ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ស​ម្លា​.​ប់​មិត្តភក្ដិ​ឯង ធ្វើ​ធម្មតា​ទៅ​ចូលរួម​បុណ្យ​ស​.​ពទៀត ត្រូវ​អាវុធហត្ថ​ខេត្តកណ្ដាល​ចាប់ខ្លួន

2 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ចាប់​បាន​ជនសង្ស័យ​ហើយ ដែល​ចា​.​ក់ស​ម្លា​.​ប់​មិត្តភក្ដិ​ឯង​ជា​ច្រើន​កាំបិត រួច​ទម្លាក់​ស​.​ព​ចោល​ក្រោម​ដើម​ត្នោត នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ជន​ដៃដល់​ថែម​ទាំង​ទៅ​ចូលរួម​បុណ្យ​ស​.​ព​ជន​រង​គ្រោះ…

ខេត្តកណ្ដាល ៖ ចាប់​បាន​ជនសង្ស័យ​ហើយ ដែល​ចា​.​ក់ស​ម្លា​.​ប់​មិត្តភក្ដិ​ឯង​ជា​ច្រើន​កាំបិត រួច​ទម្លាក់​ស​.​ព​ចោល​ក្រោម​ដើម​ត្នោត នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ជន​ដៃដល់​ថែម​ទាំង​ទៅ​ចូលរួម​បុណ្យ​ស​.​ព​ជន​រង​គ្រោះ ធ្វើខ្លួន​ដូច​ធម្មតា​ដើម្បី​កុំ​ឲ្យ​គេ​សង្ស័យ ប៉ុន្តែ​ក្រោម​ជំនាញ​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ ក៏​ត្រូវ​ឃាត់ខ្លួន បាន​តែ​ម្តង ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ បាន​ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់ ដែល​ត្រូវ​ទម្លាក់​ចោល​ក្រោម​ដើម​ត្នោត ស្ថិត​នៅ​ភូមិ​អំពិលទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ករណី​ឃា​.​ត​កម្ម​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ ចំណុច​ផ្លូវ​២៦១ ស្ថិត​ក្នុងភូមិ​អំពិលទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ ពេល​ទៅ​ចូលរួម​បុណ្យ​ស​.​ព នៅ​ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ង្វៀ​ង ដាង​ជុង ភេទ​ប្រុស ជនជាតិ​វៀតណាម (​មាន​បណ្ណ​ស្នាក់​នៅ​) អាយុ​៤០​ឆ្នាំ មុខរបរ​ម៉ៅ​ការ​សំណង់ ។ បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទីកន្លែង​កំណើត ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ចំណែកឯ ជនសង្ស័យ​មានឈ្មោះ ស្រេង តា​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទូរ​សព្ទ ណាត់​រូបគេ​ទៅ​ជួប ដើម្បី​និយាយ​ការងារ ឲ្យ​ទៅ​ជួយ​មើល​ការងារ​សំណង់​នៅ​ភ្នំពេញ លុះដល់​ថ្ងៃត្រង់ ជនសង្ស័យ​ក៏​បាន​ជិះ​រថយន្តឈ្នួល ចេញពីផ្ទះ​នៅ​ខេត្តព្រៃវែង ទៅ​ម្តុំ​ផ្សារ​ច្បារ​អំពៅ ដោយ​យក​កូនកាំបិត​ចុង​ស្រួច ដង​ជ័រ​ពណ៌​លឿង​០១​ដើម ទុក​ក្នុង​ហោប៉ៅ​ខោ ទៅ​ជាមួយ​ផង ។

ពេល​ទៅ​ដល់​ផ្សារ​ច្បារ​អំពៅ ជនសង្ស័យ​បាន​ទូរ​សព្ទ ទៅ​ជន​រង​គ្រោះជា​ច្រើន​ដង ឲ្យ​មក​ទទួល​រូបគេ ប៉ុន្តែ​ជន​រង​គ្រោះ​ជាប់រវល់​លេងអុក ដោយ​ប្រាប់​ថា ឲ្យ​ចាំ​មួយ​ភ្លែត​ៗ រហូត​ដល់​វេលា​ល្ងាច ទើបបាន​ទៅ​ជួប​គ្នា ។ ហើយ​ជនសង្ស័យ​ក៏​មានចិត្ត​ខឹង​ជា​ខ្លាំង ព្រោះ​ជនជាតិ​វៀតណាម​រូប​នេះ ធ្លាប់​កុហក​ខ្លួន ច្រើន​ដង​មក​ហើយ ធ្វើ​ឲ្យ​ខាត​ពេលវេលា និង​អស់​សោហ៊ុយ​ជា​ច្រើន​ដង​ផង​ដែរ ។

ជនសង្ស័យ សារភាព​បន្ត​ថា ក្រោយមក ជន​រង​គ្រោះ​ក៏​បាន​ដឹក​រូបគេ ប្រាប់​ថា​ទៅ​មើល​កា​ងារ​សំណង់ ដោយ​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ 6A ។ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ ក៏​មាន​ភ្លៀង រួច​ក៏​បាន​នាំ​គ្នា ចូល​ទៅ​អង្គុយ​នៅ​ហាង​ជិត​នោះ និង​បាន​ហៅ​ស្រា​បៀរ​ផឹក​អស់​ចំនួន​កន្លះ​កេស ហើយ​ជន​រង​គ្រោះ ប្រាប់​រូបគេ​ថា មេឃ​ភ្លៀង ហើយ​យប់​ងងឹត​ទៀត មិនបាច់​ទៅ​ទេ និង​ប្រាប់​ទៀត​ថា ឲ្យ​ជនសង្ស័យ​ទៅ​ដេក​នៅផ្ទះ​ខ្លួន នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​សិន​ទៅ ស្អែក​ចាំ​មក​ជួប​គ្នា និយាយ​ការងារ​ទៀត ។

ជនសង្ស័យ សារភាព​បន្ត​ទៀត​ថា ដោយសារ​ខឹង​និយាយ​កុហក​បែប​នេះ​ហើយ ក៏​បាន​ឈ្លោះប្រកែក​គ្នា រួច​ហើយ​គិតលុយ​ចេញពី​ហាង ធ្វើ​ដំណើរ​ទៅ​ទៀត ដោយ​ជន​រង​គ្រោះជា​អ្នក​ឌុ​ប នៅ​ពេល​កំពុង​ជិះ​ម៉ូតូ​នោះ ជនសង្ស័យ​និង​ជន​រង​គ្រោះ​នៅ​តែ​បន្ត​ប្រកែក​គ្នា ស្រប​ពេល​ជន​រង​គ្រោះ​ចង់​ឈប់​ចុះ​នោម​សិន ក៏​បង្អង់​ម៉ូតូ រៀបនឹង​ឈប់​ដាក់​ចន្ទល់ ក៏​ស្រាប់តែ​ជនសង្ស័យ បាន​យក​កូនកាំបិត​ចុង​ស្រួច​ដែល​ទុក​ក្នុង​ហោប៉ៅ​ខោ ដក​ចេញ​ធ្វើ​សកម្មភាព​ចាក់​ខ្នង​ជន​រង​គ្រោះ​ពីក្រោយ ០១​កាំបិត ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​តបត​ទៅ​វិញ ដោយ​យក​មួក​សុវត្ថិភាព ដេញ​វាយ​ជនសង្ស័យ ក៏​បាន​បែរមក​ចាក់​ជន​រង​គ្រោះ​ត្រូវ ០១​កាំបិត​ទៀត​ចំ​ទ្រូង​ខាងឆ្វេង និង​ចាក់​លើ​ខ្នង​ជា​ច្រើន​កាំបិត​បន្ថែម បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង ។

បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​រួច ជនសង្ស័យ​បាន​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ ហើយ​បាន​បោះ​កូនកាំបិត​ចោល នៅ​ជិត​កន្លែង​កើតហេតុ រួច​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ 6A ឡើង​ផ្លូវជាតិ​លេខ 8 ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ដោយ​ខ្លាច​បែក​ការណ៍ រូបគេ​ឈប់​ម៉ូតូ ហើយ​កាច់​ស្លាក​លេខ​ម៉ូតូ​ចោល​តាម​ផ្លូវ (​មិន​ចាំ​កន្លែង​) និង​យក​ម៉ូតូ​ទៅ​រុញ​ទម្លាក់​ចោល ក្នុង​ទឹកស្រះ ស្ថិត​នៅ​វត្ត​មួយ ស្ថិត​ក្នុងភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ជនសង្ស័យ និយាយ​បន្ថែម​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ខ្លួន​ក៏​បាន​ទៅ​ចូលរួម​បុណ្យសព​ជន​រង​គ្រោះ ដែល​ជា​ជនជាតិ​វៀតណាម ហើយ​ត្រូវជា​មិត្តភក្ដិ​ខ្លួន​ដែល​ធ្លាប់​រស់នៅ​ភូមិ​ជាមួយ​គ្នា នៅ​ថ្ងៃ​បន្ទាប់​ដោយ​ធ្វើខ្លួន​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ដើម្បី​កុំ​ឲ្យ​គេ​សង្ស័យ តែ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​និង​ខេត្ត បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ ។ ដោយ​មានការ​សហការ​យ៉ាង​ល្អ​ពី​សំណាក់​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​មានការ​ជួយ​ជ្រោមជ្រែង​ពី​ស្នងការដ្ឋាន​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើ​ឲ្យ​ការ​ខិតខំ​ស្រាវជ្រាវ​ទទួល​បាន​ជោគជ័យ កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សម្រេច នៅ​ថ្ងៃ​ទី​១៥ ខែតុលា ក្នុង​ខេត្តព្រៃវែង ។ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តព្រៃវែង ។

វត្ថុ​តាង​ដកហូត​បាន រួម​មាន ៖
-​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លា​ក​លេខ ។
-​ទូរ​សព្ទ​ដៃ ០១​គ្រឿង ម៉ាក HUAWEI ពណ៌​ខ្មៅ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​កណ្ដាល​តាម​នីតិវិធី​ច្បាប់ ហើយ​តុលាការ បាន​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ