ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បំរុង​ទៅ​ជួប​មិត្តភក្តិ ក៏​ត្រូវ​មនុស្ស​មួយ​ក្រុម​ស្ទាក់​តាម​ផ្លូវ​ធាក់​ម៉ូតូ​ដួល​ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្កុប​ពី ស៊េរី​ឆ្នាំ​២០២១ ទៅ​ជួប​មិត្តភក្ដិ​បំរុង​ទៅ​ផឹកស៊ី លុះ​ជិះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្កុប​ពី ស៊េរី​ឆ្នាំ​២០២១ ទៅ​ជួប​មិត្តភក្ដិ​បំរុង​ទៅ​ផឹកស៊ី លុះ​ជិះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​ទៅ​ប​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ តាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គ័​រ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឆែម ឈាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​នោះ​ម៉ាក​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ កណ្ដាល​1F 1641 ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ស៊េរី​ឆ្នាំ​២០២១ ពណ៌​ស ចេញពី​ម្តុំ​ស្ទឹង​មាន​ជ័យ ក្នុង​គោលបំណង​ទៅ​ជួប​មិត្តភក្តិ បំរុង​ផឹកស៊ី​នៅ​ហាង​មួយ​កន្លែង ។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​រូប​គាត់​បាន​ជិះ​មក​ដល់​ផ្លូវ​ថៃ​ហ្គ័​រ ដែល​ជា​កន្លែង​ងងឹត ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៥​ទៅ​៦​នាក់ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ជា​ប្រភេទ​អូ​តូ​២​គ្រឿង និង​ឌ្រី​ម​សង់​១​គ្រឿង បាន​មក​ធ្វើ​សកម្មភាព ធាក់ និង​វាយ​រូប​គាត់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​ត្រូវ​ស្មា​ខាងឆ្វេង ហើយ​នៅ​ពេល​ឃើញ​រូប​គាត់​ដួល​ម៉ូតូ​ហើយ ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​លើកយក​ម៉ូតូ​របស់​គាត់​ជិះ​រត់គេច​ឡើង​ទៅ​ស្ពាន​ព្រែក​សំរោង​បាត់​តែ​ម្ដង​ទៅ​។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​មក​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ