​មេឃ សំណាងល្អ លុយ​ចូល​ជុំ​ទិស​! យោង​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​បា​ន​​បកស្រាយ​ច្បាស់​ៗ​ពី​ជោគជតារាសី​របស់​ឆ្នាំ​ដែល​មាន​លាភ​សំណាង ហុងស៊ុយ​ខ្ពស់​ជាងគេ​នៅ​ក្នុង​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ស្អែក​នេះ ដែល​ត្រូវជា​ថ្ងៃ​ដែល​ទេវតា​បើក​កំណប់ទ្រព្យ ប្រទាន​នូវ​សម្បត្តិ​ឧត្តមមន្ត្រី មានសំណាង មានទ្រព្យ មាន​លុយ​វាល់​លាន​ចូល​ជីវិត​របស់​លោក​អ្នក​ឱ្យ​រស់នៅ​ដោយ​សិរី​មង្គល​យ៉ាង​គាប់ប្រសើរ​នៅ​ក្នុង​ថ្ងៃសីល​ធំ​នេះ​ហើយ…

អស្ចារ្យ​មែន​មហា​ឆ្នាំ​ទាំង​៥​នេះ​លាភ​ប៉ុន​មេឃ សំណាងល្អ លុយ​ចូល​ជុំ​ទិស​! យោង​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​បា​ន​​បកស្រាយ​ច្បាស់​ៗ​ពី​ជោគជតារាសី​របស់​ឆ្នាំ​ដែល​មាន​លាភ​សំណាង ហុងស៊ុយ​ខ្ពស់​ជាងគេ​នៅ​ក្នុង​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ស្អែក​នេះ ដែល​ត្រូវជា​ថ្ងៃ​ដែល​ទេវតា​បើក​កំណប់ទ្រព្យ ប្រទាន​នូវ​សម្បត្តិ​ឧត្តមមន្ត្រី មានសំណាង មានទ្រព្យ មាន​លុយ​វាល់​លាន​ចូល​ជីវិត​របស់​លោក​អ្នក​ឱ្យ​រស់នៅ​ដោយ​សិរី​មង្គល​យ៉ាង​គាប់ប្រសើរ​នៅ​ក្នុង​ថ្ងៃសីល​ធំ​នេះ​ហើយ ។

ឆ្នាំឆ្លូវ ប្រុស​ស្រី​កើត​ក្នុង​ឆ្នាំ​ព្រះ​គោ លេខ​ហេង​191 នៅ​ក្នុង​ថ្ងៃសីល​ធំ​ស្អែក​នេះ​លោក​អ្នក​ទទួលយក​លាភ​សំណាង លាភសក្ការៈ​ផ្សេង​ៗ​ដែល​នឹង​ហូរ​ចូល​មក​ក្នុង​ជីវិត ។ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច​។
បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។ ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខៀវ​និង​ប្រផេះ​ដែល​ជា​ពណ៌​នាំ​លាភ​សំណាង​ចូល​មក​ក្នុង​ជីវិត​ភ្លាម​ៗ ។

ឆ្នាំជូត បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​កណ្តុរ លេខ​លាភ 936 លោក​អ្នក​ទទួល​លាភ​សំណាង​មាសប្រាក់​ហូរ​ចូល​មក ។
រាសី​ខ្ពស់ត្រដែត មាន​លាភ​ចូល​មក​ជុំ​ទិស​ទទួល​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ លុយ​ធំ មានទ្រព្យ​ចូល​មក​ហូរហៀរ រួម​នឹង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំម្សាញ់ ប្រុស​ស្រី​កើត​ក្នុង​ឆ្នាំ​សេ្ត​ច​ពស់ លេខ​សំណាង​197 លោក​អ្នកមាន​សំណាង​ធំ បារមី​ស័ក្តិសិទ្ធិ​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា មាន​រាសី​ខ្ពស់ត្រដែត ការងារ​រក​ទទួលទាន​មានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​កិច្ចការ​ផ្សេង​ៗ ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមី នៅ​ថ្ងៃសីល​ធំ​ស្អែក​នេះ​បុគ្គល​កើត​ក្នុង​ឆ្នាំ​សេះស លេខ​មាស 369 លោក​អ្នកមាន​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។
ពណ៌​នាំ​លាភ ក្រហម រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​ក ប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត តាម​ដងផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា ប្រុស​ស្រី​ជួប​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ណាស់ ។

ឆ្នាំរកា ប្រុស​ស្រី​កើត​ក្នុង​ឆ្នាំ​ស្តេច​មាន់ នៅ​ថ្ងៃ​១៥​កើត​ស្អែក​នេះ លេខ​លាភ​សំណាង 568 រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ឧត្តម​ប្រពៃ​ណាស់ មានទ្រព្យ​ច្រើន​មហិមា និង​បាន​សម្រេច​សព្វ​ការងារ ។ ឯការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុមរមនា​គ្រប់​វេលា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ