ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ជិត​២​ពាន់​ហិ​កតា​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​ជីវភាព

2 ឆ្នាំ មុន
  • ប៉ៃលិន

ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ​អស់​រយៈពេល​ជា​យូរថ្ងៃ បណ្តាល​ឱ្យ​ក្លាយទៅជា​ជំនន់​ទឹកភ្លៀង​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹង និង​អូរ រួច​រាច​សាច​ទៅ​តាម​ចំការ បណ្តាល​ឱ្យ​

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ​អស់​រយៈពេល​ជា​យូរថ្ងៃ បណ្តាល​ឱ្យ​ក្លាយទៅជា​ជំនន់​ទឹកភ្លៀង​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹង និង​អូរ រួច​រាច​សាច​ទៅ​តាម​ចំការ បណ្តាល​ឱ្យ​លិចលង់​ដំណាំ​ដាំំ​ដុះ​របស់​ប្រជា​កសិករ នៅ​តាម​ចម្ការ​ក្នុង​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​ហិ​កតា ដោយ​ពួក​គាត់​ម្នាក់​ៗ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ។

បើ​តាម​ការ​រៀបរាប់​ពី​លោក ផា​ន សុ​ផា​ណា​រ៉ា ប្រធាន​ការិយាល័យ​ក្សត្រ​សាស្ត្រ និង​ផលិតភាព កសិកម្ម នៃ​មន្ទីរ​ក​សិរ​កម្ម និង​រុក្ខា​ប្រមាញ់ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដំណាំ​ស្រូវ​ដែល​អនុវត្ត​ការងារ​ដាំ​ដុះ​សរុប​ទាំងអស់​បាន​ចំនួន​៦៩៩០​ហិ​កតា ក្នុង​នោះ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​មានកូន​រដូវប្រាំង បណ្តាល​ឱ្យ​ងា​.​ប់​អស់​ចំនួន​៥៥០​ហិ​កតា ហើយ​ខាង​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​សង្គ្រោះ​បាន​ចំនួន​៥៥០​ហិ​កតា​។

ប្រភព​បន្ត​ទៀត​ថា ចំណែក​ដំណាំ​ពោតក្រហម អនុវត្ត​ការងារ​ដាំ​ដុះ​បាន​សរុប​ចំនួន​៦៩១០​ហិ​កតា (​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​) ។ ហើយ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ចំនួន​៨៨៣​ហិ​កតា និង​សង្គ្រោះ​បាន​ចំនួន​៨២៨​ហិ​កតា ទទួល​ការ​ខូ​ត​ខាត​អស់​ចំនួន​១៥​ហិ​កតា ដោយ​ស្តារ​ឡើង​វិញ បាន​ចំនួន​១៥​ហិ​កតា ។ រីឯ​ដំឡូង​មី របស់​ប្រជាពលរដ្ឋ អនុវត្ត​ការងារ​ដាំ​ដុះ​បាន​សរុប​ចំនួន​៤៣៤៩៩​ហិ​កតា ទទួល​រង​ផល​ប៉ះពាល់​១២៩០​ហិ​កតា ដោយ​សង្គ្រោះ​ឡើង​វិញ​បាន​ចំនួន​១២៨៨​ហិ​កតា ខូ​ត​ខាត​អស់​ត្រឹមតែ​ចំនួន​២​ហិ​កតា ប៉ុណ្ណោះ និង​ស្តារ​ឡើង​វិញ​បាន​ចំនួន​២​ហិ​កតា ។

លោក​បញ្ជាក់​ថា ចំពោះ​ដំណាំ​ដំឡូង​មី អនុវត្ត​ការងារ​ដាំ​ដុះ​បាន​សរុប​ចំនួន​៤៣៤៩៩​ហិ​កតា (​ប៉ះពាល់​ដោយសារ​ទឹកភ្លៀង​កំពុង​តាមដាន​បន្ត​) ទទួល​រង​ផល​ប៉ះពាល់​ចំនួន​៦៥០​ហិ​កតា ហើយ​ខូចខាត​សរុប​អស់​ចំនួន​៦០០​ហិ​កតា ។

លើស​ពី​នេះ សរុប​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​លើ​ដំណាំ​ដាំំ​ដុះ​ទាំងអស់ នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ចំនួន​៣៣៣៣​ហិ​កតា សង្គ្រោះ​​ឡើង​វិញ​សរុប​ចំនួន​២៧១៦​ហិ​កតា ខូចខាត​ទាំងស្រុង​សរុប​ចំនួន​៦១៧​ហិ​កតា ។ ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ៗ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​ពេល​ដែល​ឃើញ​ដំណាំ​ដំឡូង​មី ពោតក្រហម និង​ស្រូវ​របស់​ខ្លួន​កំពុង​ទទួល​រង​ផល​ប៉ះពាល់​បណ្តាល​ឱ្យ​ខូចខាត ហើយ​បើសិនជា​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ថែម​ទៀត នឹង​មិន​អាច​ប្រមូល​ផល​លក់​យក​ប្រាក់​សង​ជំពាក់​បំណុល​គេ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ