ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​នឹង​រង​គ្រាប់​រ៉ុក្កែត​១​ថ្ងៃ​២​ពាន់​គ្រាប់ ក្នុង​ករណី​មាន​ជម្លោះ​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​

2 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​កំពុង​តែ​រៀបចំ​ខ្លួន​សម្រាប់​ពេល​ដែល​អាក្រក់​បំផុត ដោយ​ប្រទេស​នោះ​និយាយ​ថា មិន​ចង់​មាន​សង្គ្រាម​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ឡើយ តែបើ​ជម្លោះ​កើត​មាន​ជា​ថ្មី​រវាង​ភាគី​ទាំង​២ នោះ​អ៊ី​ស្រា​អែ​ល​នឹង​អាច​ទទួល​គ្រាប់​រ៉ុក្កែត ច្រើន​បំផុត​ដល់

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​កំពុង​តែ​រៀបចំ​ខ្លួន​សម្រាប់​ពេល​ដែល​អាក្រក់​បំផុត ដោយ​ប្រទេស​នោះ​និយាយ​ថា មិន​ចង់​មាន​សង្គ្រាម​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ឡើយ តែបើ​ជម្លោះ​កើត​មាន​ជា​ថ្មី​រវាង​ភាគី​ទាំង​២ នោះ​អ៊ី​ស្រា​អែ​ល​នឹង​អាច​ទទួល​គ្រាប់​រ៉ុក្កែត ច្រើន​បំផុត​ដល់​ប្រមាណ​ជា​២.០០០​គ្រាប់​ក្នុង​១​ថ្ងៃ​។ នោះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១៧ ខែ​​តុលា របស់​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​កងទ័ព​អ៊ី​ស្រា​អែ​ល​។

ក្នុង​ពេល​មាន​បាតុកម្ម​ធំ​ៗ​កាលពី​ខែឧសភា​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត ចលនា​អ៊ិ​ស្លា​ម​ប៉ា​ឡេ​ស្ទី​ន​ក្រុម​ហា​ម៉ាស់ ដែល​កាន់​អំណាច​នៅ​ជ្រោយ​ហ្គា​ហ្សា ធ្លាប់​បាន​បាញ់​គ្រាប់​រ៉ុក្កែត ស្រោច​មក​លើ​បណ្ដា​ទីក្រុង​អ៊ី​ស្រា​អែ​ល ដែល​នាំ​ឲ្យ​អី​ុ​ស្រា​អែ​ល​តបត​វិញ​ភ្លាម​ៗ នាំ​ឲ្យ​មាន​សង្គ្រាម​អស់​ពេល​១១​ថ្ងៃ​។ សរុប​គ្រាប់​រ៉ុក្កែត​ដល់​ប្រមាណ​ជា ៤.៤០០​គ្រាប់ ត្រូវ​បាន​បាញ់​ឆ្ពោះ​មក​កាន់​ដែនដី​អ៊ី​ស្រា​អែ​ល មក​ពី​តំបន់​ហ្គា​ហ្សា ដោយ​គ្រាប់​រ៉ុក្កែត​ដែល​បាញ់​មក​នោះ មាន​លើស​ពី​សង្គ្រាម​ចុង​ក្រោយ​ឆ្នាំ​២០០៦​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ដែល​កាលនោះ​ចំនួន​គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ចេញពី​លី​បង់ មាន​ប្រហាក់ប្រហែល​គ្នា​នឹង​គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ចេញពី​ហ្គា​ហ្សា តែ​សង្គ្រាម​នោះ​មាន​រយៈពេល​ដល់​ទៅ​១​ខែ​។ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​សី​ុ​លអី​ុ​ស្រា​អែ​ល​DOME DE FER ដែល​ដាក់​ឲ្យ​ប្រើប្រាស់ ចាប់

តាំងពី​ប្រមាណ​ជា​១​ទស​វត្ស​មក​ហើយ​បាន​ស្ទាក់​កម្ទេច ភាគច្រើន​នៃ​គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ចេញ​កាលពី​ខែឧសភា​មក​ពី​ហ្គា​ហ្សា តែ​គ្រាប់​រ៉ុក្កែត​យ៉ាងតិច​៣០០​គ្រាប់​អាច​ធ្លាក់​ក្នុង​បណ្ដា​តំបន់​មាន​មនុស្ស​រស់នៅ​របស់​អ៊ីស្រា​អែ​ល​។

ក្នុង​បទ​សម្ភាសន៍​មួយ​ឧត្ដមសេនីយ​URI GORDIN​របស់​អ៊ី​ស្រា​អែ​ល​ថ្លែង​ថា ជា​លទ្ធផល​បណ្ដា​ទីក្រុង​អ៊ីស្រា​អែ​ល​ដូច​ជាទី​ក្រុង តែ​ល​អា​វីវ​ឬ​ទីក្រុង​អាស​ដូ​ដ​ភាគ​ខាងត្បូង​ប្រទេស រង​គ្រាប់​រ៉ុក្កែត​ក្នុង​ចំនួន​ដ៏​ច្រើន ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ការ​បង្កើត​រដ្ឋ​អ៊ី​ស្រា​អែ​លម​ក​។ ឧត្ដមសេនីយ​រូប​នោះ​បន្ត​ថា ប្រសិនបើ​មាន​ជម្លោះ​មួយ ឬ​សង្គ្រាម​មួយ​ជាមួយ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ នោះ​យើង​គិត​ថា​ប្រទេស​យើង​នឹង​អាច​រង​គ្រាប់​រ៉ុក្កែត​ក្នុង​១​ថ្ងៃ​ៗ រវាង​១.៥០០​ទៅ​២.៥០០​គ្រាប់ បាញ់​ចេញពី​លី​បង់​មក​កាន់​អ៊ីស្រា​អែ​ល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ