ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បាល់ឱប​ឆ្នើម​ម្នាក់ បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធ.ត់​មួយ

2 ឆ្នាំ មុន

នូ​វែ​ល​សេ​ឡង់ ៖ កីឡាករ​បាល់ឱប Sean Wainui ដែល​ជា​សមាជិក​ក្រុម​សហភាព​បាល់ឱប​ប្រទេស​នូ​វែ​ល​សេ​ឡង់ (Maori All Blacks)

នូ​វែ​ល​សេ​ឡង់ ៖ កីឡាករ​បាល់ឱប Sean Wainui ដែល​ជា​សមាជិក​ក្រុម​សហភាព​បាល់ឱប​ប្រទេស​នូ​វែ​ល​សេ​ឡង់ (Maori All Blacks) បាន​បាត់បង់​ជិ​វិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធ.ត់​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា កន្លង​ទៅ​។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប៉ូលិស​ប្រចាំ​តំបន់​បានឱ្យ​ដឹង​ថា កីឡាករ​វ័យ​២៥​ឆ្នាំ ដែល​ជា​អតីត​យុវជន​ជម្រើសជាតិ​នូ​វែ​ល​សេ​ឡង់​អាយុ​ក្រោម​២០​ឆ្នាំ​រូប​នេះ បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ដោយ​រថយន្ត​របស់​គេ​បាន​រេ​ចង្កូត​ទៅ​បុ.ក​ដើមឈើ​មួយ​នៅ​ឧទ្យាន McLaren Falls Park ក្បែរ​ទីក្រុង Tauranga វេលា​ម៉ោង​៧:៥០​នាទី​ព្រឹក​។

Sean Wainui បាន​បង្ហាញខ្លួន​១០​ប្រកួត​សម្រាប់ Maori All Blacks និង​បាន​បង្ហាញខ្លួន​ក្នុង​ក្រប​ខណ្ឌ​បាល់ឱប​អាជីព Super Rugby ចំនួន​៤៤​ប្រកួត​ជាមួយ​ក្រុម Waikato Chiefs​។ ខណៈ​កាលពី​ខែមិថុនា រូបគេ​រកបាន​៥​គ្រាប់​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម NSW Waratahs ដោយ​បាន​បង្កើត​កំណត់​ត្រា​ថ្មី ក្លាយជា​កីឡាករ​បាល់ឱប​តែ​ម្នាក់​គត់​រកបាន​គ្រាប់​បាល់​ច្រើន​ក្នុង​មួយ​ប្រកួត​នៅ​ក្រប​ខណ្ឌ Super Rugby​។

មរណភាព​របស់​ Sean Wainui ធ្វើ​ឱ្យ​រំជើបរំជួល​ក្នុង​ពិភព​បាល់ឱប ដោយ​មិត្ត​រួម​ក្រុម និង​កីឡាករ​មក​ពី​ក្រុម​នានា ជា​ពិសេស​អ្នកគាំទ្រ​បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​ស.ព​។ ស្រប​ពេល​លោក Mark Robinson ដែល​ជានា​យក​ប្រតិបត្តិ​បាល់ឱប​ប្រទេស​នូ​វែ​ល​សេ​ឡង់​បាន​និយាយ​ថា «​នេះ​ជា​ថ្ងៃ​អាក្រក់​សម្រាប់​បាល់ឱប​។ ការ​ស្លា.ប់​របស់ Sean នឹង​ផ្តល់​អារម្មណ៍​ដ៏​សោកស្តាយ​ដល់​អ្នក​រាល់គ្នា ដែល​បាន​ចូលរួម​ក្នុង​កីឡា​បាល់ឱប ជា​ពិសេស​សម្រាប់​ក្រុម​ទាំងមូល រួម​និង​ប្រធាន​ក្រុម​របស់​គេ​ផង​ដែរ​»៕ (​ដកស្រង់​ចេញពី BBC និង Sky Sports)

Sean Wainui និង​គ្រួសារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ