ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ប៉ះពាល់​៥​ស្រុក ពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់

2 ឆ្នាំ មុន
  • រតនគិរី

ជំនន់​ទឹកភ្លៀង​បាន​លិចលង់ បណ្តាល​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​ស្រុក​ចំនួន​០៥ នៅ​ក្នុង​ខេត្តរតនគិរី ហើយ​ពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់ និង​ត្រូវ​បាន

ខេត្តរតនគិរី ៖ ជំនន់​ទឹកភ្លៀង​បាន​លិចលង់ បណ្តាល​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​ស្រុក​ចំនួន​០៥ នៅ​ក្នុង​ខេត្តរតនគិរី ហើយ​ពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់ និង​ត្រូវ​បាន​ជម្លៀស​ចេញ​មក​ទីទួល​សុវត្ថិភាព​ចំនួន​៧៧​គ្រួសារ ។ នេះ​បើ​តាម​របាយការណ៍​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី ជម្រាប​ជូន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ​។

ជំនន់​ទឹកភ្លៀង បាន​វាយប្រហារ​ខេត្តរតនគិរី បណ្ដាល​ឱ្យ​ស្រុក​ដែល​នៅ​តាម​បណ្តោយ​ទន្លេស្រែពក និង​ទន្លេសេសាន​ចំនួន​០៥​ស្រុក រង​ផល​ប៉ះពាល់​រួម​មាន ៖ ស្រុក​លំ​ផាត់ ស្រុក​តា​វែង ស្រុក​អណ្តូង​មាស ស្រុក​កូន​មុំ និង​ស្រុក​អូ​រយ៉ា​ដាវ ហើយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​សរុប​មាន​ចំនួន​២.០១១​គ្រួសារ ក្នុង​នោះ​អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ប្រមាណ ៧៧​គ្រួសារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ហើយ​។

បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ ក៏​បាន​បង្ហាញ​ថា មានផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ចំនួន​៩៨២​ខ្នង​, សាលារៀន​ចំនួន​០៥​ខ្នង​, វត្ត​អារាម​ចំនួន​៣​កន្លែង​, តូប​លក់​អីវ៉ាន់​ចំនួន​៧៥​តូប និង​រោង​ជាង​សិប្បកម្ម​ផ្សេង​ៗ​ចំនួន​១៣​កន្លែង​បាន​រង​ផល​ប៉ះពាល់​។ ផ្ទៃដី​ស្រែ​ចំនួន ១.០៧៧​ហិ​កតា ក៏​ត្រូវ​បាន​លិចលង់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្រូវ​សន្ទូង​១.២០៣​ហិ​កតា​ផង​ដែរ​។ ហើយ​ក្នុង​ពេល​នោះ​ក៏​បាន​ជម្លៀស​សត្វពាហនៈ​ទៅ​ទីទួល​សុវត្ថិភាព ក្នុង​នោះ​មាន​គោ​ចំនួន​២៤៨​ក្បាល​, ជ្រូក​ចំនួន​១១៦​ក្បាល និង​មាន់​ទា​ចំនួន​១.០៦៥​ក្បាល​។

ជាមួយ​គ្នា​នោះ ទឹក​ក៏​បាន​លិចលង់​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​រួម​មាន ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ១៥.៦០០​ម៉ែត្រ​, ស្ពានបេតុង​ចំនួន​១១​កន្លែង​, លូ​កាត់​ផ្លូវ​ចំនួន​១១​កន្លែង និង​ខូចខាត​ចំនួន​១​កន្លែង​, អណ្តូងស្នប់​ចំនួន​៩៣​អណ្តូង​, អណ្តូង​លូ​ចំនួន​៣៦៨​អណ្តូង និង​បង្គន់​អនាម័យ​ចំនួន​៤៨១​បង្គន់​។

បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ ម៉ោង​១១​និង​៣០​នាទី​ព្រឹក​នេះ ទឹក​ទន្លេសេសាន ស្ថានីយ​កា​ចូ​ន គឺ​ទឹក​មាន​កម្ពស់​៨.៣៧​ម៉ែត្រ ទឹក​ស្រក​ចុះ​០.៥០​ម៉ែត្រ ខណៈ​ចំណុច​ប្រកាស​អាសន្ន​៨.៥០​ម៉ែត្រ​។ ចំណែក​ទឹក​ទន្លេស្រែពក ស្ថានីយ​លំ​ផាត់ វេលា​ម៉ោង​១​រសៀល​ថ្ងៃនេះ ទឹក​មានកំ​ពស់ ១៣.៨១​ម៉ែត្រ ទឹក​ឡើង​០.០១​ម៉ែត្រ ខណៈ​ចំណុច​ប្រកាស​អាសន្ន​១២.៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ