ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ផលិតភាព​យន្ត​រុ​ស្ស៊ី​មកដល់​ផែនដី​វិញហើយ​ ​ក្រោយ​​ថតចប់ឈុតឆាកពិសេស​នៅ​ទី​អវកាសលើក​ដំបូង​

2 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តារា​សម្តែង និង​អ្នកដឹកនាំ​រឿង​ជនជាតិ​រុ​ស្ស៊ី​២​រូប បាន​វិល​ត្រឡប់​មក​ផែនដី​វិញ​ហើយ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ថត​ឈុត​

រុ​ស្ស៊ី ៖ តារា​សម្តែង និង​អ្នកដឹកនាំ​រឿង​ជនជាតិ​រុ​ស្ស៊ី​២​រូប បាន​វិល​ត្រឡប់​មក​ផែនដី​វិញ​ហើយ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ថត​ឈុត​ឆាក​ពិសេស​សម្រាប់​ខ្សែភាពយន្ត​លើក​ដំបូង​នៅ​ទី​អវកាស​ដែល​មានឈ្មោះ​ថា «Challenge» ។

យាន Soyuz MS-18 ដែល​ផ្ទុក​សមាជិក​អវកាសយាន​និក​ស្ថានីយ៍​អវកាស​អន្តរជាតិ​របស់​រុ​ស្ស៊ី (ISS) គឺ​លោក Oleg Novitskiy ជាមួយ​ផលិតករ​ភាពយន្ត​លោក Klim Shipenko និង​តារា​សម្តែង​ស្រី Yulia Peresild រួម​និង​ក្រុមការងារ​បាន​ចុះ​ចត​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ភាគ​ខាងលិច​ប្រទេស​កា​ហ្សា​ក់​ស្ថាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា​។ បន្ទាប់​ពី​ចាក​ចេញពី​ស្ថានីយ៍​អវកាស ISS កាលពី​ថ្ងៃ​ទី​៥ ខែតុលា សម្រាប់​រយៈពេល​១២​ថ្ងៃ ដើម្បី​ថត​ខ្សែភាពយន្ត «Challenge»​។

ក្រោយ​ត្រឡប់​ដល់​ផែនដី​វិញ តារា​សម្តែង Yulia Peresild បាន​និយាយ​ថា «​វា​ហាក់ដូចជា​១២​ថ្ងៃ​គឺជា​រយៈពេល​ដ៏​យូរ​បំផុត ប៉ុន្តែ​នៅ​ពេល​វា​បាន​បញ្ចប់ ខ្ញុំ​បែរជា​មិន​ចង់​លា​អ្នក​គ្រប់​គ្នា​នោះ​ទេ​»​។

បច្ចុប្បន្ន​តារា​សម្តែង និង​អ្នកដឹកនាំ​រឿង «Challenge» ជាមួយ​និង​ក្រុមការងារ​ត្រូវ​បាន​នាំ​ទៅ​កាន់​មូលដ្ឋាន​ហ្វឹកហាត់ Star City របស់​រុ​ស្ស៊ី សម្រាប់​ការ​ស្តារ​នីតិសម្បទា​រយៈពេល​១០​ថ្ងៃ ដែល​តិច​ជាង​ការ​ស្នាក់​នៅ​លំហ​អាកាស​របស់​ពួក​គេ​២​ថ្ងៃ​។ ស្រប​ពេល​នៅ​មាន​ឈុត​ឆាក​ពិសេស​ៗ​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​បន្ត​ថត​នៅ​ផែនដី​សម្រាប់​ខ្សែភាពយន្ត «Challenge» ដែល​មិន​ទាន់​ប្រកាស​កាលបរិច្ឆេទ​ចេញផ្សាយ​នៅឡើយ​៕ (​ដកស្រង់​ចេញពី BBC និង ABC News)

ផលិតករ​ភាពយន្ត Klim Shipenko
តារា​សម្តែង​ស្រី Yulia Peresild

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ