ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ ១​គ្រឿង ដាច់​ហ្វាំ​ង​រេ​ចង្កូត​បុក​ដើមឈើ​ហៀរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវ ក្បែរ​យាយ​ម៉ៅ​ពេជ្រនិល

1 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ដោយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដឹក​ខ្សាច់​ថ្ម​ធ្ងន់ ហើយ​បាន​ដាច់​ហ្វាំ​ង រេ​ចង្កូត​បុក​ដើមឈើ បណ្តាល​ធ្លាយ​ប្រេងម៉ាស៊ីន និង​ម៉ា​ស៊ូ​ត ហូរហៀរ​ពេញ​ផ្លូវ…

ខេត្តកំពង់ស្ពឺ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ដោយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដឹក​ខ្សាច់​ថ្ម​ធ្ងន់ ហើយ​បាន​ដាច់​ហ្វាំ​ង រេ​ចង្កូត​បុក​ដើមឈើ បណ្តាល​ធ្លាយ​ប្រេងម៉ាស៊ីន និង​ម៉ា​ស៊ូ​ត ហូរហៀរ​ពេញ​ផ្លូវ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១០៣-១០៤ ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល (​អតីត​ឃុំ​ត្រែង​ត្រ​យឹ​ង​) ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នា​វេលា​ម៉ោង​១៥​និង​២០​នាទី ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ ។

រថយន្ត​បង្ក​ម៉ាក HINO ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A-1446 សណ្តោង​សឺ​មី រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 4A-3743 បើកបរ​ដោយ​ឈ្មោះ ឆិល សុខ​ឡាយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​បែក​ទុយោ​ខ្យល់ បណ្តាល​រថយន្ត​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ បុក​ដើមឈើ ហៀរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវ តែ​ម្តង ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា ករណី​ខាងលើ​នេះ ពុំ​បានអោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ ចំណែក​ការ​កកស្ទះ មន្ត្រី​នគរបាល​ចរាចរណ៍ បាន​ចុះ​អន្តរាគមន៍ សម្រួល​ឲ្យ​រថយន្ត​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន​ម្ខាង​ម្នាក់ ។ យ៉ាងណា​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកបើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ជិត​កន្លែង​កើតហេតុ មេត្ដា​ជ្រាប​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ដើម្បី​សុវត្ថិភាព​៕