ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែទម្លាប់ពេលព្រឹកទាំងនេះចេញ ប្រសិនបើចង់បានរាងស្អាត!

1 ខែ មុន

ខំហាត់ប្រាណដែរ តែនៅមិនព្រមស្រកទម្ងន់សោះ។ មនុស្សភាគច្រើនមិនបានគិតដល់ទេថា ទម្លាប់ធម្មតាមួយចំនួននៅពេលព្រឹក គឺជាដើមហេតុដែលរារាំងពួកគេមិនឱ្យទទួលបាននូវរូបរាងស្រស់ស្អាតដូចបំណង។​ តើទម្លាប់នោះមានអ្វីខ្លះទៅ? ១. ទទួលទានអាហារពេលព្រឹកតិចពេក ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Tel…

ខំហាត់ប្រាណដែរ តែនៅមិនព្រមស្រកទម្ងន់សោះ។ មនុស្សភាគច្រើនមិនបានគិតដល់ទេថា ទម្លាប់ធម្មតាមួយចំនួននៅពេលព្រឹក គឺជាដើមហេតុដែលរារាំងពួកគេមិនឱ្យទទួលបាននូវរូបរាងស្រស់ស្អាតដូចបំណង។​ តើទម្លាប់នោះមានអ្វីខ្លះទៅ?

១. ទទួលទានអាហារពេលព្រឹកតិចពេក

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Tel Aviv University អ៊ីស្រាអែល បានបង្ហាញថា អ្នកគួរតែទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗឱ្យបានច្រើនគ្រប់គ្រាន់។ អាហារពេលព្រឹកដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងបង្អែមខ្លះដែលនឹងធ្វើឱ្យងាយស្រួលក្នុងការតាមដាន ឬអនុវត្តន៍តាមផែនការនៃរបបអាហារប្រចាំថ្ងៃ។

២. មិនត្រូវពន្លឺព្រះអាទិត្យពេលព្រឹក

ចូរបើកវាំងនន ឬបង្អួចភ្លាមបន្ទាប់ពីក្រោកឡើង ឬ ក៏ចេញទៅក្រៅឱ្យត្រូវពន្លឺព្រះអាទិត្យ។ ការសិក្សាស្រាវជ្រាវមួយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One បានរកឃើញថា រលកពន្លឺពណ៌ខៀវនៃព្រះអាទិត្យពេលព្រឹកព្រលឹម ជួយបង្កើនការរំលាយអាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង។ ត្រឹមរយៈពេលពី ២០ ទៅ ៣០ នាទី នៃពន្លឺថ្ងៃ គឺគ្រប់គ្រាន់ហើយក្នុងការផ្ដល់ឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយ។

៣. គេងច្រើនពេក

ជាមួយនឹងការគេងបានតិចពេកនោះរាងកាយរបស់អ្នក គឺងាយនឹងផលិតអ័រម៉ូនស្ត្រេសករទីសូល (cortisol) ដែលបង្កើនចំណង់អាហារ។ ទោះជាយ៉ាងណា ការគេងច្រើនពេកក៏ប្រហែលជាមិនប្រសើរអ្វីដែរចំពោះអ្នក។ យោងការសិក្សាស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយទស្សនាវដ្តីវេជ្ជសាស្ត្រល្បីរបស់សហរដ្ឋអាមេរិក PLOS One បានឱ្យដឹងថា ការគេងលើសពី ១០ ម៉ោងក្នុងមួយយប់អាចបណ្ដាលឱ្យសន្ទស្សន៍ម៉ាសរាងកាយ ឬ BMI ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះហើយទើបអ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យគេងត្រឹមពី ៧ ទៅ ៩ ម៉ោង រាល់យប់៕