ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាវ​អាយុកាល៩០០​ឆ្នាំ​ ត្រូវអ្នកមុជទឹកម្នាក់​ប្រទះឃើញ​ក្នុង​​សមុទ្រ​អ៊ី​ស្រា​អ៊ែ​ល

2 ឆ្នាំ មុន

អ៊ីស្រាអែល ៖ ដាវ​មួយ​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​ដាវ​របស់​អ្នក​ចម្បាំង​បុរាណ​អាយុកាល​៩០០​ឆ្នាំ ត្រូវ​បាន​អ្នក​មុជទឹក​ម្នាក់​រក​

អ៊ីស្រាអែល ៖ ដាវ​មួយ​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​ដាវ​របស់​អ្នក​ចម្បាំង​បុរាណ​អាយុកាល​៩០០​ឆ្នាំ ត្រូវ​បាន​អ្នក​មុជទឹក​ម្នាក់​រក​ឃើញ​នៅ​ឆ្នេរសមុទ្រ​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។​

ដាវ​ប្រវែង​១​ម៉ែត្រ​នេះ ត្រូវ​បាន​អ្នក​មុជទឹក​ឈ្មោះ Shlomi Katzin រក​ឃើញ និង​ត្រូវ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​។ ដាវ​នោះ​ត្រូវ​ពពួក​សារពាង្គកាយ​សមុទ្រ​រុំ​ព័ទ្ធ​ទាំងស្រុង​។

អាជ្ញាធរ​វត្ថុ​បុរាណ​អ៊ី​ស្រា​អ៊ែ​ល (IAA) បាន​និយាយ​ថា​នៅ​ពេលធ្វើការ​សម្អាត និង​វិភាគ​រួច វា​នឹង​ត្រូវ​គេ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​។

លោក Nir Distelfeld អធិការ​អង្គភាព​បង្ការ​ចោរកម្ម​នៃ​អាជ្ញាធរ​វត្ថុ​បុរាណ​អ៊ី​ស្រា​អ៊ែ​ល​បាន​និយាយ​ថា «​ដាវ​នោះ​គឺ​នៅ​ស្អាត​ល្អ និង​ជា​ការ​រក​ឃើញ​ដ៏​កម្រ ហើយ​ជាក់ស្តែង​វា​ជា​កម្មសិទ្ធិ​របស់​អ្នក​ចម្បាំង​បុរាណ​»។

ចំណែក​លោក Kobi Sharvit ដែល​ជា​ប្រធាន​អង្គភាព​បុរាណវិទ្យា​សមុទ្រ​បាន​ថ្លែង​ថា ឆ្នេរសមុទ្រ Carmel ជា​កន្លែង​ដាវ​ត្រូវ​បាន​រក​ឃើញ បាន​ផ្តល់​ទីជម្រក​ដល់​កប៉ាល់​ជា​ច្រើន​អំឡុង​ពេល​មាន​ព្យុះ អស់​ជា​ច្រើន​សតវត្សរ៍​នៃ​កម្ម​ភាព​ដឹក​​ជញ្ជូន​នោះ​ទីនោះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ