ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​៤​នាក់​ត្រូវ​​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ ក្រោយ​​បង្ក្រាប​បទ​ល្មើស​ជាក់ស្តែង

2 ឆ្នាំ មុន
  • រតនគិរី

ទីតាំង​លេងល្បែង​បៀ​មួយ​កន្លែង បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត និង​មានការ​សម្របសម្រួល​ដោយ​លោក មុត សម្បត្តិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្វើការ​បង្ក្រាប​ និង​ឃាត់ខ្លួន​ស្ត្រី​៤​នាក់

ខេត្តរតនគិរី ៖ ទីតាំង​លេងល្បែង​បៀ​មួយ​កន្លែង បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត និង​មានការ​សម្របសម្រួល​ដោយ​លោក មុត សម្បត្តិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្វើការ​បង្ក្រាប​ និង​ឃាត់ខ្លួន​ស្ត្រី​៤​នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ កន្លង​ទៅ នៅ​ភូមិ​អភិវឌ្ឍន៍ ក្រុង​បាន​លុង ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ញៀន​.ល្បែង​ទាំង​៤​នាក់​នេះ មាន ៖
១-​ឈ្មោះ សន ពៅ ជា​ម្ចាស់ផ្ទះ អាយុ​៥២​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង
២-​ឈ្មោះ លី លង អាយុ​២៨​ឆ្នាំ នៅ​ភូមិភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង
៣-​ឈ្មោះ តារា រឿង អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក និង
៤-​ឈ្មោះ ឈង ណា​លី​ន អាយុ​៥៥​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​បៀ​៤​ហ៊ូ ទូរស័ព្ទ​ដៃ​៥​គ្រឿង លុយ​មួយ​ចំនួន និង​ម៉ូតូ​២​គ្រឿង​ផង​ដែរ ។
ក្រោយ​ពី​ធ្វើតេស្ត​រហ័សរ​កកូ​វី​ដ​-១៩ ហើយ​លទ្ធផល​អវិជ្ជមាន ស្ត្រី​ទាំង​៤​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ