ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​ទេ ​! រូបចម្លាក់មួយនេះ​បំបែក​ឯតទគ្គ​កម្មថ្លៃ​បំផុត​ក្នុង​លោក​

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ការ​ឆ្លាក់​រូបចម្លាក់​គឺជា​ប្រពៃណី ដែល​មាន​តាំងពី​ដូនតា​យូរអង្វែង​មកហើយ ដែលបាន​ធ្វើ ​និង​ច្នៃ​រូបចម្លាក់​ផ្សេង​ៗ​ទៅ​តាម​តំបន់ និង​ប្រទេស​នីមួយ​ៗ​ ។ តាម​ការ​សិក្សា​ស្រាវជ្រាវ រូបចម្លាក់…

រាជធានី​ភ្នំពេញ ​៖ ការ​ឆ្លាក់​រូបចម្លាក់​គឺជា​ប្រពៃណី ដែល​មាន​តាំងពី​ដូនតា​យូរអង្វែង​មកហើយ ដែលបាន​ធ្វើ ​និង​ច្នៃ​រូបចម្លាក់​ផ្សេង​ៗ​ទៅ​តាម​តំបន់ និង​ប្រទេស​នីមួយ​ៗ​ ។ តាម​ការ​សិក្សា​ស្រាវជ្រាវ រូបចម្លាក់ ​គឺជា​វត្ថុ​ដែល​ត្រូវ​បាន​ឆ្លាក់​ចេញពី​ថ្ម ឈើ ដីឥដ្ឋ ត្បូង​ជាដើម ។ នៅ​ក្នុង​សម័យ​បុរាណទំហំតាម​ទម្រង់​តូច​ធំ​ និង​ប្រពៃណី​នៃ​ជាតិ​សាសន៍រ​របស់​គេ មនុស្ស​បាន​បង្កើត​រូបចម្លាក់​ទាំងនេះ ដើម្បី​បង្ហាញ​ពី​អត្ថន័យ​អ្វីមួយ ឬ​បង្ហាញ​ពី​ប្រពៃណី​ដូនតា​របស់​ពួក​គេ ហើយរូបចម្លាក់ក្នុងសម័យបុរាណភាគច្រើន គឺគេឆ្លាក់ចេញជារូបព្រះ ឬបុគ្គលដែលគេតែងតែគោរព ​។ នា​សម័យ​បច្ចុប្បន្ន យើង​ឃើញ​មាន រូបចម្លាក់​ជា​ច្រើន​ធ្វើ​អំពី​ស្ព​ន់ ដែក ថ្ម ត្បូង ឈើ ដីឥដ្ឋ ក្រមួន ។​ល​។

នៅ​ក្នុង​ការ​ដេញថ្លៃ​មួយ ដែល​បាន​ប្រមូល​សុទ្ធតែ​វត្ថុ​ឬ​រូបចម្លាក់ ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ មក​ដាក់​តាំង​ដើម្បី​ធ្វើការ​ដេញថ្លៃ ហើយ​រូបចម្លាក់ L’homme au doigt បាន​ឈាន​ដល់​ការ​បំបែក​ឯតទគ្គ​កម្មលក់​ក្នុង​តម្លៃ ១៤១.៣ លាន​ដុល្លារ​អា​មេ​រិ​កឯ​ណោះ ក្នុង​ឆ្នាំ​ ២០១៥ ដែល​តម្លៃ​នេះ​បាន​ក្លាយជា​តម្លៃ​ដែល​ថ្លៃ​បំផុត​ក្នុង​លោក ​។

តោះ ​! មក​ស្តាប់​ប្រវត្តិ និង​អាយុកាល​របស់​រូបចម្លាក់ L’homme au doigt ៖

រូបចម្លាក់ L’homme au doigt ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា The Pointing Man វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Alberto Giacometti មក​ជាមួយនឹង​រឿងព្រេង​និទាន​របស់​លោក​ ។ លោក Alberto បាន​បង្កើត​រូបចម្លាក់​នេះចំនួន ​៦ ក្នុង​នោះ​មាន​ចំនួន ៤ បាន​តាំងនៅ​ក្នុង​សារមន្ទីរ​ ។ រូបចម្លាក់ L’homme au doigt បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៤៧ វា​ធ្វើ​ឡើង​ពី​ទង់ដែង ឬ​សំ​រិ​ទ្ធ ដែល​គេ​ជឿជាក់​ថា វា​បាន​បង្ហាញ​កាយវិការ​ដ៏​កម្រ ធ្វើ​ឱ្យ​មនុស្ស​ចាប់អារម្មណ៍ទៅ​លើ​រូបចម្លាក់​ទាំង ៦ នោះ ៕ ប្រភព​ ៖ hiscox

អត្ថបទសរសេរ ដោយ